ទស្សនៈវិស័យ
ម៉ិចខេមបូឌា ខិតខំយ៉ាងខ្លាំង ដើម្បីធានាអោយមានភាពប្រសើរ ឡើងជាយុទ្ធសាស្ត្រ និងជានិរន្តរ៍សំរាប់សេវាកម្មអតិថិជន ហើយ ស្ថិតជាអ្នកឈានមុខគេខាងគុណភាព លើរាល់ការដោះដូរ
កិច្ចសន្យាទំនិញសំរាប់ពេលអនាគត ។ ទស្សនៈវិស័យស្នូលរបស់ម៉ិចខេមបូឌា ស្ថិតនៅជាអ្នក បង្កើត ទីផ្សារដែលផ្តល់តំលៃដល់សមាជិក និងអតិថិជន។
បេសកកម្មនៃមជ្ឈមណ្ឌលដោះដូរកិច្ចសន្យាទំនិញនៅម៉ិចខេមបូឌា
បេសកកម្មរបស់យើង គឺដើម្បីផ្តល់ព័ត៌មានទីផ្សារ និងសេវាកម្មដល់អ្នកទិញនិងអ្នកលក់ទំនិញ
តាមរយៈការបងើ្កត និងប្រតិបតិ្តការមជ្ឈមណ្ឌលដោះដូរទំនិញប្រកបដោយ សុច្ចរិតភាព ខ្ពស់ បំផុតសំរាប់ជនជាតិកម្ពុជាក៏ដូចជាអ្នកនៅក្នុងតំបន់ និងអន្តរជាតិ ដោយពឹងផែ្អកទៅលើ
ប្រព័ន្ធទីផ្សារសេរី និងបើកចំហសំរាប់ជាប្រយោជន៍ដល់អ្នកចូលរួមទាំងអស់ ។ លើសពីនេះ ជួយ
សម្រប សម្រួលដល់ការទទួលបានផលិតផលកសិកម្ម និងភាពជោគជ័យនៃយុទ្ធសាស្រ្តទីផ្សារដែលផ្តល់
ដោយ ឬចង់បានដោយអ្នកដែលមានសិទិ្ធចូលរួមតាមរយៈមជ្ឈមណ្ឌលនេះ ។
- ធើ្វអោយប្រសើរឡើងជានិច្ចនូវប្រសិទិ្ធភាពនៃប្រព័ន្ធដោះដូរទំនិញដោយស័្វយ
ប្រវតិ្ត
- កាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម និង ការទូទាត់
- បងើ្កនប្រសិទិ្ធភាព ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបំផុត និងបចេ្ចកវិទ្យាចុងក្រោយ
- អនុវត្តតាមមាត្រដ្ឋានដ៏ល្អបំផុតនៃការរក្សាទំនិញនៅក្នុងឃ្លាំងការដាក់តាមលំដាប
ថ្នាក់ ទំនិញ និង ការពិសោធន៏សាកល្បងអោយសមស្របទៅនឹងមាត្រ ដ្ឋាននៃការរក្សា
ទំនិញ នៅក្នុងឃ្លាំង ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
- ធើ្វអោយប្រសើរឡើងលើការយល់ដឹងរបស់កសិករ និង អ្នកដែលពាក់ព័ន្ធលើរចនា
សម្ព័ន្ធហិរញ្ញវត្ថុ
- ធើ្វអោយប្រសើរឡ់ងនូវគុណភាពនៃសេវាកម្ម ដែលជួញដូរដោយអ្នកនាំចូល អ្នកនាំ
ចេញ និង អ្នកប្រើ ឬ អ្នកផលិត
- ជំរុញអោយមានការយល់ដឹងពីសារៈប្រយោជន៏នៃសេវាកម្មដោះដូរទំនិញតាមប្រព័ន្ធ
អ៊ិនធើណែត របស់ម៉ិចខេមបូឌា ដែលមានទូទាំងប្រទេស
|