បចេ្ចកវិទ្យា

ការចូលទៅដល់ប្រព័ន្ធ

ស៊ីម៉ិច ផ្តល់នូវសេវាកម្មទៅដល់ទីផ្សារ និងអ្នកចូលរួមទីផ្សារនូវ
ប្រភេទទំនិញផ្សេងៗ គ្នា ។ វាជាការចាំបាច់ក្នុងការចូលទៅដល់ប្រព័ន្
ធពីរសំរាប់ទទួលបានអាជ្ញាប័ណ្ណទូទាត់ ពីព្រោះ

ពាណិជ្ជកម្ម និងការគ្រប់គ្រងទៅលើការដោះដូរទំនិញនាពេលអនាគត ការគ្រប់គ្រងហានិភ័យ និងការ
គ្រប់គ្រងលើទ្រព្យបញ្ចាំ រួមទាំងរបាយការណ៍នៃការដឹកជញ្ជូន ត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធទូ
ទាត់របស់ស៊ីម៉ិច ខណៈពេលដែលការគ្រប់គ្រងលើការដឹក ជញ្ជូន ការទូទាត់ និងរបាយការណ៍ទាក់ទងនឹង
ហានិភ័យ ត្រូវបានអនុវត្តដោយប្រព័ន្ធ ដែលមានក្រុមហ៊ុនទូទាត់ ។

ប្រព័ន្ធម៉ាទ្រីស ផ្តល់ទិដ្ឋភាពនៃការភ្ជាប់បច្ចេកវិទ្យាដែលអ្នកត្រូវការយោងតាមប្រភេទ ពាណិជ្ជកម្ម
ដែលអ្នកធ្វើ ។

អ្នកផ្គត់ផ្គង់កម្មវិធីគ្រប់គ្រងការិយាល័យ

ការស្រាវជ្រាវរកអ្នកផ្គត់ផ្គង់

អ្នកផ្គត់ផ្គង់កម្មវិធីគ្រប់គ្រងការិយាល័យ ផ្តល់បែបបទរួមបញ្ចូលការទូទាត់របស់ស៊ីម៉ិច។ លក្ខណៈ
ស្រាវជ្រាវ ជួយដល់អ្នកក្នុងការស្វែងរកបញ្ជីឈ្មោះ និងព័ត៌មានលំអិតនៃអ្នកផ្គត់ផ្គង់ ។

សំរាប់អ្នកផ្គត់ផ្គង់ និងអ្នកអភិវឌ្ឈន៍

VALUES API គឺអាចប្រើប្រាស់បានជាសាធារណៈសំរាប់សមាជិក និងអ្នកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រឯក
រាជ្យ ដើម្បីអភិវឌ្ឈន៍បែបបទ ឬផ្តល់សេវាកម្មបចេ្ចកវិទ្យា ។ រាល់បែបបទ ដែលបញ្ចូលគ្នាតាម
រយៈ VALUES API ទៅកាន់ប្រព័ន្ធទូទាត់របស់ស៊ីម៉ិច ត្រូវបានតំរូវឲ្យប្រើប្រាស់ការកត់សំគាល់កម្មវិធី
ដែលចាត់តាំងដោយក្រុមហ៊ុនទូទាត់របស់ស៊ីម៉ិច ។ ការកត់សំគាល់កម្មវិធី គឺត្រូវបំពេញដោយអក្សរ
១៦តួ ដែលត្រូវបានបញ្ជូនរាល់ ពេលមានការស្នើរសុំកម្មវិធីកុំព្យូទ័រ ។ សមាជិកទាំងអស់ធ្វើការអភិវឌ្ឈន៍
ដោយខ្លួនឯង ឬប្រើប្រាស់កម្មវិធី VALUES API ពីភាគីទីបី បន្ទាប់ពីពួកគេត្រូវបានស្នើរ
សុំឲ្យប្រគល់ជូននូវពាក្យចុះបញ្ជីនៃការកត់សំគាល់កម្មវិធី ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារផ្នែកទំនាក់ទំនងអ្នកផ្គត់ផ្គង់ ។

Values API

ស៊ីម៉ិច ផ្តល់នូវ Graphical User Interface (GUI) ដែលជួយឲ្យសមាជិកអាចប្រើប្រាស់ បានសំរាប់ប្រតិបត្តិ
ការទូទាត់ ។ ពួកគេអាចបន្ថែម GUI ឬ ជំនួសវានឹងកម្មវិធីផ្សេងទៀត ។ ចំពោះ GUI និងកម្មវិធី
ផ្សេងទៀត ដែលគាំទ្រដោយទិន្នន័យនៅក្នុងនោះតាម រយៈមុខងារដែលផ្តល់ដោយ VALUES API ។ VALUES API ជាកម្មវិធីរួមបញ្ចូលគ្នា ដែលផ្តល់នូវមុខងារ និងភាពបត់បែង ដែលអាចប្រើប្រាស់
បានសំរាប់ភ្ជាប់ពីប្រព័ន្ធកុំព្យូទ័រនិងកម្មវិធីកុំព្យូទ័រទាក់ទងនឹងសេវាកម្មទូទាត់ ។

VALUES API ផ្គត់ផ្គង់ការផ្ទេរទិន្នន័យអសមកាលពីកម្មវិធីកុំព្យូទ័រ និងប្រព័ន្ធទូទាត់។ ដំណើរការ
នៅពេលតែមួយអាចបង្កើតឡើងនៅលើ VALUES API ប៉ុនែ្តមិនបានផ្តល់ដោយ VALUES API ។