ប្រព័ន្ធគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ ជាមុខនាទីចំបងនៃប្រព័ន្ធការងាររបស់ម៉ិចខេម
បូឌា ប្រព័ន្ធនេះ ផ្តល់កំរិតសុវតិ្ថភាពខ្ពស់ និងអាចស្វែងរក
ឃើញយ៉ាងឆាប់រហ័សនូវការប្រតិបតិ្ត ហិរញ្ញវត្ថុដែលមិនត្រឹមត្រូវ ។ គោលបំណងរបស់ប្រព័ន្ធនេះ គឺដើម្បីការពារអ្នកចូលរួម និងអតិថិជនរបស់ម៉ិចខេមបូឌាទាំងអស់
ប្រឆាំងនឹងលទ្ធផលទាំងឡាយណា ដែលកើតឡើងដោយការមិនគោរពកាតព្វកិច្ចរបស់អ្នកចូលរួម នៅក្នុងរចនាសម្ព័ន្ធទូទាត់ការដោះដូរទំនិញ ។ ប្រព័ន្ធនេះ ធើ្វការត្រួតពិនិត្យ និង ផ្លាស់ប្តូរ
ឡើងវិញជានិច្ច ដើម្បីបង្ហាញពីវិធីគ្រប់គ្រងហានិភ័យ ដែលមានលក្ខណៈជឿនលឿនបំផុត ។ គោលដៅជារួមរបស់ប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ម៉ិចខេមបូឌា គឺដើម្បីថែរក្សាហិរញ្ញវត្ថុ
សំរាប់ទីផ្សារ និង អ្នកចូលរួមនានាគ្រប់ពេលវេលា ដោយមិនបងើ្កនចំណាយលើប្រតិបតិ្តការ ឬ
ចំណាយពាណិជ្ជកម្មផេ្សងៗទៀតដល់សមាជិក ។

ប្រព័ន្ធការងារ

មាត្រដ្ឋានសំរាប់ចូលរួមដំណើរការទូទាត់

មាត្រដ្ឋានសំរាប់ចូលរួមទូទាត់ការដោះដូរ គឺជាវិធីសាស្ត្រការពារដំបូងបំផុតនៅក្នុងប្រព័ន្ធការពារ
ហានិភ័យ ។ ការចូលរួមដំណើរការទូទាត់មានពីរប្រភេទ គឺការចូលរួមទូទាត់ឯកជន និងការចូលរួមទូទាត់
ទូទៅ ។ បច្ចុប្បន្ននេះ ការចូលរួមទូទាត់ត្រូវបានអនុញ្ញាតឲ្យចំពោះតែសមាជិកនានារបស់ម៉ិចខេមបូឌា
យោងតាមបញ្ញតិ្ត និង ច្បាប់ របស់ម៉ិចខេមបូឌា ភាពគ្រប់គ្រាន់នៃមូលធនសំរាប់អ្នកចូលរួម
ទូទាត់ឯកជន និងអ្នកចូលរួមទូទាត់ត្រូវបានកំណត់ឲ្យថេរ ។ បន្ថែមពីលើតំរូវការមូលធននេះ ម៉ិចខេម
បូឌា ក៏បានពិចារណាទៅលើកត្តាផ្សេងៗទៀតផងដែរ ដូចជា ១. ប្រវតិ្តក្រុមហ៊ុន និង បុគ្គលិក ២. ច្បាប់ការត្រួតពិនិត្យ និង ប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់សមាជិក ។

ប្រព័ន្ធទូទាត់

ពួកយើង ពឹងផ្អែកលើក្រុមហ៊ុនសាធារណៈមានកំរិតសំរាប់ទូទាត់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានយន្ត
ការ និងរៀបចំការទូទាត់ដែលមានបចេ្ចកវិទ្យាទំនើប ។ ប្រព័ន្ធទូទាត់ការដោះដូរ និងទូទាត់ឧបករណ៍
ហិរញ្ញវត្ថុ (DC&SS) ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ក្រុមហ៊ុនសាធារណៈមានកំរិត
សំរាប់ទូទាត់ឧបករណ៍ហិរញ្ញវត្ថុ ដែលរួមបញ្ចូលគ្នាដោយស្វ័យប្រវតិ្តសំរាប់ទីផ្សារឧបករណ៍ហិរញ្ញវត្ថុ
មាន ដូចជាកិច្ចសន្យាទំនិញនា ពេលអនាគត (futures and options) របស់ ម៉ិចខេមបូឌា ។ វាក៏
ផ្តល់នូវឧបករណ៍ភ្ជាប់គ្នា ដែលមានដំណើរការល្អឥតខ្ចោះសំរាប់ដោះដូរ និងទូទាត់ឧបករណ៍
ហិរញ្ញវត្ថុ ហើយវាជួយកាត់បន្ថយចំណាយតាមរយៈឧបករណ៍កុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និងការ
ភ្ជាប់ប្រព័ន្ធទំនាក់ទំនង ។ ប្រព័ន្ធទូទាត់ការដោះដូរ និងទូទាត់ឧបករណ៍ហិរញ្ញវត្ថុ (DC&SS) អាចឲ្យអ្នកចូលរួមទាំងអស់បងើ្កត និងរក្សាជំហររបស់ពួកគេក្នុងការដឹកជញ្ជូនឬទូទាត់ ក្នុងក្នុងគណនី ។

ប្រព័ន្ធប្រាក់តំកល់

តំរូវការប្រាក់តំកល់ ជាប្រាក់ទុនដែលត្រូវរក្សាទុក ដើម្បីធានាពីដំណើរប្រតិបតិ្តការលើកិច្ចសន្យា ។ ក្រុមហ៊ុនទូទាត់ និងកំរិតប្រាក់តំកល់សំរាប់ផលិតផលដោះដូរនៅ ម៉ិចខេមបូឌាត្រូវបានបងើ្កតឡើង
ដោយយោងទៅលើប្រវតិ្តនៃការផ្លាស់ប្តូរតំលៃលក្ខខណ្ឌ បច្ចុប្បន្ននិងអនាគត និងព័ត៌មាន
ដែលពាក់ព័ន្ធ ។ ម៉ិចខេមបូឌា គណនាពីតំរូវការប្រាក់តំកល់របស់អ្នកចូលរួមនៅរៀងរាល់ចុងថៃ្ង ដែល
មានការដោះដរទំនិញ ដោយប្រើប្រាស់កម្មវិធីប្រព័ន្ធប្រាក់តំកល់សំរាប់ការពារហានិភ័យលើការ
រវិនិយោគ (PRMS) ដែលជាកម្មវិធីប្រាក់តំកល់ធើ្វឲ្យស្របទៅនឹងរយៈពេលកំណត់ ដើម្បីបញ្ជាក់
ពីប្រាក់តំកល់ សំរាប់ប្រព័ន្ធទូទាត់ការដោះដូរ និងទូទាត់ឧបករណ៍ហិរញ្ញវត្ថុ ។ ប្រព័ន្ធប្រាក់តំកល់ សំរាប់ការពារហានិភ័យលើការវិនិយោគ (PRMS) កំណត់ពីតំរូវការប្រាក់តំកល់ដោយពឹងផែ្អកលើការ
វាយតំលៃលើហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុជាអតិបរមា ដែលអាចកើតមានឡើងលើការវិនិយោគ
ក្នុងរយៈពេលមួយថៃ្ង ដោយសាកល្បងលើស្ថានភាពនានានៃទីផ្សារខុសៗគ្នា ។ ប្រព័ន្ធ
នេះ ពិនិត្យមើលទៅលើកត្តាហានិភ័យចំបងនានា ដូចជាការប្រែប្រួលប្រចាំថៃ្ងលើតំលៃទំនិញ ចាប់តាំងពីពេលវេលាទិញរហូតដល់ផុតកាលបរិចេ្ឆទ ហើយប្រព័ន្ធនេះមិនមានហានិភ័យលើអត្រាការ
ប្រាក់ នៅពេលមានការវាយតំលៃលើហានិភ័យនៃការខាតបង់តំលៃវិនិយោគដែលអាចកើតមានឡើង