|
បង្កាន់ដៃឃ្លាំងទំនិញ ជាឯកសារដែលចេញដោយអ្នកគ្រប់គ្រងឃ្លាំង
ទំនិញ ដើម្បី បញ្ជាក់អំពីទំនិញដែលរក្សាទុកក្នុងឃ្លាំង ។ ឯកសារនេះ អាចផ្ទេរបាន និង អាចប្រើ ប្រាស់ជារបស់បញ្ចាំ ។ គ្រប់បង្កាន់ដៃឃ្លាំងទំនិញ ត្រូវរួមមានព័ត៌មានអំពីចំណាត់ថ្នាក់ បរិមាណដំណាំដែលបានផ្ទុក ទីតាំងនៃ
ឃ្លាំងទំនិញ និង សេវាថ្លៃរក្សាទំនិញ ។
ពាក្យបង្កាន់ដៃឃ្លាំងទំនិញត្រូវបានកំណត់ ជាបង្កាន់ដៃម្ចាស់កម្មសិទិ្ធលើទំនិញណា មួយដែលនឹង
ត្រូវដឹកជញ្ជូននាពេលអនាគតជាក់លាក់ណាមួយ ។ បង្កាប់ដៃ មានន័យ ថាជាបង្កាន់ដៃឃ្លាំងទំនិញនៅ
ក្នុងទំរង់ដែលមានស្រាប់ដែលចេញ ដោយអ្នកគ្រប់គ្រង ឃ្លាំងទំនិញ និង ចេញឲ្យម្ចាស់ទំនិញ
ដែលផ្ញើទំនិញនៅក្នុងឃ្លាំងទំនិញ ។ អ្នកគ្រប់គ្រង ឃ្លាំងទំនិញ ត្រូវបានផ្តល់សិទិ្ធក្នុងការចេញ
បង្កាន់ដៃ ដែលអាចសំរបសំរួលបានឬសំរប សំរួលមិនបាន ។ វាជាភស្តុតាងអំពីកិច្ចសន្យារក្សាទំ
និញ ។ វាត្រូវបានទទួលស្គាល់ ដោយធនាគារពាណិជ្ជថាជារបស់បញ្ចាំសំរាប់ផ្តល់ជាប្រាក់កំចីទៅលើ
ទំនិញ ដែលរក្សា ទុកនៅក្នុងឃ្លំាង ។ បង្កាន់ដៃទំនិញអាចសំរបសំរួលបានតាមរយៈការយល់ព្រម និង ការដឹកជញ្ជូន ។ វាជាឯកសារទំនិញ ហើយវានឹងបង្កើតកាតព្វកិច្ចសន្យាចំពោះអ្នក ចេញបង្កាន់
ដៃ ក្នុងករណីដែលមិនអាចសងបំណុលគ្រប់គ្រាន់ ។ ទំនិញដែលគ្រប់គ្រង ដោយបង្កាន់ដៃឃ្លាំង
ទំនិញដែលអាចសំរបសំរួលបាន អាចត្រូវបានផ្ទេរដោយកិច្ចព្រម ព្រៀង បង្កាន់ដៃឃ្លាំងទំនិញ និង
ការដឹកជញ្ជូន ។ អ្នកដែលធើ្វការចចារដោយបង្កាន់ដៃ ឃ្លាំងទំនិញ មានសិទិ្ធលើទំនិញ ដែល
ត្រូវបានបញ្ជាក់ជាបង្កាន់ដៃទំនិញ ។ អ្នកទទួល បានសិទិ្ធជាម្ចាស់កម្មសិទិ្ធទំនិញ ដែលមានការបញ្ជាក់
ដោយបង្កាន់ដៃឃ្លាំងទំនិញ ត្រូវគោរពតាមពេលកំណត់ និងលក្ខខណ្ឌដែលបង្ហាញក្នុង
បង្កាន់ដៃ ។ អ្នកទទួល ទំនិញមានសិទិ្ធក្នុងការទទួលទំនិញតាមរយៈការដឹកជញ្ជូនពីអ្នកគ្រប់គ្រងឃ្លាំង
ទំនិញ។
បង្កាន់ដៃឃ្លាំងទំនិញ ជាវត្ថុដ៏សំខាន់សំរាប់ការកាត់បន្ថយហានិភ័យជួយសំរួលអ្នក ហិរញ្ញវត្ថុក្នុង
ការផ្តល់ប្រាក់កំចីឲ្យអ្នកខ្ចី ដែលចង់ចំណាយលើការដឹកជញ្ជូនទំនិញ សំរាប់ការទិញលក់ ។ ធនាគារ
ឬអ្នកជំនួញ ដែលប្រើប្រាស់បង្កាន់ដៃឃ្លាំងទំនិញ ពឹង ពាក់លើទំនិញនៅក្នុងឃ្លាំងដែលគ្រប់
គ្រងដោយឯករាជ្យ ដើម្បីធ្វើឲ្យមានសុវត្ថិភាពលើ ហិរញ្ញទាន ។ ជាទូទៅ ប្រសិនបើមាន
ទំរង់នានាដែលបញ្ជាក់ពីធនធានដូចជាតារាង តុល្យភាព នោះធនាគារនឹងផ្តល់ប្រាក់កំចី ដោយពឹង
ផ្អែកលើការរក្សាទុកទំនិញនៅ ឃ្លាំងដែលអាចទុកចិត្តបាន និងមានការបញ្ជាក់ត្រឹមត្រូវតាមផ្លូវ
ច្បាប់ ។ ដូចនេះ បង្កាន់ ដៃឃ្លាំងទំនិញផ្តល់នូវកំរិតកាត់បន្ថយហានិភ័យរូបិយ ដោយមានការគាំទ្រ
ពីប្រព័ន្ធដោះ ដូរទំនិញរបស់មជ្ឈមណ្ឌលដោះដូរទំនិញ ហើយកិច្ចសន្យាទំាងនេះមានសារៈ
សំខាន់ ចំពោះកិច្ចសន្យាអនាគត ។ អ្នកគ្រប់គ្រងឃ្លាំងទំនិញ ធានាដើរតួជាអ្នកមានឥទិ្ធពល ចំពោះការគ្រប់គ្រងហានិភ័យ ។ ទាក់ទិននឹងរឿងនេះ អ្នកគ្រប់គ្រងឃ្លាំងទំនិញ ដើរតួ ជាអ្នកមានឥទិ្ធពល
ដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ ។ ប្រសិនបើពួកគេអាចចេញ បង្កាន់ដៃឃ្លាំងទំនិញ ដែល
អាចប្រើប្រាស់បានជាវត្ថុបញ្ចាំសំរាប់ធនាគារ ពួកគេអាច ប្រើបង្កាន់ដៃឃ្លំាងទំនិញនេះ ជាវិធីមួយក្នុង
ការលើកទឹកចិត្ត អ្នកដឹកជញ្ជូនទំនិញ ដើម្បី ផ្លាស់ទីទំនិញទៅដាក់នៅកន្លែងស្តុក ។ អ្នកគ្រប់គ្រងឃ្លាំងទំនិញទទូលទំនិញចូលក្នុង ឃ្លាំងហើយចេញបង្កាន់ដៃ ដែលបង្ហាញថាទំនិញ
ត្រូវបានទទួលរួចហើយនៅក្នុងឃ្លាំង ទំនិញ ។ នៅក្នុងចំណោមព័ត៌មានដ៏ទៃទៀត បង្កាន់ដៃមាន
ព័ត៌មានដូចជាគុណភាព និងប្រភេទទំនិញដែលបញ្ចូលក្នុងឃ្លាំង ។ បង្កាន់ដៃ គឺសម្រាប់ជាព័ត៌មានអំពី
អ្នកដែល បញ្ចូនទំនិញរក្សាទុកក្នុងឃ្លាំង ឬ ជាព័ត៌មានសំរាប់ធនាគារ ប្រសិនបើគាត់នោះជា អ្នក ខ្ចី ។ |