|
ក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ចំណេះដឹងដល់ទីផ្សារ ម៉ិចខេមបូឌាផ្តល់
ការអប់រំប្រកប ដោយវិជ្ជាជីវៈអំពីឧបករណ៍ហិរញ្ញវត្ថុដែលតំណាង
អោយទំនិញ និង ទីផ្សារ។ វគ្គបណ្តុះបណ្តាលនេះមាន
សារៈសំខាន់ មិនត្រឹមតែសំរាប់អ្នកជំនាញខាងការវិភាគខាងពាណិជ្ជកម្មការគ្រប់គ្រងក្នុងការវិនិយោគ
រឺការត្រួតត្រាច្បាប់ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុទំនិញនិងវិស័យសាជីវកម្មប៉ុណ្ណោះ
ហើយក៏មានសារៈសំខាន់ចំពោះអ្នកដែលចង់ស្វែងយល់ពីទីផ្សារនេះផងដែរ ។ កម្មវិធីបណ្តុះ
បណ្តាលនេះមានកម្មវិធីយ៉ាងច្រើនសំរាប់បុគ្គលនីមួយៗយកទៅធ្វើការនៅទីផ្សារឧបករណ៍
ហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ។ ម្យ៉ាងវិញទៀតវគ្គបណ្តុះបណ្តាលនេះ ផ្សារភ្ជាប់នឹងទស្សនៈ
វិស័យរបស់ម៉ិចខេមបូឌា ដែលផ្តល់ការយល់ដឹងសំរាប់អ្នកចូលរួម និងអ្នកដែលអាចចូលរួមក្នុង
មជ្ឈមណ្ឌលដោះដូរទំនិញកម្ពុជាទាំងអស់។ ម៉ិចខេមបូឌាមានរៀបចំនូវវគ្គបណ្តុះបណ្តាលមួយ
ចំនួនសំរាប់សមាជិករបស់មជ្ឈមណ្ឌលដោះដូរទំនិញ។
សូមទាក់ទងមកបុគ្គលិកនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍រាល់ម៉ោងធ្វើការតាមរយៈទូរស័ព្ទរឺ អ៊ីម៉ែលៈ r&d@mexcambodia.com ប្រសិនបើអ្នកចង់ដឹងព័ត៌មាន ពិស្តារអំពីកម្មវិធីបណ្តុះបណ្តាល
នេះ។
|