ប្រភេទនៃសមាជិក

នាពេលបច្ចុប្បន្ន ប្រភេទនៃសមាជិកភាពនៅខេមបូឌានមើខេនថាយ
អ៊ិកឆេន មានដូចខាងក្រោមនេះ

សមាជិកទូទាត់

សមាជិកមិនទូទាត់

សមាជិកទូទាត់

សមាជិកទូទាត់របស់ ខេមបូឌានមើខេនថាយអ៊ិកឆេន ជាក្រុមហ៊ុនឬស្ថាប័នហិរញ្ញវត្ថុ ដែលត្រូវបានទទួល
ស្គាល់ជាសមាជិករបស់ ខេមបូឌានមើខេនថាយអ៊ិកឆេន ។ សមាជិកទូទាត់មានសិទ្ធិធ្វើជំនួញ និង ទូទាត់ជំនួញក្នុងគណនីរបស់អតិថិជនក្នុង ខេមបូឌានមើខេនថាយអ៊ិកឆេន តាមរយៈក្រុមហ៊ុនទូទាត់កម្ពុជា
ទទួលខុសត្រូវមានកំណត់ ដែលមានលក្ខណៈប្រែប្រួល ដែលបានចាត់តាំងជាក្រុមហ៊ុនទូទាត់។ សមាជិក
ទូទាត់ អាចទូទាត់ក្នុងគណនីក៏ដូចជាទូទាត់តាមការដោះដូរ ជំនួសឲ្យសមាជិកមិនទូទាត់ឬ សមាជិក ឈ្មួញកណ្តាល តាមសំណូមពរពួកគេ ដោយគោរពតាមលក្ខខណ្ឌ ចែងដោយ ខេមបូឌានមើខេន
ថាយអ៊ិកឆេន។

លក្ខណៈវិនិច្ឆ័យសម្រាប់សិទ្ធិចូលជាសមាជិក

អង្គភាពរួមមានក្រុមហ៊ុន ឬ ស្ថាប័នហិរញ្ញវត្ថុឬធនាគារពាណិជ្ជ ដែលបានចុះឈ្មោះជាមួយក្រសួង
ពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ដែលអាចដាក់ពាក្យសុំសមាជិកភាពជាសមាជិក
ទូទាត់ ជាមួយខេមបូឌានមើខេនថាយអ៊ិកឆេន ដោយយោងតាមការបង់ដើមទុនអតិបរមា ដែលជាបទដ្ឋាន
របស់ខេមបូឌានមើខេនថាយអ៊ិកឆេន។

សមាជិកមិនទូទាត់

សមាជិកមិនទូទាត់ឬឈ្មួញកណ្តាល ជាក្រុមហ៊ុនឬស្ថាប័នហិរញ្ញវត្ថុឬធនាគារពាណិជ្ជ ដែលត្រូវបាន
ទទួលស្គាល់ដោយ ខេមបូឌានមើខេនថាយអ៊ិកឆេន ជាសមាជិកមិនទូទាត់ដែលមានសិទ្ធិធ្វើជំនួញ ដោយខ្លួនឯងឬជំនួសឲ្យអតិថិជនតាមច្បាប់របស់ ខេមបូឌានមើខេនថាយអ៊ិកឆេន។

រចនាសម្ព័ន្ធនៃបា្រក់ឈ្នួល និងកម្រៃជើងសារ

រចនាសម្ព័ន្ធបា្រក់ឈ្នួល និង កម្រៃជើងសារសម្រាប់គ្រប់ប្រភេទនៃសមាជិកត្រូវចេញផ្សាយ នៅពេល
ដែលមានការកោះហៅសមាជិកភាព ដែលធើ្វឡើងដោយមជ្ឈមណ្ឌល ដោះដូរ ។ សូមខេន
ការទាក់ទងមកកាន់នាយកដ្ឋានសមាជិកភាពសម្រាប់ព័ត៌មាន បន្ថែម។

ការផ្ទេរសមាជិកភាព

ការសុំ ឬ ជួលសមាជិកភាពត្រូវបានហាមឃាត់ ដើម្បីការពារផលប្រយោជន៍សាធារណៈ។ ការផ្ទេរឬ
លក់ សមាជិកភាពត្រូវបានអនុញ្ញាតក្រោមលក្ខខណ្ឌដូចខាងក្រោមៈ

  • ក. ការស្នើពីអ្នកដែលជាសមាជិករួចហើយ សុំធ្វើការផ្ទេរសមាជិកភាពក្នុង ខេមបូឌាន
    មើខេនថាយអ៊ិកឆេនរបស់ខ្លួន ទៅឲ្យអង្គភាពមួយទៀតបន្ទាប់ពីរយៈពេលផុតកំណត់
    ២ឆ្នាំ។
  • ខ. ការកែប្រែឡើងវិញនៃក្រុមអ្នកគ្រប់គ្រងភាគហ៊ុន (អាចជាសមាជិក ឬ ក្រុមហ៊ុនមេ)។
  • គ. គ្រប់ប្រតិបត្តិការនៅសល់ ដែលជាប់ទាក់ទងជាមួយខេមបូឌានមើខេនថាយ អ៊ិកឆេន និង ក្រុមហ៊ុនទូទាត់ ត្រូវបានទូទាត់នៅពេលដែលមានការដាក់ពាក្យផ្ទេរសមាជិកភាព។

មន្ត្រីផ្នែកច្បាប់

គ្រប់សមាជិកទាំងអស់ នឹងតម្រូវឲ្យមានមន្ត្រីផ្នែកច្បាប់ម្នាក់ៈ

  • មន្ត្រីផ្នែកច្បាប់នៃក្រុមហ៊ុន ដែលដាក់ពាក្យត្រូវតែជាបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ ហើយ
    រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។
  • មន្ត្រីផ្នែកច្បាប់ នឹងធ្វើការធានាថាគ្រប់ច្បាប់ ការណែនាំ សារាចរជាដើម ដែលចុះផ្សាយ
    ដោយ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខេមបូឌានមើខេនថាយ អ៊ិកឆេន រួមទាំង្
    ករុមហ៊ុនទូទាត់ និង និយតករផ្សេងទៀតត្រូវបានអនុវត្តតាម។ មន្រ្តីផ្នែកច្បាប់ ត្រូវរាយ
    ការណ៍ដោយឯករាជ្យពីភាពចន្លោះ ឬខុសគ្នាទៅកាន់ក្រុមប្រឹក្សាភិបាលនៃសមាជិក និង
    មជ្ឈមណ្ឌលទូទាត់ភ្លាម។
  • មន្ត្រីផ្នែកច្បាប់ ត្រូវធានាថាការអង្កេតត្រូវធ្វើឡើង ឬភាពខ្វះខាតដែលបានលើក ឡើង
    ដោយ ម៉ិចខេមបូឌា និងក្រុមហ៊ុនទូទាត់ ក្នុងកំឡុងពេលត្រួតពិនិត្យឬស៊ើបអង្កេតត្រូវ
    បានរាយការណ៍ភ្លាមៗ។ ដំណើរការបង្ការ និង ត្រួតត្រាដែលបានបង្កើត ឡើង ត្រូវតែ
    ផ្តល់ជាព័ត៌មានដល់ ម៉ិចខេមបូឌា និង ក្រុមហ៊ុនទូទាត់របស់មជ្ឈមណ្ឌលដោះដូរ ដើម្បី
    បង្ហាញពីរបៀបជៀសវាងមិនឲ្យមានដំណើរខុសឆ្គងនេះកើតឡើងម្តងទៀត។
  • ឈ្មោះ និង ព័ត៌មានអំពីមន្ត្រីផ្នែកច្បាប់ដែលបានតែងតាំង និង ការកែប្រែទាក់ទងនឹងព័ត៌
    មានទាំងនោះ ត្រូវធ្វើការរាយការណ៌ទៅមជ្ឈមណ្ឌលដោះដូរ។

ដែនកំណត់

តាមរយៈការទាមទារដើមទុន និងទ្រព្យសុទ្ធ អង្គភាពមួយចំនួននឹងគ្មានសិទ្ធិក្លាយជាសមាជិកទេ ក្នុងករណីៈ

  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ធ្លាប់ជាប់ទោស ឬត្រូវបានរកឃើញថាជាប់
    ទោសនូវបទល្មើសព្រហ្មទណ្ឌណាមួយដោយតុលាការ ដូចជាការក្លែងបន្លំ ឬឆបោក
    ដែលជាទង្វើខុសពីច្បាប់ប្រទេសកម្ពុជា ដូចជាផ្តល់ព័ត៌មានមិនពិតពាក់ព័ន្ធនឹងការធ្វើ
    ពាណិជ្ជកម្មទូទាត់តាមគណនី និងទូទាត់តាមសាច់បា្រក់លើទំនិញ និងមូលបត្រនៅមជ្ឈ
    មណ្ឌលដទៃផ្សេងទៀត។
  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ដែលត្រូវទទួលការចោទប្រកាន់ពីតុលាការក្នុង
    បទល្មើសព្រហ្មទណ្ឌ ដែលមិនរាប់បញ្ចូលក្នុងបទល្មើសចរាចរទេ។
  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ឬបុគ្គលិកលេខាក្រុមហ៊ុន ឬ អ្នកទទួលខុស
    ត្រូវលើបច្ចេកទេសការងារគ្រប់គ្រងដែលត្រូវបានផ្តល់ឈ្មោះ ដោយ ការិយាល័យគ្រប់គរង្
    ទ្រព្យបរទេស ឬ អង្គភាពផ្សេងៗទៀតដែលមានទំនាក់ទំនង ជាមួយផ្នែកភេរវកម្ម ផ្នែក
    ផ្តល់ជំនួយហិរញ្ញវត្ថុដល់ភេរវករ ឬសកម្មភាពលាងលុយកខ្វក់ និងការធ្វើជំនួញលើ
    សារធាតុនីកូទីន (ជាតិអាភៀន)។
  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ដែលត្រូវបានទទួលការវិនិច្ឆ័យថា ក្ស័យធន ឬ ក៏បានទទួលដីការឲ្យប្រកាសពីភាពក្ស័យធន ឬ ក៏មានភស្តុតាង បញ្ជាក់ថាត្រូវរំលាយក្រុម៊ុ
    ហ៊ុនចោល ដែលជាការទទួលខុសត្រូវចុងក្រោយរបស់ គាត់។
  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ដែលរួមគំនិតគ្នាជាមួយអ្នកផ្តល់ឥណទានក្រោម
    តម្លៃកម្ចីសរុប។
  • ក្រុមហ៊ុនដែលដាក់ពាក្យសុំ ដែលបានប្រព្រឹត្តនូវទង្វើណាមួយដែលបង្ហាញពីភាពមិនទទួល
    ខុសត្រូវរបស់ខ្លួន។
  • ក្រុមហ៊ុន ឬនាយកប្រតិបត្តិដែលដាក់ពាក្យសុំ ត្រូវបានដក ឬប្រកាសថាជា ក្រុមហ៊ុន ឬអ្នកដែល
    មិនទាន់ដោះបំណុលរួច ដោយមជ្ឈមណ្ឌលដោះដូរទំនិញ ក្រុមហ៊ុនទូទាត់ សាជីវកម្ម
    ទូទាត់ ឬក្រុមហ៊ុន ឬអ្នកនោះត្រូវបានតម្រូវឲ្យផ្អាកសកម្មភាពធ្វើពាណិជ្ជកម្មលើ
    ទំនិញ មូលបត្រ ដោយអាជ្ញាធរច្បាប់ដូចជាគណៈកម្មការមូលបត្រ និងមជ្ឈមណ្ឌលទូទាត់
    កម្ពុជា ធនាគារជាតិកម្ពុជា និងបណ្តាក្រសួង ឬអង្គភាពច្បាប់ផ្សេងៗដែលមានសមត្ថ
    កិច្ចស្មើ។
  • ក្រុមហ៊ុន ឬនាយកប្រតិបតិ្តដែលដាក់ពាក្យសុំ ដែលត្រូវបានជម្រុះចោលក្រោម លក្ខន្ធិកៈ
    តម្រូវចាំបាច់ណាមួយ ដែលធើ្វឲ្យគាត់បាត់សិទិ្ធ ក្នុងការក្លាយជាសមាជិក នៃមជ្ឈមណ្ឌល
    ដោះដូរទំនិញ ។
  • ក្រុមហ៊ុន ឬនាយកប្រតិបតិ្តដែលដាក់ពាក្យសុំ ដែលត្រូវបានជម្រុះចោលក្រោមលក្ខន្ធិកៈ
    តម្រូវចាំបាច់ ដែលយល់ឃើញថាមិនមែនជាប្រយោជន៍សាធារណៈ ក្នុងការទទួលក្រុមហ៊ុននោះ
    ចូលជាសមាជិក ។