ប្រភេទនៃការបញ្ជាទិញឬលក់

មជ្ឈមណ្ឌលដោះដូរទំនិញផ្សេងៗគ្នា ទទួលស្គាល់នូវប្រភេទនៃ
ការបញ្ជាទិញ ឬ លក់ខុសគ្នា។ គ្រប់មជ្ឈមណ្ឌលដោះដូរ មិនមែន
សុទ្ធតែទទួលការបញ្ជាទិញឬលក់គ្រប់ប្រភេទនោះទេ។ ឯកសារ
នេះ នឹងរៀបរាប់ពីប្រភេទការបញ្ជាទិញឬលក់ដែលទទួលស្គាល់ដោយខេមបូឌានមើខេនថាយអ៊ិកឆេន
ភីអិលស៊ី។

ប្រភេទការបញ្ជាទិញឬលក់ ដែលត្រូវបានប្រើបា្រស់ជាទូទៅភាគច្រើនត្រូវបានរៀបរាប់ ជាសង្ខេបដូច
ខាងក្រោមៈ

ការបញ្ជាទិញឬលក់តាមទីផ្សារៈ

ការបញ្ជាទិញលក់ក្នុងទីផ្សារ ជាការបញ្ជាដែលត្រូវបានប្រើបា្រស់ញឹញាប់ជាងគេ ។ ក្នុងស្ថានភាព
ភាគច្រើន ការបញ្ជាទិញឬលក់ប្រភេទនេះ ធានាឲ្យបាននូវការដោះដូរទំនិញ និង លុបបំបាត់ចោល
ពីទីផ្សារ ដើម្បី ប្តូរគោលជំហរនៅទីផ្សារ។ ការបញ្ជាទិញឬលក់ក្នុងទីផ្សារ ត្រូវបានធ្វើឡើង
ភ្លាមៗ ក្នុងតម្លៃល្អបំផុត ដែលអាចធ្វើទៅបាននៅពេលដែលការបញ្ជាទិញឬលក់បានទៅ ដល់កន្លែងធ្វើជំនួញ។

ការបញ្ជាទិញឬលក់មានកំណត់ៈ

ការបញ្ជទិញឬលក់មានកំណត់ គឺជាការបញ្ជាទិញឬលក់ក្នុងតម្លៃមួយ ដែលគេបានកំណត់។ ការ
បញ្ជាទិញមានកំណត់ត្រូវបានដាក់តម្លៃឲ្យនៅក្រោមតម្លៃទីផ្សារ ចំណែកឯការបញ្ជាលក់
មានកំណត់ ត្រូវបានដាក់តម្លៃឲ្យលើសតម្លៃទីផ្សារ។ អតិថិជនអាចនឹងបាត់បង់ទីផ្សារ ប្រសនិ
បើគាត់ប្រើបា្រស់ការបញ្ជាទិញឬលក់មានកំណត់ ដោយសារតែទីផ្សារមិនអាចឈានទៅដល់ តម្លៃខ្ពស់ឬទាបដែលបានកំណត់ក្នុងការទិញឬលក់ ។ តែវាមិនមែនមានន័យថាវាធានាឬធើ្វឲ្យ
អ្នកចំណេញក្នុងតំលៃកំណត់នោះទេ ទោះបីជាអ្នកអាចនឹងឃើញទីផ្សារឈានដល់ថ្លៃ ដែលអ្នកបានកំណត់ជាច្រើនដងក៏ដោយ ។

ការបញ្ជាទំនិញតាមទីផ្សារពេលដល់ចំណុចត្រូវគ្នា

ការបញ្ជាទំនិញតាមទីផ្សារពេលដល់ចំណុចត្រូវគ្នា មានភាពផ្ទុយគ្នាពីការបញ្ឈប់ការបញ្ជា ទិញឬ
លក់។ ការបញ្ជាទំនិញតាមទីផ្សារពេលដល់ចំណុចត្រូវគ្នា ត្រូវបានដាក់តម្លៃទំនិញ ឲ្យនៅក្រោម
តម្លៃ ទីផ្សារសម្រាប់ការទិញ ឬ Éការលក់គឺដាក់តម្លៃឲ្យលើសតម្លៃទីផ្សារ។ ការបញ្ជាទំនិញតា
មទីផ្សារ ពេលដល់ចំណុចត្រូវគ្នាតែងតែត្រូវបានគេប្រើបា្រស់ ដើម្បី ឈានជើងចូលទីផ្សារ ឬ ចាប់
ផ្តើមការធ្វើជំនួញ ។ ការបញ្ជាទំនិញតាមទីផ្សារពេលដល់ ចំណុចត្រូវគ្នា ស្រដៀងនឹងការបញ្ជា
ទិញឬលក់មានកំណត់ត្រង់ថាតម្លៃជាក់លាក់មួយត្រូវ បានកំណត់ក្នុងការបញ្ជាទិញឬលក់។ ទោះបីជា
យ៉ាងនេះក្តី ការបញ្ជាទំនិញតាមទីផ្សារ ពេលដល់ចំណុចត្រូវគ្នា នឹងក្លាយជាការបញ្ជាទិញឬលក់តា
មទីផ្សារនៅពេលដែលឈាន ដល់ ឬ ហួសពីតម្លៃដែលបានកំណត់ ។ ប្រតិបត្តិការអាចនឹងត្រូវធ្វើឡ
ើងនៅឬក្រោមឬ លើសពីតម្លៃដែលគេកំណត់ជាក់លាក់ដំបូង។ ការបញ្ជាទំនិញតាមទីផ្សារពេលដ
ល់ចំណុច ត្រូវគ្នានឹងមិនត្រូវបានប្រតិបត្តិ ប្រសិនបើតម្លៃទីផ្សារមិនត្រូវគ្នាជាមួយតម្លៃ ដែលបាន កំណត់។

ការបញ្ជាទិញឬលក់ដើម្បីបញ្ឈប់ការខាតបង់ៈ

ការបញ្ជាទិញឬលក់ដើម្បីបញ្ឈប់ការខាតបង់ ត្រូវបានប្រើបា្រស់ក្នុងគោលបំណងបី៖

  • ធ្វើឲ្យការខាតបង់នៅជាអប្បបរមានៅក្នុងការទិញឬលក់
  • ការពារបា្រក់ចំណេញសម្រាប់ការទិញឬលក់នៅក្នុងទីផ្សារ។
  • ចាប់ផ្តើមធ្វើការទិញលក់ថ្មីក្នុងទីផ្សារ។

ការបញ្ជាទិញដើម្បីបញ្ឈប់ការខាតបង់ត្រូវបានដាក់ឲ្យលើសតំលៃទីផ្សារហើយការបញ្ជា
លក់បែបនេះត្រូវបានដាក់ក្រោមតំលៃទីផ្សារ ។ នៅពេលដែលតំលៃឈានដល់តំលៃបញ្ជាទិញរឺលក់
ពេលនោះ ការបញ្ជាទំនិញត្រូវបានចាត់ចូលជាការបញ្ជាទិញ ឬលក់តាមទីផ្សារដោយប្រើប្រាស់តំលៃ
ល្អបំផុត ដែលអាចធ្វើទៅបាន។

ការបញ្ជាទិញឬលក់ដើម្បីបញ្ឈប់ការខាតបង់ មានកម្រិតៈ

ការបញ្ជាទិញឬលក់ ដើម្បីបញ្ឈប់ការខាតបង់មានកម្រិត ធ្វើការកំណត់តម្លៃពីរ ហើយវាធ្វើឡើង
ដើម្បីអាចគ្រប់គ្រងថ្លៃ ដែលអ្នកបញ្ជាទិញចង់បាន នៅពេលដែលតម្លៃទីផ្សារត្រូវគ្នានឹង តម្លៃដែលបានកំណត់។ ផ្នែកដំបូងនៃការបញ្ជាទិញឬលក់នេះ ត្រូវបានសរសេរដូចខាងលើ គឺការបញ្ជា
ទិញឬលក់ដើម្បីបញ្ឈប់ការខាតបង់ ។ ផ្នែកទីពីរនៃការបញ្ជាទិញឬលក់នេះបញ្ជាក់ពីតម្លៃដែល
គេបានកំណត់ ។ នេះចង្អុលបង្ហាញថានៅពេលដែលការបញ្ជាទិញឬលក់ដើម្បីបញ្ឈប់ការខាត
បង់កើតឡើង នោះអ្នកមិនចង់ឲ្យថ្លៃប្រែប្រួលលើសតម្លៃ ដែលអ្នកបានកំណត់ទេ ។ វាទាម
ទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដែលអ្នកចង់បាន ព្រោះអ្នកអាចនឹងមិនបានទទួលនូវអ្វី ជាពិសេស
ពេលអ្នកចង់ចាកចេញពីទីផ្សារ ការបញ្ជាទិញឬលក់ដើម្បី បញ្ឈប់ ការបញ្ជាទិញឬលក់ដើម្បីបញ្ឈប់ការខាតបង់មានកម្រិត ត្រូវតែមានតម្លៃពីរ។ ប្រសិនបើការបញ្ជា
ទំនិញ មិនត្រូវបានប្រតិបត្តិ ដោយឈ្មួញកណ្តាលភ្លាមៗ នៅតម្លៃ ដែលបញ្ឈប់ការខាតបង់ នោះវានឹងក្លាយជាការបញ្ជាទំនិញមានកម្រិតនៅតម្លៃ ដែលបញ្ឈប់ការខាតបង់។

ទីផ្សារនៅពេលបើកៈ

នេះជាការបញ្ជាទិញឬលក់ដែលអ្នកចង់ឲ្យវាមានប្រតិបត្តិការក្នុងចន្លោះរយៈពេល ដែលបើកឲ្យ
មានការដោះដូរទំនិញនៅតម្លៃដ៏ប្រសើរបំផុត ដែលអាចរក្សាបានក្នុងចន្លោះនៃការបើកទី
ផ្សារ ។ មិនមែនគ្រប់មជ្ឈមណ្ឌលដោះដូរទាំងអស់សុទ្ធតែទទួលស្គាល់ការបញ្ជាទិញឬលក់បែប
នេះទេ ។ មជ្ឈមណ្ឌលដោះដូរទំនិញដែលមិនទទួលស្គាល់ការបញ្ជាទិញឬលក់បែបនេះគឺ ឈីកាហ្គូ
បត អហ្វត្រេដ។

ទីផ្សារនៅពេលបិទៈ

នេះជាការបញ្ជាទិញឬលក់ ដែលត្រូវបានបំពេញនៅក្នុងរយៈ ពេលមួយដែលរៀបចំ ដោយមជ្ឈ
មណ្ឌលដោះដូរទំនិញ ហើយនឹងត្រូវបានបិទការបញ្ជាទំនិញនូវតម្លៃណាមួយដែលមាន ។ ឈ្មួញ
កណ្តាលរក្សាសិទ្ធិក្នុងការបដិសេធការបញ្ជាទិញឬលក់ប្រភេទនេះរហូតដល់ ១៥នាទីមុនទីផ្សារ
បិទអាស្រ័យលើស្ថានភាពទីផ្សារ។

ការបញ្ជាទំនិញមួយដែលលុបចោលការបញ្ជាទំនិញមួយទៀតៈ

នេះជាការរួម បញ្ចូលគ្នារវាងការបញ្ជាទិញឬលក់ពីរ ដែលបានសរសេរលើសំបុត្របញ្ជាទិញ ឬ លក់ ។ ការបញ្ជាទំនិញនេះ ណែនាំទៅដល់មជ្ឈមណ្ឌលដោះដូរទំនិញថានៅពេលដែលមានការបញ្ជាទិញ
ឬលក់ណាមួយត្រូវបានបំពេញ នោះការបញ្ជាទិញឬលក់មួយទៀតត្រូវលុបចោល ។ ដោយមានការ
ណែនាំទាំងពីរខាងលើនៅក្នុងការបញ្ជាទិញឬលក់តែមួយជាជាងការបញ្ជាទិញ ឬ លក់ពីរដងដាច់ដោយ
ឡែកពីគ្នា អ្នកអាចលុបបំបាត់នូវការបញ្ជាទិញនិងលក់ពីរដង ដែលអាចកើតមានឡើងក្នុងពេល
តែមួយ ការបញ្ជាទិញ ឬ លក់ប្រភេទនេះ មិនត្រូវបានទទួលស្គាល់នៅគ្រប់មជ្ឈមណ្ឌលដោះដូរ
ទេ ។ ជាធម្មតា យើងនឹងមិនទទួលការលុបចោលឬជំនួសនៃការ បញ្ជាទំនិញមួយដែលលុបចោលការ
បញ្ជាទំនិញមួយទៀតក្នុងចន្លោះពេល ១៥នាទី មុនពេលបិទការធ្វើជំនួញនោះទេ។ យើងនឹងរ
ទទួលការលុបចោលការបញ្ជាទិញ ឬ លក់ប្រភេទនេះហើយជំនួសមកវិញនូវការបញ្ជាទិញឬលក់នៅ
ពេលទីផ្សារបិទ ឬ ការបញ្ជាទិញឬលក់តាមទីផ្សារ តែយើងមិនធានាលើការបញ្ជាទំនិញពីរដងក្នុង ពេលតែមួយឡើយ។ លើសពីនេះទៀត ការបញ្ជាទិញឬលក់ដែលកើតមានហើយ នឹងមិនអាចលុយ
ចោល ឬ ជំនួសដោយការបញ្ជាទំនិញមួយដែលលុបចោលការបញ្ជាទំនិញមួយទៀតនោះទេ។ ការបញ្ជាទិញឬលក់ដែលមានស្រាប់ ត្រូវលុប ចោល ហើយការបញ្ជាទិញឬលក់ថ្មីត្រូវបានធ្វើឡើង
។ ដើម្បីបញ្ចៀសការបញ្ជាទំនិញពីរដងក្នុងពេលតែមួយ សូមធ្វើការបញ្ជាក់ពីការចាកចេញពី
ទីផ្សារមុនពេលធ្វើការបញ្ជាទំនិញមួយ ដែលលុបចោលការបញ្ជាទំនិញមួយទៀត។