ពាណិជ្ជកម្មនៅស៊ីម៉ិច

ពាណិជ្ជកម្មនៅស៊ីម៉ិច

ប្រព័ន្ធដោះដូរទំនិញដោយស័្វយប្រវតិ្ត ត្រូវបានបងើ្កតឡើង
ដោយក្រុមហ៊ុនខេមបូឌាន មើខេនថាយអ៊ិកឆេន ភី អិល ស៊ី (ម៉ិចខេម
បូឌា) ជាវេទិកាពាណិជ្ជកម្មសំរាប់ប្រជាជន ជំនាន់ក្រោយ ដែល
ប្រកប ដោយបច្ចេកវិទ្យាទំនើប ហើយអាចធើ្វការដោះដូរបានភ្លាមៗ និងមានប្រសិទិ្ធភាពលើ ចំណាយ
ប្រតិបតិ្តការ ។ ATS ក៏មាននាទីរក្សាសៀវភៅបញ្ជាទំនិញ ដែលមានទីតាំងំនៅអគារលេខ ៣៣១
មជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ ២៧៤ មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ប្រទេសកម្ពុជា ។ សមាជិករបស់ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភី (ម៉ិចខេមបូឌា)
ដែលស្ថិតនៅទូទាំងសាកលលោក អាចភ្ជាប់នឹងប្រព័ន្ធប្រមូលផ្តុំទិន្នន័យសាកល លោក
(ម៉ិចខេមបូឌា) តាមរយៈខែ្សកាបអុបទិច ដែលអាចភា្ជប់ទៅនឹងប្រព័ន្ធអ៊ិនធើណែតនៅប្រទេសកម្ពុជា ។

សមាជិករបស់ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភី អិល ស៊ី (ម៉ិចខេមបូឌា) អាចបញ្ជាទិញតាម
ស្ថានីយ ្រព័ន្ធដោះដូរទំនិញ ដែលភ្ជាប់ទៅនឹងប្រព័ន្ធដោះដូរទំនិញរបស់ម៉ិចខេមបូឌា ដោយស័្វយ
ប្រវត្តិ ។ ប្រព័ន្ធនេះ នឹងផ្គូរផ្គងនូវការបញ្ជាទិញនៅលើប្រព័ន្ធប្រមូលផ្តុំទិន្នន័យជាសាកល (GTS) និងផ្តល់ជាព័ត៌មានត្រឡប់ទៅសមាជិក វិញភ្លាមៗ ។

វេទិកាដោះដូរទំនិញដោយស័្វយប្រវតិ្ត តាមរយៈក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភី អិល ស៊ី (ម៉ិចខេមបូឌា) អាចឲ្យការបញ្ជាទិញ ឬ លក់ធើ្វឡើងទៅបានដោយ ស័្វយប្រវតិ្តនៅក្នុ
សៀវភៅ បញ្ជាទំនិញ ។ ប្រព័ន្ធប្រមូលផ្តុំទិន្នន័យជាសាកលរបស់ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិក ឆេន ភី អិល ស៊ី (ម៉ិចខេមបូឌា) ធើ្វការផ្គូរផ្គងនូវការបញ្ជាទិញ ឬ លក់ណាដែលស្របគ្នា តាមពេល
វេលា ជាក់សែ្តង ដោយយោងទៅលើ អាទិភាពតម្លៃ និង ពេលវេលា ។ ពាណិជ្ជកម្មទាំងឡាយ
ណាដែលទាក់ទងទៅនឹង ផលិតផលដែលជួញដូរ នឹងត្រូវបានបញ្ជូនព័ត៌មានត្រឡប់ទៅឈ្មួញ ពេលនោះ
ឈ្មួញ បញ្ជាក់ពីពាណិជ្ជកម្មភ្លាមៗទៅអតិថិជន។ ខណៈពេលនោះ ព័ត៌មានពាណិជ្ជកម្ម
ទាំង ឡាយណាដែលទាក់ទងទៅនឹងផលិតផល ដែលជួញដូរនឹងត្រូវបញ្ជូនទៅសមាជិកទូទាត់ (clearing members) របស់ក្រុមហ៊ុនខេមបូឌាន មើខេនថាយអ៊ិកឆេន ភី អិល ស៊ី (ម៉ិចខេមបូឌា) សំរាប់ធើ្វការចុះបញ្ចី
និង ប្រតិបតិ្តការទូទាត់ ។

បញ្ជាទំនិញ

សមាជិកពាណិជ្ជកម្ម អាចចុះបញ្ជីលើការបញ្ជាទិញ ឬ លក់ប្រភេទទំនិញផ្សេងៗ ដោយពឹងផែ្អក
លើតំរូវការពួកគេ ។ ការបញ្ជាទំនិញ ត្រូវបានបែងចែកជាពីរផ្នែកៈ

  • លក្ខខណ្ឌតំលៃ
  • លក្ខខណ្ឌពេលវេលា

លក្ខខណ្ឌតំលៃ

ការបញ្ជាទំនិញតាមតំលៃទីផ្សារ (Market order):

ការបញ្ជាទំនិញ តាមរយៈការទិញ ឬ លក់តាមតំលៃល្អបំផុត ។ នៅពេលនោះ ការបញ្ជា ទិញ ឬ លក់ នឹងចូលទៅក្នុងប្រព័ន្ធដោះដូរទំនិញដោយស័្វយប្រវតិ្ត ។

ការបញ្ជាទំនិញតាមតំលៃកំរិត (Limit order):

ការបញ្ជាទំនិញ តាមរយៈការទិញ ឬ លក់ ដែលបានកំណត់តំលៃជាក់លាក់ ដែលបាន កំណត់តំលៃជាក់
លាក់ ដូចជាតំលៃទំនិញ ដែលគេហ៊ានទិញ និងតំលៃទំនិញដែលគេអាចលក់បាន ។

ការបញ្ជាទំនិញដើម្បីបញ្ឈប់ការខាតបង់ (Stop Loss order):

ប្រសិនបើ និងនៅពេលដែលទំនិញត្រូវបានលក់នៅ ឬក៏ទាបជាងតំលៃជាក់លាក់ណាមួយ ដើម្ប
បញ្ឈប់ ការខាតបង់ នោះការបញ្ជាទិញ ឬ លក់តាមតំលៃទីផ្សារនឹងកើតមានឡើង ។ ប្រព័ន្ធបែបនេះ បំពាក់ឡើងដើម្បីការពារពាណិជ្ជករពីការធ្លាក់ចុះថ្លៃផលិតផលដែលអាចកើតមានឡើង ។

ការបញ្ជាលក់ដែលបានកត់ត្រាទុកនៅក្នុងសៀវភៅបពា្ឈប់ការខាតបង់ (Stop Loss book) ត្រូវបាន
ប្រតិបតិ្តនៅពេលដែលតំលៃដោះដូរទំនិញចុងក្រោយនៅលើទីផ្សារ ធម្មតាបានមកដល់ ឬ ក៏
ធ្លាក់ ទាបជាងតំលៃនៃការបញ្ជាលក់ ។ ការបញ្ជាទិញដែលបានកត់ត្រាទុកនៅក្នុងសៀវភៅ
បញ្ឈប់ ការខាតបង់ (Stop Loss book) ត្រូវបានប្រតិបតិ្ត នៅពេលដែលតំលៃដោះដូរទំនិញចុងក្រោយ
នៅលើទីផ្សារធម្មតាបានមកដល់ ឬ ឡើងខ្ពស់ជាងតំលៃនៃការបញ្ជាទិញ ។

លក្ខខណ្ឌពេលវេលា

ការបញ្ជាទំនិញរយៈពេលមួយថៃ្ង (Day order)

ការបញ្ជាទំនិញត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធដោះដូរទំនិញ ដែលមានរយៈពេល រហូតដល់ពេល
ជួញ រត្រូវបានបិទនៅក្នុងថៃ្ងដដែល ។ ក្នុងរយៈពេលនោះ ពួកគេមានសិទិ្ធជួញដូរទំនិញនៅ ប្រព័ន្ធ
ធដោះដូរទំនិញ ។ ប្រសិនបើហួសរយៈកំណត់ ហើយការ បញ្ជាទិញ ឬ លក់ មិនទាន់មានការ
ប្រតិបត្តិ នោះការបញ្ជាទិញ ឬ លក់នឹងត្រូវលប់ចោលពីប្រព័ន្ធដោះដូរទំនិញ ។

ការបញ្ជាទំនិញរយៈពេលកំណត់ (End of the session order)

ការបញ្ជាទិញ ឬ លក់ ត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធដោះដូរទំនិញ ដែលមានរយៈពេលរហូតដល់
ពេលការជួញដូរត្រូវបានបិទនៅក្នុងរយៈពេលកំណត់ណាមួយក្នុងថៃ្ងដដែលនោះ ។ ក្នុងរយៈពេល
នោះ ពួកគេមានសិទិ្ធជួញដូរទំនិញនៅក្នុងប្រព័ន្ធដោះដូរទំនិញ ។ប្រសិនបើហួសពេលកំណត់ ហើយការបញ្ជាទិញ ឬ លក់ មិនទាន់មាន ការប្រតិបតិ្ត នោះការបញ្ជាទិញ ឬ លក់នឹងត្រូវលប់ ចោល
ពីប្រព័ន្ធដោះដូរទំនិញ ។ ត្រង់ចំនុចនេះ ការបញ្ជាទិញឬលក់រយៈពេលកំណត់ និង ការបញ្ជាទិញឬ
លក់ រយៈពេលមួយថៃ្ង គឺមានន័យដូចគ្នាសំរាប់ម៉ិចខេមបូឌា ។

ការបញ្ជាទំនិញរហូតដល់កាលបរិច្ឆេទ (Good Till date)

ការបញ្ជាទំនិញយោងតាមតំលៃទំនិញទីផ្សារ ឬ ការបញ្ជាទំនិញមានកំរិត ហើយស្ថិតនៅលើ ទីផ្សារ
ក្នុងរយៈពេលកំណត់ណាមួយ ប្រសិនបើមិនត្រូវបានប្រតិបតិ្ត ឬ មិនត្រូវបានលុបចោល ។ ប្រសិន
បើរយៈពេលកំណត់នោះកន្លងហួស ហើយការបញ្ជាទិញ ឬលក់មិនត្រូវបានប្រតិបតិ្ត នោះការ
បញ្ជាទិញឬលក់នឹងត្រូវលុបចោល ។ ក្នុងករណី ដែលការបញ្ជាទិញឬលក់ បានកំណត់តំលៃលើស
ចន្លោះ តំលៃទំនិញប្រចាំថៃ្ងក្នុង រយៈពេលកំណត់ណាមួយ នោះការបញ្ជាទំនិញនឹងត្រូវ
លុបចោលនៅពេលទីផ្សារចាប់ផើ្តមបើក ។

ការបញ្ជាភ្លាមៗឬត្រូវលុបចោល (Immediate or cancel order)

ប្រភេទនៃការបញ្ជាទិញឬលក់ទំនិញ ជាលក្ខណៈបញ្ជាទំនិញតាមតំលៃទីផ្សារ (Market order) ឬបញ្ជា
ទំនិញមានកំរិត (Limit order) ។ ការបញ្ជាទំនិញបែបនេះ នឹងត្រូវប្រតិបតិ្ត ទាំងស្រុង ឬ ជាផ្នែកភ្លាមៗ
បន្ទាប់ពីឈានជើងចូលទីផ្សារ ។ ប្រសិនបើផ្នែកណាមួយ មិនត្រូវបានប្រតិបតិ្ត នោះវានឹងត្រូវបាន
លុបចោល ។