|

A
អេ ជី ឌី ភីៈ ផលិតផលកសិកម្មក្នុងស្រុកដុល។
ការកេងចំណេញពីផ្សារពីរៈការទិញ និងលក់ទ្រព្យសម្បតិ្តដូចគ្នាក្នុងពេលតែមួយនៅទីផ្សារពីរ ផ្សេងគ្នា
ដើម្បីប្រមូលប្រាក់ទុនពីភាពខុសគ្នានៃថៃ្លរវាងទីផ្សារទាំងនោះ ។
ថ្លៃលក់ៈ ជាថ្លៃទាបបំផុតដែលមនុស្សម្នាក់សុខចិត្តលក់ទំនិញរបស់ខ្លួន ។
អ្នកវិភាគៈអ្នកវិភាគ ជាអង្គភាពដែលត្រូវបានផ្តល់សិទិ្ធអំណាចក្នុងការអះអាង និងចាត់ ចំណាត់ថ្នាក់
ទំនិញ ដែលនឹងត្រូវដឹកជញ្ជូននៅឃ្លាំងទំនិញ ដែលមជ្ឈមណ្ឌលដោះដូរផ្តល់សិទិ្ធឲ្យ ។
នៅទីផ្សារៈ ការបញ្ជាទិញឬលក់កិច្ចសន្យានៅតំលៃដ៏ល្អបំផុត នៅពេលដែលឈាន ដល់វេទិកា
ដោះដូរទំនិញ (កន្លែងដោះដូរទំនិញ ឬ វេទិកាអេឡិចត្រូនិច) ។
ខែនៃកាលបរិចេ្ឆទកំណត់ៈ ខែសំរាប់ធើ្វការដឹកជញ្ជូនសំរាប់កិច្ចសន្យាដោះដូរទំនិញនាពេល អនាគត ដែលមិនមែនជាខែសំរាប់ការចាប់ផ្តើមធើ្វកិច្ចសន្យានោះទេ ។
B Top ↑
ការត្រលប់ថយក្រោយៈក្នុងទីផ្សារអនាគត ពេលទំនិញមានភាពខ្វះខាត ធើ្វឲ្យកិច្ចសន្យា
នាខែបន្ទាប់ត្រូវលក់ក្នុងថ្លៃខ្ពស់ ហើយកិច្ចសន្យាដែលនៅយូរខែទៀតត្រូវលក់ចុះថោក ។ ឧទាហរណ៍ ថ្លៃបច្ចុប្បន្ននៃទំនិញខ្ពស់ជាងថ្លៃនាពេលអនាគត ។
បានដានីៈ ទំរង់ពាណិជ្ជកម្មតាមបែបឥណ្ឌា ដែលក្នុងនោះតំលៃនៃកិច្ចសន្យាមិនអនុញ្ញាតឲ្យ
កំណត់លើសពីតំលៃខ្ពស់ ឬ ទាបនៅក្នុងកំឡុងពេលកិច្ចសន្យានោះទេ ដូចនេះវាកំរិតនូវ្អអត្រា
ប្រែប្រួលហួសហេតុ ។
មូលដ្ឋានៈ មូលដ្ឋាន ជាភាពខុសគ្នារវាងថៃ្លក្នុងកិច្ចសន្យាសាច់ប្រាក់ និង កិច្ចសន្យា ដោះ ដូរទំនិញនាពេលអនាគត ។
ការធ្លាក់ចុះជាការរំពឹងទុករបស់បុគ្គលម្នាក់ថាថ្លៃទំនិញនឹងធ្លាក់ចុះ ។
ទីផ្សារធា្លក់ចុះ ពាក្យប្រើសំរាប់បញ្ជាក់ពីទីផ្សារ ដែលធ្លាក់ចុះក្នុងរយៈពេលមួយ ។
ការកេងចំណេញពីការធ្លាក់ថ្លៃៈជាប្រភេទនៃការធើ្វជំនួញមួយ ដែលធ្វើការទិញ និង លក់កិច្ចសន្យា
ដែលពាក់ព័ន្ធគ្នា (មិនមែនកិច្ចសន្យាដូចគ្នា) នៅពេលតែមួយ ដើម្បីទាញយកផលចំណេញ ពីការធ្លាក់ចុះនៃថៃ្ល ។
គណនីផ្ទេរសិទិ្ធៈគណនីផ្ទេរសិទិ្ធ គឺជាគណនីតាមប្រព័ន្ធអេឡិចត្រូនិច ដែលមាន ឈ្មោះបុគ្គល (ម្នាក់ឯងឬរួមគ្នា) ។ គណនីនេះ អាចជាគណនីដែលឈ្មោះសហគ្រាស ក្រុមហ៊ុនជាដៃគូ សង្គម និង អ្នកធានារក្សាមរតក ។ វាស្រដៀងគ្នាទៅនឹងគណនី ធនាគារ ។ គណនីនេះ ត្រូវបានប្រើប្រាស់សម្រាប់
ធើ្វជំនួញលើទំនិញក្នុងតុល្យភាពរបស់ ម្ចាស់គណនីនៅឃ្លាំងទំនិញរបស់អ៊ិកឆេន ។ តុល្យភាព
ទំនិញទាំងនេះ គឺស្ថិតនៅក្នុង ដំណាក់កាលប្រតិបតិ្តការដោយប្រើប្រាស់បង្កាន់ដៃឃ្លាំងទំនិញ ។
ថ្លៃទិញៈ ជាថ្លៃខ្ពស់បំផុតដែលឈ្មួញហ៊ានទិញទំនិញ ។
គំលាតនៃការទិញ-លក់ៈ ជាភាពខុសគ្នារវាងថៃ្លដែលឈ្មួញហ៊ានទិញ និង លក់ទំនិញ។ ការទិញ នឹង
ធើ្វឡើងចំពោះថ្លៃណាដែលទាបនៅក្នុងថ្លៃទាំងពីរ និងការលក់នឹងធើ្វឡើង នៅពេលមាន
ថ្លៃកើនឡើង ។ គេអាចហៅបានថាថ្លៃប៉ះទង្គិចគ្នា ។
ការឡើងថ្លៃៈជាពាក្យសំរាប់បញ្ជាក់ពីបុគ្គលណាម្នាក់ ដែលរំពឹងថាថ្លៃនឹងកើនឡើង ។
ទីផ្សារឡើងថ្លៃៈជាពាក្យដែលគេប្រើសំដៅលើទីផ្សារដែលថ្លៃកើនឡើងក្នុងរយៈពេល មួយ ។
ការកេងចំណេញពីការឡើងថ្លៃៈជាប្រភេទនៃការធើ្វជំនួញមួយដែលជំរុញការទិញ និង លក់កិច្ចសន្យា
ដែលពាក់ព័ន្ធគ្នា (មិនមែនកិច្ចសន្យាដូចគ្នា) នៅក្នុងពេលតែមួយ ដើម្បី ទាញយកផលចំណេញ
ពីការកើនឡើងនៃថ្លៃ ។
ទិញ (ឬលក់) ពេលបិទៈ ជាការបងើ្កតឡើង ដើម្បីប្រតិបតិ្តការបញ្ជាទិញឬលក់ នៅចុង បញ្ចប់ វគ្គជំនួញក្នុងចន្លោះតំលៃ ពេលដែលទីផ្សារបិទនោះ ។
C Top ↑
ទិញ (ឬលក់) ពេលបើកៈ ជាការបងើ្កតឡើង ដើម្បីប្រតិបតិ្តការបញ្ជាទិញឬលក់ នៅ ពេល
ចាប់ផ្តើមជំនួញក្នុងចន្លោះតំលៃពេលដែលទីផ្សារបើក ។
ដុំមាសឬប្រាក់ៈ ជាប្រភេទពាក្យមួយប្រើសំដៅលើមាស និងប្រាក់ ។
ការទិញពេលអនាគតៈ ជាការទិញទំនិញក្នុងតំលៃមួយជាក់លាក់សំរាប់ការដឹកជញ្ចូន នាថ្ងៃអនាគត ។
ទំនិញសាច់ប្រាក់ៈផលិតផលដែលមានរូបរាងពិតប្រាកដ ដែលត្រូវបានយកមកធ្វើជា គោលក្នុងកិច្ច
សន្យាដោះដូរទំនិញ ។ ផលិតផលនេះ អាចជាទំនិញកសិកម្មឧបករណ៍ ហិរញ្ញវត្ថុ ឬរបស់ដែលមាន
តំលៃស្មើសាច់ប្រាក់នៃសន្ទស្សន៍ពេលអនាគត។
ភាពខុសគ្នានៃកាលបរិចេ្ឆទៈជាការទិញនិងលក់កិច្ចសន្យាក្នុងពេលដំណាលគ្នានៅ ទីផ្សារដូច
ប៉ុន្តែមានកាលបរិច្ឆេទផុតកំណត់ ឬកាលបរិច្ឆេទដឹកជញ្ជូនខុសគ្នា។
ទីផ្សារសាច់ប្រាក់ៈ ជាទីផ្សារសំរាប់ទំនិញជាក់ស្តែង។
ថ្លៃជាសាច់ប្រាក់ៈ ជាថ្លៃក្នុងទីផ្សារសំរាប់ទំនិញជាក់ស្តែង។
ការទូទាត់ជាសាច់ប្រាក់ៈ ជាប្រភេទនៃការទូទាត់កិច្ចសន្យាស្តង់ដាដែលពាក់ពន្ធ័នឹងការ ដោះដូរផលិតផល
បីយ។
អត្រាថ្លៃបិទៈ ជាអត្រានៃការទូទាត់សំរាប់ការដឹកជញ្ជូនទំនិញរយៈពេលខ្លី ដែលត្រូវ បំពេញ។
ថ្លៃពេលទីផ្សារបិទៈ ជាថ្លៃនៅថ្ងៃចុងនៃការធ្វើជំនួញលើទីផ្សារទំនិញ។
ទំនិញៈ ជាវត្ថុមានរូបរាងដូចជា ម្ហូបអាហារ គ្រាប់ធញ្ញជាតិ និងលោហៈដែលអាចធ្វើ ការដោះដូរ
ទៅមកជាមួយផលិតផលផ្សេងទៀតក្នុងប្រភេទដូចគ្នា។
មជ្ឈមណ្ឌលដោះដូរទំនិញៈ មជ្ឈមណ្ឌលដោះដូរទំនិញ ជាសមាគម ឬ ក្រុមហ៊ុនដែល រៀប ចំការធ្វើជំនួញនាពេលអនាគតក្នុងរូបភាពមួយ ដែលផ្តល់ទីផ្សារមួយមានសណ្តាប់ ធ្នាប់សំរាប់ អ្នកទិញនិងអ្នកលក់មកជួបជុំគ្នា ហើយជំនួញបែបនេះត្រូវបានធ្វើនិយតកម្ម ដោយច្បាប់ និង ច្បាប់បញ្ញត្តិរបស់មជ្ឈមណ្ឌលទូទាត់។
ភាពខុសគ្នានៃទំនិញៈ ភាពខុសគ្នានៃទំនិញវាស់វែងពីភាពខុសគ្នានៃថ្លៃ រវាងកិច្ចសន្យា ពីរផ្សេង
គ្នា ជាទូទៅជាកិច្ចសន្យាដោះដូរទំនិញនាពេលអនាគត។
កំរៃជើងសារៈ ជាប្រាក់កំរៃដែលឈ្មួញកណ្តាល ឬ ក្រុមហ៊ុនទូទាត់ យកសំរាប់ធ្វើ ប្រតិបត្តិការបញ្ជា
ទិញរឺលក់។
ខនធេងហ្គោៈជាស្ថានភាពទីផ្សារដែលថ្លៃទំនិញអនាគតខ្ពស់ជាងថ្លៃទំនិញបច្ចុប្បន្ន ។
កិច្ចសន្យាៈការព្រមព្រៀងក្នុងការទិញរឺលក់អ្វីមួយដែលយោងតាមចំណុចជាក់លាក់ដែលបានបញ្ជាក់្
កំរិតនៃកិច្ចសន្យាៈជាគុណភាព ឬចំណាត់ថ្នាក់នៃទំនិញ ដែលត្រូវនឹងកំរិតដែលបាន ដាក់ក្នុងខ្លឹម សារនៃកិច្ចសន្យា។
ខែនៃកិច្ចសន្យាៈជាខែជាក់លាក់មួយសំរាប់ធ្វើការដឹកជញ្ជូន នៃកិច្ចសន្យាដោះដូរ ទំនិញនាពេល
អនាគត។
ទំហំនៃកិច្ចសន្យាៈជាបរិមាណនៃទំនិញជាក់លាក់មួយដែលបានបញ្ជាក់ក្នុងកិច្ច សន្យា។
ការកែតំរូវៈ ជាការកែប្រែបណ្តោះអាសន្ននៃថ្លៃ ក្នុងកំឡុងពេលមាននិន្នាការថ្លៃសំខាន់ មួយ កើតឡើង។
ការគ្របដណ្តប់ៈ ជាសកម្មភាពទូទាត់ជំហររយៈពេលខ្លីនៅក្នុងការវិនិយោគ។
D Top ↑
ការសំដៅទៅរកកន្លែងរួមៈជានិន្នាការនៃភាពខុសគ្នារវាងកិច្ចសន្យាបច្ចុប្បន្ន និងកិច្ច
សន្យាដោះដូរទំនិញនាពេលអនាគត មានការធ្លាក់ចុះជាបន្តបន្ទាប់ ដែលអាចឈាន ទៅដល់សូន្យនៅកាលបរិច្ឆេទកំណត់។
ឆ្នាំប្រមូលផលៈ ជាចន្លោះពេលរវាងមួយឆ្នាំនៃការប្រមូលផល និង ឆ្នាំបន្ទាប់នៃការប្រមូលផលក្នុង
ទីផ្សារទំនិញកសិកម្ម។
ស៊ី អាយ អេហ្វៈថ្លៃដើមធានារ៉ាប់រងនិងការដឹកជញ្ជូន។
ការកំណត់ថ្លៃប្រចាំថ្ងៃៈជាការឡើងចុះថ្លៃអតិបរមាដែលអនុញ្ញាតអោយឡើងទាប ឬ ខ្ពស់ ជាងថ្លៃទូទាត់ទំនិញជាក់លាក់ណាមួយក្នុងវគ្គមុន ។
ការបញ្ជាទិញឬលក់ក្នុងមួយថ្ងៃៈជាការបញ្ជាទិញឬ លក់ដែល មានសុពលភាពសំរាប់តែមួយវគ្គជំនួញ ដែលវាត្រូវបានចាប់ផ្តើមបញ្ជាទិញឬ លក់ហើយផុតកំណត់ នៅចុងបញ្ចប់នៃវគ្គជំនួញនោះ។
អ្នកជំនួញក្នុងមួយថ្ងៃៈជាបុគ្គលទាំងឡាយណាដែលទិញ ឬ លក់កិច្ចសន្យា ហើយទូទាត់គោល
ជំហររបស់ខ្លួន ក្នុងវគ្គជំនួញដដែលនោះ ។
ការដឹកជញ្ជូនៈ ជាការផ្តល់ និងទទួលទំនិញជាក់លាក់មួយ ឬ ទំនិញកសិកម្ម បង្កាន់ដៃ ឃ្លាំងទំនិញ
សំរាប់បញ្ជាក់ពីទំនិញប្រភេទទាំងនោះ ក្នុងការទូទាត់កិច្ចសន្យាដោះដូរ ទំនិញនាពេលអនាគត ។ កិច្ចសន្យាខ្លះទូទាត់ជាសាច់ប្រាក់ ដែលបង្ហាញពីជំហរបើក នានា ដែលត្រូវបានទូទាត់ជាប្រចាំថ្ងៃ
នៅលើទីផ្សារនាថ្ងៃចុងក្រោយបង្អស់នៃកិច្ច សន្យា ដោយផ្អែកលើថ្លៃទំនិញពេលទីផ្សារ
សាច់ប្រាក់បិទ ។
ថ្ងៃនៃការដឹកជញ្ជូនៈ ជាថ្ងៃនៅក្នុងខែ ដែលទំនិញនៃកិច្ចសន្យាដោះដូរទំនិញនាពេល អនាគត ត្រូវធ្វើការដឹកជញ្ជូន ។
E Top ↑
ខែនៃការដឹកជញ្ជូនៈ ជាខែជាក់លាក់សំរាប់ធើ្វការដឹកជញ្ជូនក្រោមលក្ខខណ្ឌនៃកិច្ច សន្យាដោះដូរទំនិញនាពេលអនាគត ។
ការបញ្ជាក់ជាមុននៃការដឹកជញ្ជូនៈ ជាការប្រាប់ទុកមុនរបស់ក្រុមហ៊ុនទូទាត់ពីបំណង ក្នុងការដឹកទំនិញ
ក្នុងបរិមាណ ដែលបានចែងក្នុងការទូទាត់កិច្ចសន្យាអនាគតរយៈ ពេលខ្លី ។
F Top ↑
មធ្យោបាយធ្វើជំនួញតាមប្រព័ន្ធអេឡិចត្រូនិចៈជារបៀបធ្វើជំនួញ ដែលធ្វើឡើងតាម
រយៈប្រព័ន្ធអេឡិចត្រូនិច ឬ កម្មវិធីកុំព្យូទ័រ ជាជាងធើ្វការដោះដូរទំនិញដោយផ្ទាល់ ។
មជ្ឈមណ្ឌលដោះដូរៈ ជាទីផ្សារមជ្ឈមណ្ឌល ដែលត្រូវបានរៀបចំឡើងជាកន្លែងសំរាប់ ទិញលក់កិច្ចសន្យានានា ។
អេហ្វ អេ អូៈ អង្គការម្ហូបអាហារ និង កសិកម្ម ។
ការបញ្ជាទំនិញបំពេញឬបំបាត់ចោលៈ ការបញ្ជាទំនិញធ្វើឡើងសំរាប់ប្រតិបតិ្ត ឬ លុប ចោល ជំនួញ ។
ឧបករណ៍ហិរញ្ញវត្ថុៈសំដៅលើការធើ្វជំនួញលើកិច្ចសន្យាទំនិញនាពេលអនាគតនៅទី ផ្សារ
ណាដែលមិនទាន់បានរៀបចំជាទំនិញរូបិយ ឬ ទំនិញកសិកម្ម ។
ថៃ្ងដែលមានការបញ្ជាក់លើកទីមួយៈ ជាថៃ្ងទីមួយដែលអ្នកលក់ជូនដំណឹងនៃការដឹក ជញ្ជូនទៅ
អ្នកទិញ ។
G Top ↑
ឈ្មួញកណ្តាលផ្ទាល់ៈ ជាបុគ្គលដែលមានសិទិ្ធជួញដូរកិច្ចសន្យាទំនិញឲ្យបុគ្គលដទៃ ទៀតនៅទីផ្សារពាណិជ្ជកម្ម ។
អ្នកជំនួញផ្ទាល់ៈ ជាបុគ្គលដែលមានសិទិ្ធជួញដូរកិច្ចសន្យាដោយខ្លួនឯងផ្ទាល់នៅទីផ្សារ
ពាណិជ្ជកម្ម ។
ថ្លៃនាពេលខាងមុខៈជាថ្លៃមួយថេរ ដែលចំនួនមួយជាក់លាក់នៃទំនិញត្រូវបានដឹក ជញ្ជូននាកាលបរិចេ្ឆទ
ថេរមួយនាពេលអនាគត ។
H Top ↑
ការវិភាគជាមូលដ្ឋានៈជាការសិក្សាជាមូលដ្ឋាននៃការផ្គត់ផ្គង់ និង តំរូវការ ព្រោះវាមាន ការទាក់ទងនឹងថ្លៃនាពេលអនាគត ។
កិច្ចសន្យាទំនិញនាពេលអនាគតៈជាការព្រមព្រៀងលក់ឬទិញទំនិញជាក់លាក់មួយ ក្នុងបរិមាណថេរ
សំរាប់ការដឹកជញ្ជូននាពេលវេលាថេរមួយ នាពេលអនាគតក្នុងតំលៃថេរ ។ កិច្ចសន្យាទំនិញនាពេល
អនាគត ជាការព្រមព្រៀងធើ្វជំនួញមួយ ដែលមានស្តង់ដាក្នុងមជ្ឈមណ្ឌលដោះដូរពេល អនាគត ។
I Top ↑
ជី ឌី ភីៈ ផលិតផលក្នុងស្រុកសរុប ។
ជី អិន ភីៈ ផលិតផលជាតិសរុប ។
J Top ↑
K Top ↑
L Top ↑
ការបញ្ជាទំនិញដែលមានសុពលភាពរហូតត្រូវលុបចោលៈជាការបញ្ជាទិញឬលក់ ដែលមាន
សុពលភាពសំរាប់គ្រប់វគ្គធ្វើជំនួញដ៏រាបណាកិច្ចសន្យា ដែលទាក់ទងនោះ ត្រូវបានផុតកំណត់
ឬលុបចោល ។
ការការពារហានិភ័យៈ ការចាប់យកជំហរមួយក្នុងទីផ្សារអនាគត ដែលផ្ទុយពីជំហរបច្ចុប្បន្នឬអនាគត
ក្នុងទីផ្សារសាច់ប្រាក់ ដើម្បីធើ្វឲ្យហានិភ័យនៃការខាតបង់ផ្នែក ហិរញ្ញវត្ថុមានកំរិតទាប បំផុត ។
ប្រវត្តិនៃភាពប្រែប្រួលតំលៃៈជាការវាស់វែងតាមស្ថិតិនៃអត្រាប្រែប្រួលតំលៃនៃកិច្ចសន្យាស្តង់ដា នាកំឡុងពេលអតីតកាល ។
អាយ អេស អាយ អិនៈ ជាលេខអត្តសញ្ញាណរបស់ទំនិញ ដែលបង្ហាញពីព័ត៌មានលំអិតនៃទំនិញ ។
ប្រាក់តំកល់ដំបូងៈ ជាប្រាក់ ដែលទាមទារឲ្យមានក្នុងគណនេយ្យនៅពេលចាប់ផ្តើមជំហរ ទិញឬលក់ ។
ថ្ងៃជំនួញចុងក្រោយៈ ជាថ្ងៃដែលជំនួញបញ្ឈប់សំរាប់ខែនៃកិច្ចសន្យា ។
M Top ↑
ការកំណត់ (ចុះឬឡើង) ជាការប្រែប្រួលតំលៃជាអតិបរមាដែលអនុញ្ញាតឲ្យនៅក្រោមឬ លើថ្លៃទូទាត់វគ្គមុន ។
ការបំលែងជាសាច់ប្រាក់ៈ ជាសកម្មភាពនៃការបិទតំណែងរយៈពេលវែង ។
ទីផ្សារសាច់ប្រាក់ៈ ជាការរៀបចំសំរាប់ទីផ្សារ ដែលក្នុងនោះអាចធើ្វការទិញលក់បានយ៉ាងស្រួល
ជាមួយនឹងឥទិ្ធពលតិចតួចលើថ្លៃ ។
កំរិតកំណត់នៃជំនួញៈ ជាទីផ្សារដែលឈានដល់ការប្រែប្រួលថ្លៃជាអតិបរមា ដែលអនុញ្ញាតឲ្យ នៅក្រោមឬលើថ្លៃទូទាត់វគ្គមុន ។
រយៈពេលវែងៈ ជាពាក្យសំរាប់សំដៅលើបុគ្គលណាដែលកាន់កាប់ ឬទិញកិច្ចសន្យា ។
ប្រាក់តំកល់ដែលត្រូវរក្សាទុកៈ ជាកំរិតថ្លៃអប្បបរមា ដែលគណនីមួយមានតំណែងបើកចំហអាចធ្លាក់
ចុះដោយគ្មានការទាមទារឲ្យដាក់ប្រាក់បន្ថែមទៀត ។
ប្រាក់តំកល់ៈ ជាប្រាក់ ឬរបស់បញ្ចាំនៅក្នុងគណនីជំនួញ ដែលត្រូវបានប្រើប្រាស់ជាប័ណ្ណបំណល
សំរាប់តំណែងទិញ ឬលក់ក្នុងជំនួញ ។ ការទាមទារប្រាក់តំកល់សំរាប់ កិច្ចសន្យានៃផលិតផលណា មួយ ត្រូវបានសំរេចដោយមជ្ឈមណ្ឌលដោះដូរផ្សេងៗគ្នា។
N Top ↑
ការជូនដំណឹងពីប្រាក់តំកល់ៈ ជាសំណើរឲ្យដាក់ប្រាក់បនែ្ថមនៅក្នុងគណនីឲ្យដល់កំរិត ប្រាក់
តំកល់ដំបូង ជាទូទៅអាស្រ័យលើភាពផ្ទុយគ្នារវាងបំរែបំរួលថ្លៃក្នុងតំណែងទិញលក់ពីរដែល
ធើ្វឲ្យគណនេយ្យធ្លាក់ចុះ ក្រោមកំរិតនៃប្រាក់តំកល់ដែលត្រូវរក្សាទុក ។
O Top ↑
ទីផ្សារពេលបិទៈ ជាការបញ្ជាទិញឬលក់ ដែលអះអាងពីការប្រតិបតិ្តនៅពេលបិទវគ្គជំនួញក្នុង
ចន្លោះថ្លៃពេលបិទ ។
ទីផ្សារពេលបើកៈ ជាការបញ្ជាទិញឬលក់ ដែលអះអាងពីការប្រតិបតិ្តនៅពេលបើកវគ្គជំនួញក្នុង
ចន្លោះថ្លៃពេលបើក ។
ការបញ្ជាទំនិញតាមទីផ្សារៈ ជាការបញ្ជាទិញឬលក់កិច្ចសន្យាក្នុងថ្លៃល្អបំផុតដែលមាន នៅ
ពេល ដែលការបញ្ជាទិញឬលក់ចូលទៅដល់វេទិកាដោះដូរទំនិញ ។
ធីកជាអប្បបរមាៈ ជាការប្រែប្រួលឡើងឬចុះនៃថ្លៃតូចបំផុតដែលអាចទៅរួចសំរាប់កិច្ច សន្យាមួយ ។
អិន អេ ប៊ី អេ អរ ឌីៈ ធនាគារជាតិសំរាប់អភិវឌ្ឈន៍ជនបទ និង កសិកម្ម ។
ខែដឹកជញ្ជូនដែលនៅជិតៈជាខែដែលជិតបំផុតនឹងកាលបរិចេ្ឆទកំណត់នៃកិច្ចសន្យា ដោះដូរទំនញិ
នាពេលអនាគត ។
ទូទាត់ៈ ជាពាក្យសំរាប់បញ្ជាក់ពីសកម្មភាពឬកិច្ចសន្យាណាដែលបិទតំណែងទិញលក់ ដ៏ទៃទៀតក្នុង
គណនីតែមួយ ។
P Top ↑
ខែដឹកជញ្ជូនដែលនៅជិតៈជាខែដែលជិតបំផុតនឹងកាលបរិចេ្ឆទកំណត់នៃកិច្ចសន្យា ដោះដូរទំនិញនាពេលអនាគត ។
ទូទាត់ៈជាពាក្យសំរាប់បញ្ជាក់ពីសកម្មភាពឬកិច្ចសន្យាណាដែលបិទតំណែងទិញលក់ ដ៏ទៃទៀតក្នុង
គណនីតែមួយ ។
Q Top ↑
R Top ↑
ថ្លៃបើកៈ ជាថ្លៃឬគំលាតថ្លៃដែលកើតឡើងនាពេលបើកវគ្គជំនួញ ។
ការបើកៈជាការចាប់ផ្តើមវគ្គពាណិជ្ជកម្មដែលបានកំណត់ដោយច្បាប់មជ្ឈមណ្ឌលដោះដូរ ។
S Top ↑
ការដោះដូរទំនិញជាសាធារណៈជាជំនួញដែលកើតឡើងលើវេទិកាជំនួញរបស់មជ្ឈ មណ្ឌល
ដោះដូរទំនិញដែលមានអ្នកចូលរួមដេញថ្លៃ និង ផ្តល់ថ្លៃជារឿយៗសំរាប់កិច្ចសន្យា
ជាក់លាក់មួយក្នុងកំឡុងម៉ោងធ្វើជំនួញ ។
ចំណាប់អារម្មណ៍បើកៈ ជាចំនួនកិច្ចសន្យានានាដែលនៅសល់សុពលភាពឬបើកចំហរមួយចំនួន ដែលអ្នកកាន់កាប់នៅមានកាតព្វចំពោះមជ្ឈមណ្ឌលដោះដូរ ។ គ្មានការទូទាត់ការលក់ឬទិញ
ណាត្រូវបានធើ្វឡើងតបនឹងកិច្ចសន្យានោះទេ ។ ចំណាប់អារម្មណ៍បើក ត្រូវបានប្រើប្រាស់ជា
អ្នកចង្អុលបង្ហាញពីកំរិតសកម្មភាពពាណិជ្ជកម្ម ក្នុងកិច្ចសន្យាស្តង់ដាជាក់លាក់ណាមួយ ។
ភី ឌី អេសៈ ប្រព័ន្ធចែកចាយសាធារណៈ
អ្នកជំនួញដែលមានជំហរទិញលក់ៈ ជាអ្នកជំនួញដែលទិញឬលក់កិច្ចសន្យា ហើយកាន់កាប់ក្នុងហិរញ្ញវត្ថុ
ពេលវែងឬលើសពីមួយវគ្គជំនួញ ។
Positive Carry :ជាការពណ៌នាស្ថានភាពដែលចំណាយលើហិរញ្ញទាននៃឧបករណ៍ ហិរញ្ញវត្ ថុតិចជាងចំណូល ។
ការធ្វើពីរ៉ាមីតៈជាយុទ្ធសាស្ត្រដែលប្រើប្រាស់សំរាប់ទទួលជំហរទិញលក់ដែលមាន ស្រាប់ដើម្បី បងើ្កនទំហំនៃជំហរទិញលក់ទាំងមូល ជារឿយៗមានការកើនឡើងនូវចំនួន តូចៗជាបន្តគ្នា ។
ការប្រមូលផ្តុំៈជាការកើនឡើងមួយដ៏ធំនៃតំលៃក្នុងទីផ្សារទំនិញបន្ទាប់ពីមានការធ្លាក់ ចុះ ។
ចន្លោះជាថ្លៃខ្ពស់និងទាបនៃកិច្ចសន្យាក្នុងរយៈពេលកំណត់មួយ ។
T Top ↑
តំណែងរយៈពេលខ្លីៈជាតំណែងដែលបានមកពីការប្រើយុទ្ធសាស្រ្តលក់ដោយគ្មាន ទំនិញពិតប្រាកដ ។
ការលក់ទំនិញជាមុនៈជាយុទ្ធសាស្រ្តដែលអ្នកព្យាករណ៍ទីផ្សារលក់ទំនិញដែលគាន់ គ្មានទំនិញនោះ
ដើម្បីបានផលចំណេញពីការធ្លាក់ចុះនៃទីផ្សារ ។ អ្នកព្យាករណ៍ទីផ្សារ នឹងខ្ចីទំនិញពីភាគី
ទីបី ហើយធើ្វការលក់ភ្លាមៗទៅឲ្យអ្នកទិញ ។
អ្នកព្យាករណ៍ទីផ្សារៈជាអ្នកជំនួញដែលចាប់យកតំណែងរយៈពេលវែងឬខ្លីទាំងស្រុង នៅក្នុង
ទីផ្សារ ។
ទីផ្សារបច្ចុប្បន្នៈជាទីផ្សារដែលទំនិញត្រូវបានទិញឬលក់យកប្រាក់និងដឹកជញ្ជូនភ្លាមៗ
ភាពខុសគ្នាៈជាភាពខុសគ្នារវាងថ្លៃដែលគេដេញថ្លៃ និងថ្លៃដែលគេឲ្យសំរាប់ទំនិញមួយ ។
U Top ↑
កាលបរិច្ឆេទសំរាប់ការទូទាត់ៈជាថ្ងៃដែលកិច្ចសន្យាត្រូវបានទូទាត់ប្រាក់និងធ្វើការដឹកជញ្ជូន ។
V Top ↑
តំលៃទូទាត់ៈនៅក្នុងទីផ្សារអនាគតតំលៃដែលបានកំណត់ដោយមណ្ឌលដោះដូរនៅ ចុងថ្ងៃ
ធើ្វពាណិជ្ជកម្មនីមួយៗ និងដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនទូទាត់ជំហរទិញលក់ដែលទំនេរ និងវាយតំលៃទៅលើគណនីទាំងនោះ ដើម្បីធើ្វការហៅទូរស័ព្ទបញ្ជាក់អំពីការដាក់ប្រាក់តម្កល់ ។
ហានិភ័យជាប្រព័ន្ធៈជាហានិភ័យដែលមិនអាចលុបបំបាត់ដោយភាពចំរុះគ្នាទេ ។
ការវិភាគបច្ចេកទេសៈជាវិធីសាស្រ្តដែលការព្យាករណ៍ថ្លៃនាពេលអនាគតត្រូវបានធើ្វឡើង ដោយ
ផ្អែកលើការវិភាគទំរង់នៃបំរែបំរួលថ្លៃ អត្រានៃការប្រែប្រួល កំរិតនៃការប្រែ ប្រួល ចំណាប់អារម្មណ៍
បើកដោយមិនគិតកត្តាមូលដ្ឋាននានា ។
ធីកៈជាការប្រែប្រួលថ្លៃជាអប្បបរមានៅក្នុងទីផ្សារ ។
និន្នាការៈ ជាទិសដៅនៃការឡើងចុះនៃថ្លៃទីផ្សារក្នុងកំឡុងពេលមួយ ។
បន្ទាត់និន្នការៈក្នុងការវិភាគបច្ចេកទេស វាជាខ្សែដែលអាចគូសឆ្លងកាត់ចំនុចកំពូល ឬ បាតនៃថ្ លៃនានា ។
កាលបរិចេ្ឆទជំនួញៈ ជាកាលបរិច្ឆេទដែលជំនួញត្រូវបានប្រតិបត្តិ សំរាប់តំលៃនៃកាលបរិច្ឆេទជាក់ លាក់មួយ ។
លេខកូដសំរាប់អតិថិជនៈជាលេខកូដ ដែលប្រាក់អ្នកពីគ្រប់ព័ត៌មានលំអិតរបស់អតិថិជន ហើយត្រូវបានចែកទៅឲ្យសមាជិក ឬ អតិថិជនទាំងអស់នៃមជ្ឈមណ្ឌលដោះដូរ ។
ការកំណត់ថ្លៃប្រែប្រួលៈ ជាតារាងសំរាប់ថ្លៃកំណត់ ដែលបានកំណត់ដោយមជ្ឈមណ្ឌលដោះដូរ ដែលមានភាពខុសពីការប្រែប្រួលថ្លៃធម្មតាដែលអាចធើ្វទៅបាន ។
ការប្រែប្រួលថ្លៃៈជាការវាស់វែងតាមស្ថិតិនៃកំរិតនៃការប្រែប្រួលថ្លៃនៃទីផ្សារ ។
ទំហំនៃជំនួញៈជាចំនួននៃកិច្ចសន្យាដែលត្រូវបានដោះដូរក្នុងកំឡុងពេលជាក់លាក់មួយ ។
បង្កាន់ដៃឃ្លាំងទំនិញៈជាបង្កាន់ដៃទំនិញ ឬបង្កាន់កន្លែងទុកទំនិញ ដែលចេញឲ្យនៅ ពេលការដឹកជញ្ជូនទំនិញត្រូវបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលដោះដូរទំនិញ ។ វា បញ្ជាក់ពីចំណាត់ថ្នាក់ និង បរិមាណនៃទំនិញទាំងនោះ ។
W Top ↑
X Top ↑
Y Top ↑
Z Top ↑
|