|
អ្នកធើ្វពាណិជ្ជកម្មទំនិញ បានបញ្ចូលការវិភាគតាមបចេ្ចកទេស
នៅក្នុងផែនការពាណិជ្ជ កម្មរបស់ពួកគេ ។ ការវិភាគតាមបចេ្ចកទេស
ខុសពីការវិភាគទីផ្សារជាមូលដ្ឋានត្រង់ថា វាប្រើសកម្មភាព
តំលៃកាលពីមុន ដើម្បីព្យាករណ៍ការប្រែប្រួលតំលៃនៅពេលអនាគត។ ការវិភាគជាមូលដ្ឋានផ្តោត
សំខាន់លើការគ្រោងទុកនៃការផ្គត់ផ្គង់ និងតំរូវការនៃទំនិញ ដើម្បីព្យាករណ៍សកម្មភាពតំលៃអនាគត
។ អ្នកធ្វើពាណិជ្ជកម្មទំនិញភាគច្រើនអះអាង ថាខ្លួនជាអ្នកជំនួញបចេ្ចកទេស ឬអ្នកជំនួញ
មូលដ្ឋាន ។ ជាក់សែ្តង អ្នកធ្វើជំនួញទំនិញ ភាគច្រើន ប្រើប្រាស់វិធីទាំង២នេះតែម្តង ។ អ្នកធ្វើ ពាណិជ្ជកម្មដែលទទួលបានដោយ ជោគជ័យជាច្រើនបានប្រើតារាង ដើម្បីធ្វើការបន្ថែមពីលើ
ការវិភាគទីផ្សារ ជាមូលដ្ឋាន ដើម្បីជួញបញ្ចៀសឧបសគ្គទាំងឡាយលើការធ្វើពាណិជ្ជកម្ម
របស់ពួកគេ ។
ដើម្បីប្រើប្រាស់ការវិភាគទីផ្សារតាមបចេ្ចកទេសនៅពេលធ្វើពាណិជ្ជកម្មលើទំនិញ អ្នក ត្រូវចាប់ផ្តើម
ដោយធ្វើការសែ្វងយល់ពីតារាងតំលៃនៃទំនិញ ដែលអ្នកចាប់អារម្មណ៍ចង់ ធ្វើពាណិជ្ជកម្ម ដូចនេះ
អ្នកគួរនឹងរកតារាងណាដែលមានការផ្លាស់ប្តូរឡើងឬចុះមិនសូវ ខ្លាំង ។ ជាតួយ៉ាង ក្នុងការធ្វើពាណិជ្ជកម្ម
តាមលក្ខណៈបចេ្ចកទេស អ្នកនឹងចង់ទិញ ទំនិញដែលកំពុងតែឡើងថ្លៃនៅពេលមាន
ការឡើងបន្តទៀត ឬវាបានកែសំរួលនូវការ កើនឡើងនោះ ។ នេះ គឺជាបញ្ហាទាក់ទងនឹងជំរើសឲ្យសម
ស្របទៅនឹងរបៀបនៃការ ជួញដូរផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកជំនួញជោគជ័យ ជាធម្មតាចូលចិត្ត
ទិញទំនិញដែល តំលៃអាចនឹងឡើងវិញ ប្រសិនបើទីផ្សារមិនមានលក្ខណៈខ្លាំង។
លក្ខណៈល្អនៅក្នុងការវិភាគផ្សារតាមបចេ្ចកទេស គឺវាអាចប្រើប្រាស់បានចំពោះតារាង ទាំងអស់
ទោះជាតារាង៥នាទី សំរាប់ការជួញដូរក្នុង១ថ្ងៃ ឬតារាងប្រចាំថ្ងៃសំរាប់ការ ជួញដូររយៈពេលវែងក៏ដោយ
។ កិច្ចការដំបូង ដែលអ្នកចង់ធ្វើ គឺរៀនអំពីរបៀបមើល តារាង និងទទួលបានការយល់ជាគ្រឹះនូវ
ប្រភេទគំរួ និងអាំងឌីការទ័រ ដែលអាចបង្កើត ចលនាទីផ្សារ ។ បន្ទាប់ពីនេះ អ្នកអាចបន្តទៅស្វែង
យល់ពីយុទ្ធសាស្រ្តជួញដូរទំនិញ ដែលមានកំរិតខ្ពស់ជាងនេះជាមួយនឹងការវិភាគបចេ្ចកទស ។ វាជារឿង
សំខាន់មួយក្នុង ការដឹងថាការវិភាគបចេ្ចកទេសមិនមែនជាវិទ្យាសាស្ត្រពីនោះទេ ។ វាជាសិល្បៈ
ច្រើង ជាង។ ការវិភាគមូលដ្ឋានក៏មានលក្ខណៈដូចនេះផងដែរ ។ គិតថាវាជាការលេងភាគ រយ។ បើ អ្នកត្រូវច្រើនជាងខុស នោះអ្នកនឹងនៅឈានមុខ ។
អ្វីគឺជាការវិភាគបចេ្ចកទេស?
ការវិភាគបចេ្ចកទេស គឺជាវិធីសាស្ត្រមួយក្នុងការវាយតំលៃនៃថ្លៃទំនិញ ដោយវិភាគទៅ លើស្ថិតិ
ដែលបានបងើ្កតឡើង ដោយសកម្មភាពទីផ្សារដូចជាតំលៃពីមុននិងបរិមាណ។ អ្នកវិភាគបចេ្ចកទេស
មិនមានបំណងដើម្បីវាស់វែងលើតំលៃជាក់ស្តែងរបស់មូលប័ត្រ នោះទេ ប៉ុនែ្តពួកគេប្រើតារាង
និងឧបករណ៍ផ្សេងៗ ដើម្បីកំណត់គំរូដែលអាចកំណត់ សកម្មភាពនាពេលអនាគត ។
ស្របពេលដែលមានការវិនិយោគច្រើនបែបលើផ្នែកនៃគ្រឹះសំខាន់ ពេលនោះក៏មាន ផងដែរនូវប្រភេទ
ផ្សេងៗគ្នានៃអ្នកជួញដូរបច្ចេកទេស ។ ការវិភាគបច្ចេកទេសមួយ ចំនួនផ្អែកទៅលើតារាងគំរូហើយ
ផ្សេងទៀតប្រើអាំងឌីកាទ័រ បចេ្ចកទេសនិងឧបករណ៏ ដើម្បីស្ទាបស្ទង់ទៅលើតំលៃពីរខ្ពស់
បំផុត ។ អ្វីដែលគេប្រើប្រាស់បំផុតនោះ គឺការផ្សំ បញ្ចូលគ្នានូវឧបករណ៍ទាំងពីរដើម្បីធ្វើកា
រវិភាគ ។ នៅក្នុងករណីណាក៏ដោយការប្រើ ប្រាស់ដោយផ្តាច់មុខនូវតំលៃអតីតកាល និង ទិន្នន័យ
បរិមាណរបស់អ្នកវិភាគបច្ចេក ទេសគឺជាចំណុចដែលបែងចែកពួកគេអំពីអ្នកវិភាគមូលដ្ឋាន ។ ខុស
ពីអ្នកវិភាគមូល ដ្ឋាន អ្នកវិភាគបចេ្ចកទេសមិនខ្វល់ថាទំនិញត្រូវបានឲ្យតំលៃទាប ឬអត់នោះទេតែ បញ្ហាដែលសំខាន់នោះ គឺទិន្នន័យនៃទំនិញពាណិជ្ជកម្មពីពេលមុន និងព័ត៌មានដែល ទិន្នន័យនៃទំនិញ
ពាណិជ្ជកម្មពីពេលមុន និងព័ត៌មានដែលទិន្នន័យនេះអាចផ្តល់ឲ្យអំពី តំលៃទំនិញប្រែប្រួលនៅ ពេលអនាគត ។
ជំនាញនៃការវិភាគបចេ្ចកទេសគឺផ្អែកទៅលើការសន្មត់ ៣យ៉ាង
១. ទីផ្សារមិនផ្តល់តំលៃឲ្យកត្តាគ្រប់យ៉ាង
២. តំលៃឡើងចុះតាមនិន្នាការ
៣. ប្រវតិ្តនិន្នាការនានាដែលអាចនឹងកើតឡើងម្តងទៀត
១. ទីផ្សារមិនផ្តល់តំលៃឲ្យកត្តាគ្រប់យ៉ាង
ការតិះទៀនសំខាន់មួយនៃការវិភាគបចេ្ចកទេស គឺថាការវិភាគនេះគ្រាន់តែពិចារណា ទៅលើការឡើង
ចុះនៃថ្លៃ ដោយមិនយកចិត្តទុកដាក់ទៅលើកត្តាគ្រឹះសំខាន់នៃទំនិញ ទីផ្សារ ។ ទោះបីជាយ៉ាង
ណា ការវិភាគបចេ្ចកទេសសន្មត់ថានៅគ្រប់ពេលណាក៏ដោយ តំលៃទំនិញមួយអាចឆ្លុះបង្ហាញ
ពីអ្វីទាំងអស់ដែលមាន ឬអាចជះឥទិ្ធពលលើតំលៃកិច្ច សន្យាដែលរួមមានកត្តាមូលដ្ឋាន ។ អ្នកវិភាគ
បចេ្ចកទេស ជឿជាក់ថាគ្រឹះសំខាន់ៗនៃ ទំនិញទាំងអស់រួមជាមួយនឹងកត្តាសេដ្ឋកិច្ចបើកទូលាយ លក្ខខណ្ឌអាកាសធាតុ និង ចិត្តសាស្រ្តទីផ្សារជាកត្តាដែលរួមចំណែកកំណត់ថ្លៃទំនិញនីមួយៗ ដោយមិនចាំបាច់ គិតពីកត្តាទាំងនេះជាផ្សេងៗគ្នា ។ នេះបន្សល់ទុកតែការវិភាគទៅលើការឡើង
ចុះនៃថ្លៃ តែប៉ុណ្ណោះ ដែលទ្រឹស្តីបចេ្ចកទេសមើលឃើញថាវាជាផលិតផលនៃការផ្គត់ផ្គង់ និង តំរូវការសំរាប់ទំនិញណាមួយនៅក្នុងទីផ្សារ ។
២. តំលៃឡើងចុះតាមនិន្នាការ
នៅក្នុងការវិភាគបច្ចេកទេស ការឡើងចុះនៃថ្លៃ ត្រូវបានគេជឿជាក់ថានឹងយកតាម និន្នាការទីផ្សារ
។ នេះ មានន័យថា បន្ទាប់ពីនិន្នាការទីផ្សារត្រូវបានបង្កើតការឡើងចុះ ថ្លៃនាពេលអនាគត គឺមានទំនោរទៅរកទិសដៅដូចគ្នានឹងនិន្នាការទីផ្សារជាជាងមាន ទិសដៅផ្ទុយគ្នា ។ យុទ្ធសាស្រ្ត
ជួញដូរបចេ្ចកទេសភាគច្រើន ពឹងផែ្អកលើការសន្មត់ នេះ។
៣. ប្រវតិ្តនិន្នាការនានាដែលអាចនឹងកើតឡើងម្តងទៀត
គំនិតសំខាន់មួយផ្សេងទៀតក្នុងការវិភាគបចេ្ចកទេស គឺប្រវត្តិនិន្នាការនានាដែលអាច នឹងកើតឡើង
ម្តងទៀតជាពិសេសគឺសំដៅលើការឡើងចុះនៃថ្លៃ ។ ការកើតឡើងច្រំ ដែលនៃការឡើង
ចុះនៃថ្លៃ គឺពាក់ព័ន្ធនឹងចិត្តសាស្រ្តទីផ្សារ បើនិយាយម្យ៉ាងទៀតអ្នក ចូលរួមទីផ្សារ អាច
នឹងមានប្រតិកម្មទៀងទាត់ចំពោះទំផ្សារស្រដៀងនេះ ។ ការវិភាគ បចេ្ចកទេសប្រើតារាងគំរូដើម្បី
វិភាគការឡើងចុះនៅលើទីផ្សារ និងយល់អំពីនិន្នាការ ។
ទោះបីជាតារាងមួយចំនួន ក្នុងចំណោម
តារាងទាំងអស់នេះ ត្រូវបានប្រើប្រាស់អស់ រយៈពេលជាង១០០ឆ្នាំហើយក៏ដោយ គេនៅតែយល់
ថាតារាងនេះនៅអាចប្រើការបាន ពីព្រោះតារាងនេះបង្ហាញអំពីគំរូនៅក្នុងការឡើងចុះនៃថ្លៃ ដែលជាញឹកញយអាចនឹង កើតឡើងម្តងទៀត ។
|