|
ការវិភាគជាមូលដ្ឋាន ជាវិធីនៃការវិភាគទំនិញទាំងឡយ និងការព្យយាម
ដើម្បីទស្សន៍ ទាយពីកន្លែងដែលតំលៃនៃទំនិញទាំងឡាយគួរតែ
ត្រូវបានធ្វើពាណិជ្ជកម្ម និងអ្វីដែល ពួកគេនឹងធ្វើនៅពេលអនាគត
។ មូលដ្ឋានគ្រឹះដ៏សំខាន់សំរាប់ការវិភាគជាមូលដ្ឋាន គឺ ការផ្គត់ផ្គង់ និងតំរូវការ ។
ការផ្គត់ផ្គង់ និងតំរូវការ គឺជាសមីការដ៏សាមញ្ញមួយ ប៉ុន្តែវានឹងមានភាពស្មុគស្មាញ ច្រើននៅពេលព្យាយាម
ព្យាករណ៍តំលៃនៅពេលអនាគត ។ ទំនិញត្រូវបានដោះដូរ លក្ខណៈជាវដ្ត ។ ពេលខ្លះការ
ផ្គត់ផ្គង់ខ្សត់ នោះតំលៃនឹងឡើងខ្ពស់ ។ ពេលផ្សេងទៀត យើងមានទំនិញណាមួយច្រើនពេក ដែលជាហេតុធ្វើឲ្យថ្លៃធ្លាក់ចុះទៅតាមនោះដែរ ។ ខ្ញុំចូលចិត្តមើលទំនិញណា ដែលត្រូវបាន ធ្វើការដោះដូរនៅពេលឡើងខ្ពស់ និងពេល ធ្លាក់ចុះក្នុងកំឡុងពេលច្រើនឆ្នាំ ។ នៅទីបំផុត ស្ថានភាពនឹងផ្លាស់ប្តូរ ហើយនឹងដឹកនាំ អ្នកទៅរកឱកាសការធ្វើពាណិជ្ជកម្មដ៏ល្អមួយ ។
ការឡើងចុះនៃថ្លៃទំនិញ ដោយការប្រើការវិភាគជាមូលដ្ឋានអាចត្រូវបានបំបែកទៅជា រូបមន្តធម្មតា
ដូចខាងក្រោមៈ
តំរូវការ > ការផ្គត់ផ្គង់ = តំលៃកើនឡើង
ការផ្គត់ផ្គង់ > តំរូវការ = តំលៃថយចុះ
ការផ្គត់ផ្គង់ទំនិញ
ការផ្គត់ផ្គង់ទំនិញ គឺជាចំនួនទំនិញដែលត្រូវបានបន្សល់ពីឆ្នាំមុនៗ នៃការផលិតបូករួម ជាមួយនឹងចំនួន
ដែលត្រូវបានកំពុងផលិតក្នុងកំឡុងពេលឆ្នាំនេះ ។ ឧទាហរណ៍ៈ ការ ផ្គត់ផ្គង់បច្ចុប្បន្ននៃសណ្តែកសៀង
នឹងរាប់បញ្ចូលចំនួនទិន្នផល នៃការដាំដុះនៅក្នុងដី និងចំនួនដែលនៅសល់ពីរដូវមុន ។ ជាតួ
យ៉ាង បើដំណាំដាំដុះដែលនៅសល់ពីរដូវមុន កាន់តែច្រើនតំលៃនឹងកាន់តែធ្លាក់ចុះទាប ។
កត្តាជាច្រើន ដែលជះឥទិ្ធពលទៅលើការផ្គត់ផ្គង់ទំនិញមានដូចជាកត្តាអាកាសធាតុ ចំនួនផ្ទៃដី ដាំដុះ កុប្បកម្ម ផលិតកម្ម ជំងឺនានានៃដំណាំ និងបច្ចេកវិទ្យា ។ ចំនុចសំខាន់ ដែលត្រូវចងចាំនៅពេល
ប្រើប្រាស់ការវិភាគជាមូលដ្ឋាន គឺថាតំលៃខ្ពស់នៃទំនិញនឹងនាំ ទៅរកការកើនឡើងនៅក្នុងការផលិត
ដូចនេះវានឹងមានការចំនេញកាន់តែច្រើនក្នុងការ ផលិតទំនិញនៅពេលតំលៃទំនិញនោះកាន់
តែខ្ពស់ ។ ដូចដែលអ្នកអាចបានរំពឹងទុក តំរូវការនឹងធ្លាក់ចុះនៅពេលថ្លៃកើនឡើង ។
តំរូវការទំនិញៈ
តំរូវការទំនិញ គឺជាចំនួនដែលត្រូវបានប្រើប្រាស់នៅកំរិតតំលៃមួយ ។ តាមទម្លាប់ គឺថា តំរូវការនឹងកើន
ឡើងនៅពេលតំលៃទំនិញធ្លាក់ចុះ ។ ផ្ទុយទៅវិញ តំរូវការនឹងធ្លាក់ចុះ នៅពេលតំលៃទំនិញកើន
ឡើង ។ មានការនិយាយក្នុងចំណោម អ្នកធ្វើការជួញដូរ ទំនិញថាតំលៃទាបព្យាបាលតំលៃទាប
។ នេះមានន័យថា នៅពេលទំនិញមួយត្រូវបាន ប្រើនៅតំលៃទាបកាន់តែច្រើន ដែលធ្វើឲ្យការផ្គត់ផ្គង
់ធ្លាក់ចុះ ហើយដូច្នេះនៅទីបំផុត តំលៃនឹងកើនឡើង ។
ចូរគិតអំពីថាតើអ្នកនឹងប្រើប្រេងឥន្ធនៈក្នុងតំលៃ ១.៥០ដុល្លារក្នុង ១ហ្គាឡុង ច្រើនជាង ការប្រើ
នៅតំលៃ ៣ដុល្លារក្នុង ១ហ្គាឡុងប៉ុណ្ណា ។ ការវិភាគជាមូលដ្ឋាននៃទំនិញ គឺជាសេដ្ឋកិច្ចដ៏
សាមញ្ញ ។ គំរូនៃការប្រើប្រាស់ផ្លាស់ប្តូរទៅតាមតំលៃ នៃទំនិញកើនឡើង និងថយចុះ ។
ការប្រើប្រាស់ការវិភាគមូលដ្ឋានដើម្បីព្យាករណ៍តំលៃទំនិញនៅអនាគត
តំលៃនឹងមានការឡើងចុះក្នុងរយៈពេលខ្លី ដូច្នេះវានឹងមានការលំបានក្នុងការធ្វើការ ព្យាករណ៍នូវ
តំលៃទំនិញ និងធ្វើការជួញដូរក្នុងរយៈពេលខ្លី ។ វានឹងរឹតតែមានការលំ បាកសម្រាប់អ្នកជួញដូរដែល
ទើបតែនឹងប្រឡូកក្នុងការធ្វើការព្យាករណ៍បែបនេះ ។ យើងឲ្យដំបូន្មានថា អ្នកធ្វើពាណិជ្ជកម្ម
ថ្មី និង សូម្បីតែអ្នកធ្វើពាណិជ្ជកម្មមានបទ ពិសោធន៍ហើយក៏ដោយ គួរតែប្រើយុទ្ធសាស្ត្រ
រយៈពេលវែងនៅពេលប្រើប្រាស់ការ វិភាគមូលដ្ឋាន ដើម្បីព្យាករណ៍តំលៃទំនិញ និង គួរស្វែង
យល់ពីនិន្នាការដែលកំពុង ប្រព្រឹត្តទៅ ដែលនឹងធ្វើឲ្យកត្តាការផ្គត់ផ្គង់ និងតំរូវការមានការផ្លាស់
។ វាអាចមើល ទៅគួរឲ្យខ្លាច ក្នុងការរកទិន្នន័យបច្ចុប្បន្នទាំងអស់ ហើយប្រៀបធៀប
ទិន្នន័យនោះទៅ នឹងឆ្នាំមុនៗ និងឃើញអំពីបំរែបំរួលនៃតំលៃនៅក្រោមស្ថានភាពទាំងនោះ
។ អាក្រក់ ជាងនេះទៅទៀត អ្នកត្រូវធ្វើការព្យាករណ៍នៅក្នុងពេលអនាគតថា តើស្ថានភាពផ្គត់ផ្គង់
និងតំរូវការទៅជាយ៉ាងណា ។ អ្វីដែលអ្នកគួរធ្វើ គឺរកនិន្នាការផលិតកម្ម និងការប្រើ ប្រាស់
ហើយធ្វើការជួញដូរទៅតាមនោះ ។
ឧទាហរណ៍ ប្រសិនបើការផ្គត់ផ្គង់ស្រូវនៅប្រទេសកម្ពុជាសិ្ថតនៅកម្រិតខ្ពស់ក្នុងរយៈ ពេល៥ឆ្នាំ
ហើយរដូវនេះយើង ទើបតែដាំស្រូវនៅលើបរិមាណដីដូចរាល់ដង នោះតំលៃ អនាគតរបស់ស្រូវ
នឹងមានការធ្លាក់ចុះ ។ នោះអ្នកនឹងចង់ឈរនៅខាងលក់ជាជាងទិញ ទុក ។ នៅពេលណាមួយដែល
តំលៃស្រូវ នឹងមានកំរិតយ៉ាងទាប នោះតំរូវការស្រូវនឹង កើនឡើង ។ ឬវាអាចនឹងមានបញ្ហាអាកាស
ធាតុខ្លះកើតឡើង នៅកំឡុងពេលរដូវដាំដុះ ដែលជាហេតុធ្វើឲ្យផលិតកម្មស្រូវមានការធ្លាក់ចុះ
។ នៅក្នុងករណីទាំងនេះ អ្នកគួរតែ មានការបត់បែន និងដឹងថាតំលៃទាំងនេះមិនមែនធ្លាក់រហូតនោ
ទេ ។
និន្នាការរយៈពេលវែងនៃទំនិញ ងាយស្រួលធើ្វឡើងនៅក្នុងការវិភាគមូលដ្ឋាន ក៏ប៉ុនែ្ត យើងរើស
យកការវិភាគបច្ចេកវិទ្យា ដើម្បីរកការឡើងចុះនៃតំលៃទំនិញក្នុងរយៈពេល ខ្លី។ អ្នកជួញដូរ
ទំនិញអាជីពភាគច្រើនចូលចិត្តស្វែងយល់អំពីទំនិញក្នុងលក្ខណៈជារូប ភាពធំ ដោយប្រើការវិភាគ
មូលដ្ឋាន ហើយពួកគេប្រើប្រាស់ការវិភាគបច្ចេកវិទ្យា ដើម្បី កត់ពេលចេញ និង ចូល ។ |