យន្តការពាណិជ្ជកម្ម

ប្រវត្តិ

ម៉ិចខេមបូឌា ប្រើប្រាស់ប្រព័ន្ធដោះដូរទំនិញដោយស័្វយប្រវតិ្ត
តាមប្រព័ន្ធអេឡិចត្រូនិច ហើយជាវេទិកាដោះដូរទំនិញ សំរាប់សមាជិក ឈ្មួញកណ្តាល និងអតិថិជនរបស់ ម៉ិចខេមបូឌា ។

ប្រព័ន្ធដោះដូរទំនិញដោយស័្វយប្រវតិ្ត ត្រូវបានធើ្វឲ្យប្រសើរឡើងនូវមុខងារ សិ្ថរភាព និង
ភាពទុកចិត្តបាន ។ សព្វថៃ្ងនេះ ប្រព័ន្ធប្រមូលទិន្នន័យនៃការដោះដូរទំនិញជាសកល និងស្ថានីយ
ប្រព័ន្ធដោះដូរទំនិញ គឺជាវេទិកាដោះដូរទំនិញ ដែលគួរឲ្យទុកចិត្ត បំផុតដែលមាននៅលើទីផ្សារ ។

ភាពដែលអាចចូលរួមទីផ្សារបាន

អ្នកចូលរួមមជ្ឈមណ្ឌលដោះដូរទំនិញ អាចចូលរួមប្រព័ន្ធប្រមូលទិន្នន័យនៃការដោះដូរទំនិញ ជា
សាកលដោយផ្ទាល់ តាមរយៈវេទិកាដោះដូរទំនិញដោយស្វ័យប្រវតិ្តដែល មានកម្មវិធីកុំព្យូទ័រ
រួមបញ្ចូលគ្នា ។

តំរូវការអប្បបរមា សំរាប់ចូលរួមប្រព័ន្ធដោះដូរទំនិញដោយស្វ័យប្រវតិ្ត (ATS) គឺមានកុំព្យូទ័រផ្ទាល់
ខ្លួនមួយ ភ្ជាប់នឹងប្រព័ន្ធអ៊ិនធើណែត ដែលមានល្បឿនថេរ ហើយប្រើប្រាស់ជាមួយនឹងប្រព័ន្ធ
ដំណើរការ Windows (Windows 98 ឬស៊េរីថ្មី) និងកម្មវិធីសំរាប់តំឡើងប្រព័ន្ធដោះដូរទំនិញ ។ ព័ត៌
មានលំអិតទាក់ទងនឹងតំរូវការសំភារៈ ចំណាយលើការតំឡើង និងចំណាយសំរាប់ប្រតិបត្តិការ អ្នកចូល
រួមអាចទាក់ទងសែ្វងរកបានតាមរយៈផែ្នកសេវាកម្មអតិថិជន ។

អ្នកចូលរួមមជ្ឈមណ្ឌលដោះដូរទំនិញ ដែលចង់តំឡើងចំនួនស្ថានីយដោះដូរទំនិញច្រើនជាង
ចំនួនអតិបរមា ដែលអនុញ្ញាតឲ្យកន្លែងនីមួយៗ ឬប្រើប្រាស់បណ្តុំប្រតិបតិ្ត ការ (APIs) ច្រើន
សំរាប់ស្ថានីយមួយ ឬ ស្ថានីយដោះដូរទំនិញច្រើននៅទីកនែ្លងខុសគ្នា នឹងតំរូវឲ្យមានខែ្សចរន្ត
បន្ថែម កម្មវិធីផ្លាស់ប្តូរចរន្ត ឧបករណ៍សំរាប់ភ្ជាប់ចរន្ត និងចំនុច នៃបណ្តាញកុំព្យូទ័រ ។

ដើម្បីរក្សាការតភ្ជាប់ប្រព័ន្ធអ៊ិនធើណែត និងទទួលបាននូវអត្រានៃការបញ្ចូនទិន្នន័យដ៏ ប្រសើរ ម៉ិចខេមបូឌា បានជ្រើសរើសនូវអ៊ីហ្ស៊ីខម ខេមបូឌា (EZECOM Cambodia) ដែលដៃគូផ្គត់ផ្គង់
សេវាកម្មអ៊ិនធើណែតដល់សមាជិក និងអតិថិជន ។ សមាជិក និង អតិថិជន ក៏អាចភា្ជប់ប្រព័ន្ធ អ៊ិនធើណែត តាមរយៈអ្នកផ្គត់ផ្គង់សេវាកម្មអ៊ិនធើណែតផ្សេងៗទៀតបានដែរ ។ ម៉ិចខេមបូឌា កំពុងប្រើប្រាស់
សេវាកម្មរបស់ អ៊ីហ្ស៊ីខម ខេមបូឌា សំរាប់តំរូវការប្រព័ន្ធអ៊ិនធើណែតរបស់ខ្លួន។ នេះ គឺជាការណែនាំ
មួយទៅដល់សមាជិករបស់យើង ដើម្បីទទួលបានការតភ្ជាប់ប្រព័ន្ធអ៊ិនធើណែតដ៏ល្អ ប្រសិនបើ ពួកគេមានអ្នកផ្គត់ផ្គង់ដូចគ្នា ។

ស្ថានីយវេទិកាដោះដូរទំនិញ

ស្ថានីយដោះដូរទំនិញនីមួយៗ ត្រូវបានតំឡើងឡើងជាមួយកម្មវិធីកុំព្យូទ័ររួមបញ្ចូលគ្នា។
កម្មវិធីនេះ ជាវេទិកាដោះដូរទំនិញរបស់ម៉ិចខេមបូឌា ដែលភ្ជាប់អ្នកប្រើប្រាស់ វេទិកានេះពីទីកន្លែងរបស្
អ្នកចូលរួមផ្ទាល់ទៅនឹងមជ្ឈមណ្ឌលដោះដូរទំនិញ ។ អ្នកចូលរួម អាចស្នើសុំការតំឡើង
ស្ថានីយដោះដូរទំនិញ ដោយធើ្វការបំពេញ និង បញ្ជូនត្រឡប់មកវិញនូវពាក្យសើ្នសុំតំឡើងី
ស្ថានីយដោះដូរទំនិញ ។ សមាជិក និង អតិថិជន ត្រូវតែរកឲ្យបាននូវកម្មវិធីស្ថានីយដោះដូរទំនិញ និងកម្ម
វិធីដែលពាក់ព័ន្ធមកពី M/s Kapp Software Co Pvt Ltd ខេមបូឌា ដែលជាអ្នកលក់កម្មវិធីឲ្យម៉ិចខេមបូឌា ។