សំនួរដែលត្រូវបានសួរជាញឹកញាប់

តើអ្វីជាកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ (Derivative Contract) ?

កិច្ចសន្យាឩបករណ៍ហិរញ្ញវត្ថុនាពេលអនាគត គឺជាការព្រមព្រៀង
មួយដែលអាចប្រតិបត្តិបាន ហើយតម្លៃរបស់វាបានមកពីតម្លៃ
នៃទ្រព្យ ។ ទ្រព្យសម្បត្តិទាំងនេះ អាចជាទំនិញផ្សេងៗលោហៈធាតុ ដែលមានតម្លៃរូបិយវត្ថុ
ប័ណ្ណរបស់រដ្ឋាភិបាល មូលប័ត្រ ឬ សន្ទស្សន៍ទំនិញ សន្និធិភាគហ៊ុនជាដើម។ ឧទាហរណ៍ ឧបករណ៍
ហិរញ្ញវត្ថុនាដែលត្រូវប្រើជាញឹកញាប់មានដូចជាៈ កិច្ចសន្យាចចារ កិច្ចសន្យាស្តង់ដា កិច្ច
សន្យាជម្រើសទិញឬលក់ និងកិច្ចសន្យាដោះដូរលំហូរសាច់បា្រក់។

តើអ្វីជាកិច្ចសន្យាចចារ (Forward Contracts)?

កិច្ចសន្យាចចារ គឺជាការព្រមព្រៀង ដែលអាចប្រតិបត្តិបានត្រឹមត្រូវតាមច្បាប់សម្រាប់ ការបញ្ជូននៃ
ទំនិញឬទ្រព្យនៅថ្ងៃជាក់លាក់មួយក្នុងពេលអនាគត ដោយពឹងផ្អែកលើតម្លៃដែលស្រុះស្រួល
នៅថ្ងៃចុះកិច្ចសន្យា។ រាល់កិច្ចសន្យាសម្រាប់ដឹកជញ្ជូនទំនិញត្រូវបានទូទាត់ដោយការបង់បា្រក់
ពេលដែលមានភាពខុសគ្នានៃសាច់បា្រក់ ឬទូទាត់ ដោយការដឹកជញ្ជូន និងការបង់បា្រក់ដែលធ្វើ
ឡើងក្រោយកាលកំណត់មួយនៃថ្ងៃជាក់លាក់ ដែលទាំងអស់នេះគឺជាកិច្ចសន្យាក្នុងការចចារ។

តើអ្វីជាកិច្ចសន្យាស្តង់ដា (Standardized Contracts) ?

កិច្ចសន្យាដោះដូរនាពេលអនាគត ជាកិច្ចសន្យាស្តង់ដាមួយ។ ផ្សេងពីនេះ គូភាគីទាំងអស់នៃកិច្ចសន្យា
មិនអាចធ្វើការសម្រេចចិត្ត លើលក្ខខណ្ឌនៃកិច្ចសន្យាដោះដូរនាពេលអនាគតបាន
នោះទេ ប៉ុន្តែពួកគេមានសិទ្ធិគ្រាន់តែទទួលស្គាល់នូវលក្ខខណ្ឌនៃកិច្ចសន្យា ដែលបានកំណត់
ដោយមជ្ឈមណ្ឌលដោះដូរ។

តើអ្វីជាកិច្ចសន្យាចចារ (Customized Contracts)?

កិច្ចសន្យាចចារ (ផ្សេងទៀតពីការដោះដូរនាពេលអនាគត) គឺធ្វើឡើងដើម្បីតម្រូវអតិថិជន។ លើសពីនេះ លក្ខខណ្ឌនៃកិច្ចសន្យាចចារ គឺធ្វើឡើងដោយមានការយល់ព្រម រៀងៗខ្លួនរបស់
រវាងភាគីទាំងអស់។

តើវាមានចាំបាច់ដែរ ឬ ទេ សម្រាប់ការដឹកជញ្ជូនលើកិច្ចសន្យាដោះដូរទំនិញនាពេលអនាគត?

ការផ្តល់ការដឹកជញ្ជូន គឺធ្វើឡើងតាមបញ្ញត្តិរបស់មជ្ឈមណ្ឌលដោះដូរទំនិញដើម្បីធានា ថាតម្លៃទំនិញក្នុងពេលអនាគតអនុលោម ទៅតាមមូលដ្ឋានរបស់ទំនិញទាំងនោះ។ ការដឹកជញ្ជូន
ដែលជាទូទៅជាជម្រើសរបស់អ្នកលក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្តល់ឲ្យនានា គឺមាន
ភាពខុសគ្នាពីមជ្ឈមណ្ឌលដោះដូរមួយ ទៅមជ្ឈមណ្ឌលដោះដូរមួយទៀត។ បទបញ្ញត្តិ
នានារបស់មជ្ឈមណ្ឌលដោះដូរទំនិញមួយចំនួន ផ្តល់សិទ្ធិឲ្យ អ្នកលក់ និងអ្នកទិញនូវការទាម
ទារ ឬផ្តល់ការដឹកជញ្ជូន។ តាមបទបញ្ញត្តិរបស់ម៉ិចខេមបូឌា មានតែអ្នកទិញប៉ុណ្ណោះ ដែល
ទាមទារការដឹកជញ្ជូន ហើយមិនបានផ្តល់សិទ្ធិឲ្យអ្នកលក់ទេ។

តើអ្វីជាកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនជាក់លាក់ដែលមិនអាចផ្ទេរបាន (NTSD) ?

ការផ្តល់ការដឹកជញ្ជូន គឺធ្វើឡើងទៅតាមបញ្ញត្តិនៃមជ្ឈមណ្ឌលដោះដូរទំនិញ ដើម្បី ធានាថាតម្លៃទំនិញក្នុងពេលអនាគតអនុលោម ទៅតាមមូលដ្ឋានរបស់ទំនិញទាំងនោះ។ ការដឹក
ជញ្ជូនដែលជាទូទៅជាជម្រើសរបស់អ្នកលក់។ ទោះជាយ៉ាងណាក៏ ដោយការផ្តល់ឲ្យនានា គឺ
មានភាពខុសគ្នាពីមជ្ឈមណ្ឌលដោះដូរមួយទៅមជ្ឈមណ្ឌលដោះដូរមួយទៀត ។ បទបញ្ញត្
តិនានារបស់មជ្ឈមណ្ឌលដោះដូរទំនិញមួយចំនួន ផ្តល់សិទ្ធិឲ្យអ្នកលក់ និងអ្នកទិញ
នូវការទាមទារ ឬផ្តល់ការដឹកជញ្ជូន។

តើអ្វីជាកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនជាក់លាក់ដែលអាចផ្ទេរបាន (TSD) ?

កិច្ចសន្យាសម្រាប់ការដឹកជញ្ជូនជាក់លាក់ដែលអាចផ្ទេរបាន គឺជាកិច្ចព្រមព្រៀងដែលការប្រតិបត្តិ
ធ្វើតាមអតិថិជនក្នុងនោះមានសិទ្ធិ ឬ ទំនួលខុសត្រូវលើការបញ្ជាឲ្យមាន ការដឹកជញ្ជូនបង្កាន់ដៃដឹកជញ្ជូន ប័ណ្ណបន្ទុក បង្កាន់ដៃឃ្លាំងទំនិញ ឬក៏ឯកសារផ្សេងទៀតដែលបញ្ជាក់ពីទំនិញដែលអាច
ធ្វើការផ្ទេរបាន ។ កិច្ចសន្យាធ្វើឡើងនៅពេលមាន ការដឹកជញ្ជូនទំនិញ
ពីអ្នកលក់ដំបូងទៅអ្នកទិញចុងក្រោយ។ ក្រៅពីអ្នកលក់ដំបូង និង អ្នកទិញចុងក្រោយគូភាគី
ផ្សេងៗទៀតគ្រាន់តែប្រតិបត្តិកិច្ចសន្យាតាមរយៈភាពខុសគ្នា នៃសាច់បា្រក់។

កិច្ចសន្យាដោះដូរទំនិញនាពេលអនាគត


តើអ្វីជាកិច្ចសន្យាដោះដូរទំនិញនាពេលអនាគត (Futures Contract)?

កិច្ចសន្យាដោះដូរទំនិញនាពេលអនាគត គឺជាប្រភេទមួយនៃកិច្ចសន្យាចចារ ។ កិច្ចសន្យាដោះ
ដូរទំនិញនាពេលអនាគត ជាកិច្ចសន្យាពាណិជ្ជកម្ម ដើម្បីលក់ឬទិញឧបករណ៍ហិរញ្ញវត្ថុឬទំនិញ
ជាក់ស្តែង ដោយធ្វើការដឹកជញ្ជូននៅកាលបរិច្ឆេទជាក់លាក់ក្នុងពេលអនាគតជាមួយនឹងតម្លៃ
ដែលបានព្រមព្រៀង។ កិច្ចសន្យាដោះដូរទំនិញនាពេលអនាគតគឺត្រូវបានប្រើបា្រស់ជាទូទៅ
សម្រាប់ការពារប្រឆាំងតម្លៃ ដែលមានដំណើរប្រែប្រួលខ្លាំង(ការការពារហានិភ័យ) ។ រាល់លក្ខខណ្ឌ
នៃកិច្ចសន្យា គឺមានលក្ខណៈស្តង់ដា ដែលជាទូទៅវាមិនត្រូវបានប្រើសម្រាប់គោលបំណង
លក់ដូរទំនិញនោះទេ។

តើអ្វីជាទំនិញដែលអាចយកសម្រាប់ដោះដូរនាពេលអនាគត?

រាល់ទំនិញទាំងអស់ គឺមិនសមរម្យសម្រាប់ពាណិជ្ជកម្មក្នុងពេលអនាគត និង ដំណើរប្រព្រឹត្តរបស់
ពាណិជ្ជកម្មនាពេលអនាគតទេ ។ សម្រាប់ភាពសមស្របសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងពេលអនាគត
ទីផ្សារទំនិញគួរតែមានការប្រកួតប្រជែងដូចជាមានតម្រូវការ និងការផ្គត់ផ្គង់ទំនិញច្រើន។ គ្មាន
បុគ្គល ឬក្រុមមនុស្សណាមួយដើរតួនាទី ជាអ្នកធ្វើឲ្យមានឥទ្ធិពលលើតម្រូវការឬផ្គត់
ផ្គង់ និង តម្លៃទំនិញនោះទេ។ វាគួរតែមានការ ប្រែប្រួលតម្លៃ។ ទីផ្សារទំនិញនេះ គួរតែមានលក្ខណៈ
បើកចំហរដោយមិនមានការគ្រប់ គ្រងពីរដ្ឋាភិបាល។ ទំនិញទាំងនោះ គួរតែអាចរក្សាទុកបានរយៈ
ពេលវែង ហើយមាន សមត្ថភាពសម្រាប់បង្កើតជាស្តង់ដា និងដាក់ចំណាត់ថ្នាក់។

តើតម្លៃទំនិញក្នុងពេលអនាគតកំណត់យ៉ាងដូចម្តេច?

តម្លៃទំនិញនាពេលអនាគត វិវឌ្ឍន៍មកពីការធ្វើអន្តរកម្មរវាងការដេញថ្លៃ ដែលកើតឡើងទូ
ទាំងប្រទេស ហើយវាប្រតិបត្តិទៅនៅវេទិកាដោះដូរទំនិញ ឬ ម៉ាស៊ីនពាណិជ្ជកម្ម។តម្លៃដេញ
ថ្លៃ គឺអាស្រ័យលើថ្លៃដែលកើតឡើងពីការរំពឹងទុកសម្រាប់កាលបរិច្ឆេទកំណត់។

តើជំនាញការព្យាករណ៍តម្លៃក្នុងពេលអនាគតប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

វិធីសាស្រ្តពីរយ៉ាង ដែលបានប្រើបា្រស់សម្រាប់ព្យាករណ៍ពីតម្លៃក្នុងពេលអនាគត គឺ ការវិភាគជាមូលដ្ឋាន
និងការវិភាគជាបច្ចេកទេស។ ការវិភាគជាមូលដ្ឋាន គឺទាក់ទងទៅនឹងព័ត៌មានអំពីមូលដ្ឋាន
គ្រឹះក្នុងការផ្គត់ផ្គង់ និង តម្រូវការដូចជាស្ថានភាពធាតុ អាកាស ការផ្គត់ផ្គង់អ្វីៗដែលសល់ពីមុន គោលនយោបាយពាក់ព័ន្ធនានារបស់ រដ្ឋាភិបាល និង របាយការណ៍កសិកម្ម។ ការវិភាគជាបច្ចេកទេស
រួមមានការវិភាគពីចលនាឡើងចុះនៃតម្លៃទំនិញក្នុងពេលអតីតកាល។ អ្នកចូលរួមជាច្រើន ប្រើបា្រស់ការ វិភាគជាមូលដ្ឋាន ដើម្បីកំណត់ទិសដៅនៃទីផ្សារ និងការវិភាគជាបច្ចេកទេសដើម្បី
កំណត់ពីពេលវេលាដែលពួកគេឈានជើងចូល និង ចេញពីទីផ្សារ។

តើអ្នកធ្វើដូចម្តេចទើបអាចលក់កិច្ចសន្យាបាននៅពេលអ្នកគ្មានទំនិញ?

អ្នកមិនចាំបាច់មានទំនិញជាក់ស្តែង ឬមានកិច្ចសន្យាទំនិញផ្ទាល់ខ្លួន ដើម្បីធ្វើការលក់កិច្ច
សន្យានៅក្នុងទីផ្សារអនាគតនោះទេ។ វា គឺជាកិច្ចសន្យាស្តង់ដាមួយសម្រាប់លក់ទំនិញជាក់ស្តែង
នៅកាលបរិច្ឆេទខាងមុខ ឬ ធ្វើការលក់កិច្ចសន្យាដោយមិនមានទំនិញជាក់ស្តែង។ ការបញ្ជា
ទិញកិច្ចសន្យាទំនិញឡើងវិញនៅមុនកាលបរិច្ឆេទ គឺអាចធ្វើឡើងទៅបានដោយហេតុមាន
ការចែកចាយជាមួយនឹងការដឹកជញ្ជូនទំនិញ។

តើអ្វីជាជំហររយៈពេលវែង (ទិញ)?

នៅក្នុងលក្ខខណ្ឌសាមញ្ញមួយជំហររយៈពេលវែង គឺជាជំហរនៃការកិច្ចសន្យាទិញទាំងអស់។

តើអ្វីជាជំហររយៈពេលខ្លី (លក់)?

មុខងាររយៈពេលខ្លី គឺជាជំហរនៃការលក់កិច្ចសន្យាទាំងអស់។

តើអ្វីជាយុទ្ធសាស្រ្តរក្សាបា្រក់ចំណេញពេលថ្លៃកើនឡើង (Bull Spread) ?

នៅក្នុងទីផ្សារទំនិញនិងឩបករណ៍ហិរញ្ញវត្ថុភាគច្រើន ពាក្យនេះសំដៅទៅលើការទិញ កិច្ច
សន្យាដែលកាលបរិច្ឆេទកំណត់នៅខែជិត និង លក់កិច្ចសន្យាដែលនៅខែឆ្ងាយ ដើម្បីចំណេញ
ពីភាពខុសគ្នានៃថ្លៃដែលមានទំហំធំជាងចំណាយលើការរក្សាទំនិញ។

តើអ្វីជាយុទ្ធសាស្រ្តរក្សាបា្រក់ចំណេញពេលថ្លៃធ្លាក់ចុះ (Bear Spread) ?

នៅក្នុងទីផ្សារទំនិញ និងឧបករណ៍ហិរញ្ញវត្ថុភាគច្រើនពាក្យនេះសំដៅទៅលើការលក់ កិច្ច
សន្យានៅកាលបរិច្ឆេទកំណត់ដែលនៅជិតហើយ ធ្វើការទិញកិច្ចសន្យាដែលមាន កាលបរិច្ឆេទ
កំណត់នៅខែឆ្ងាយ ដើម្បីចំណេញលើចំណាយនៃការរក្សាទំនិញ។

តើអ្វីជាខនធែងហ្គោ (Contango) ?

ខនធែងហ្គោ (Contango) ជាស្ថានភាពដែលតម្លៃកិច្ចសន្យាក្នុងពេលអនាគតខ្ពស់ជាងតម្លៃ
បច្ចុប្បន្ន ហើយកិច្ចសន្យានាពេលអនាគតដល់ពេលកំណត់មុនកាលបរិច្ឆេទ។

តើអ្វីគឺជាការទូទាត់សាច់បា្រក់ (Cash Settlement)?

ការទូទាត់សាច់បា្រក់ ជាដំណើរការសម្រាប់ប្រតិបត្តិកិច្ចសន្យានាពេលអនាគត ដោយធ្វើការបង់
បា្រក់លើខុសគ្នានៃសាច់បា្រក់ ជាជាងការដឹកជញ្ជូនទំនិញជាក់ស្តែង ឬ ឧបករណ៍ហិរញ្ញវត្ថុដែល
តំណាងឲ្យទំនិញជាក់ស្តែងផ្សេងទៀតដូចជាបង្កាន់ដៃឃ្លាំងទំនិញ។

តើអ្វីជាការទូទាត់ (Offset)?

វាសំដៅទៅលើការបំលែងកិច្ចសន្យាទំនិញនាពេលអនាគតទៅជាសាច់បា្រក់ ដោយប្តូរគោល
ជំហររបស់ខ្លួនលើការដោះដូរកិច្ចសន្យាដដែលនោះ (ការទិញឬលក់)។

តើអ្វីជាថ្លៃទូទាត់ (Settlement Price)?

ថ្លៃទូទាត់ គឺជាថ្លៃដែលរាល់ពាណិជ្ជកម្មត្រូវបានប្រតិបត្តិ គឺការទទួលបា្រក់ចំណេញ និងការបង់ការ
ខាតបង់។ វិធីសាស្រ្តនៃតម្លៃទូទាត់មិនប្រែប្រួល ត្រូវបានកំណត់ដោយបញ្ញត្តិនៃមជ្ឈមណ្ឌល
ដោះដូរ។ ជាធម្មតា វាជាតម្លៃមធ្យមនៃការដោះដូរទំនិញនៅក្នុងទីផ្សារបច្ចុប្បន្ន និងទីផ្សារ
អនាគតនៅកំឡុងពេលជាក់លាក់មួយ។

តើអ្វីជាការសំដៅទៅរកកន្លែងតែមួយ (Convergence)?

ការសំដៅទៅរកកន្លែងតែមួយ សំដៅលើនិន្នាការធ្លាក់ចុះជានិរន្ត នៃភាពខុសគ្នារវាង តម្លៃ
បច្ចុប្បន្ន និង តម្លៃកិច្ចសន្យានាពេលអនាគត ហើយមកដល់ចំនុចសូន្យនៅកាល បរិច្ឆេទ
កំណត់។

តើគេអាចផ្តល់ការដឹកជញ្ជូនផ្ទុយពីកិច្ចសន្យាក្នុងពេលអនាគតដែរឬទេ?

កិច្ចសន្យានាពេលអនាគត គឺជាកិច្ចសន្យាសម្រាប់ធ្វើការដឹកជញ្ជូនទំនិញ។ ប៉ុន្តែ ភាគច្រើននៃ
កិច្ចសន្យាក្នុងពេលអនាគតនៅទូទាំងពិភពលោក ត្រូវបានប្រតិបត្តិតាមមធ្យោ បាយផ្សេងៗ
ជាជាងធ្វើការដឹកជញ្ជូនជាក់ស្តែង។

ហេតុអ្វីការដឹកជញ្ជូនទំនិញត្រូវបានអនុញ្ញាត នៅពេលកិច្ចសន្យាក្នុងពេលអនាគតរបស់ ពួកគេមិនសមស្របសម្រាប់គោលបំណងទិញឬលក់?

ការដឹកជញ្ជូនជួយក្នុងការទប់ស្កាត់អ្នកចូលរួមពីការតំឡើង ឬ បញ្ចុះថ្លៃមិនសមស្រប។ បើអ្នក
ក្តោបក្តាប់ទីផ្សារតំឡើងតម្លៃនៃកិច្ចសន្យាខ្ពស់ នោះអ្នកលក់នឹងធ្វើការសម្រេច ចិត្ត
ធ្វើការដឹកជញ្ជូនជំនួសឲ្យការប្រតិបត្តិកិច្ចសន្យាដោយសម្រេចចិត្តទិញកិច្ចសន្យាថ្មី ដែលមានតម្លៃខ្ពស់មិនពិតបា្រកដ។

តើអ្នកអាចជៀសវាងការដឹកជញ្ជូនដែលបង្កើតឡើងដើម្បីប្រឆាំងនឹងការទិញកិច្ចសន្យា
មិនទាន់ទូទាត់ដោយរបៀបណា?

មណ្ឌលដោះដូរទំនិញទាំងអស់ ផ្តល់ជម្រើសដល់អ្នកចូលរួមដើម្បីបំលែងជំហររបស់ពួកគេទៅ
ជាសាច់បា្រក់ ដោយការទូទាត់កិច្ចសន្យាទាំងនោះមុនពេលការដឹកជញ្ជូនទំនិញត្រូវបានចាប់ផ្តើម
។ វានឹងមិនមានការដឹកជញ្ជូនទំនិញពិតនោះទេ ប្រសិនបើកិច្ចសន្យាត្រូវបានដោះដូរជាញឹកញាប់
ដើម្បីបំលែងជាសាច់បា្រក់។ ទោះបីជានៅក្នុងលក្ខខណ្ឌដឹកជញ្ជូនទំនិញជាក់ស្តែង ឬ ក៏បង្កាន់
ដៃឃ្លាំងទំនិញក៏ដោយការដឹកជញ្ជូននឹងក្លាយជាការពិតនៅពេលដែលរយៈពេលដឹកជញ្ជូន
ទំនិញចាប់ផ្តើម។

តើអ្នកទិញអាចទាមទារការដឹកជញ្ជូនផ្ទុយពីកិច្ចសន្យាក្នុងពេលអនាគតដែរឬទេ?

បញ្ញត្តិនៃមជ្ឈមណ្ឌលដោះដូរទំនិញផ្សេងៗគ្នា មានលក្ខណៈខុសៗគ្នាទាក់ទងនឹងការដឹកជញ្ជូន
។ មជ្ឈមណ្ឌលដោះដូរទំនិញខ្លះ ផ្តល់នូវជម្រើសសម្រាប់អ្នកលក់។ ឧទាហរណ៍ ប្រសិន
បើអ្នកលក់មានបំណងផ្តល់ការដឹកជញ្ជូន នោះអ្នកទិញគ្មានជំរើសនោះទេ ប៉ុន្តែត្រូវព្រមទទួល
ការដឹកជញ្ជូន ឬក៏ប្រឈមនឹងការលក់បញ្ជីឬទោសបញ្ញត្តិ។ មជ្ឈមណ្ឌលខ្លះៗដែលដោះ
ដូរកិច្ចសន្យាទំនិញនានា ផ្តល់ជាជម្រើសសម្រាប់អ្នកលក់ និង អ្នកទិញ។ ចំណែកនៅក្នុងមជ្ឈមណ្ឌល
ខ្លះៗទៀត បើសិនអ្នកលក់មិនមានបំណង ក្នុងការដឹកជញ្ជូននោះទេ រាល់ជំហរយៈ
ពេលវែង (ទិញ) និងរយៈពេលខ្លី (លក់) ត្រូវបានប្រតិបត្តិដោយអត្រានៃកាលបរិច្ឆេទកំណត់។

តើអ្វីជាខែនៃការដឹកជញ្ជូន?

ខែនេះ គឺជាខែមួយដែលកំណត់ពីអវសានរបស់កិច្ចសន្យាទំនិញនាពេលអនាគត។

តើអ្វីជាការប្រកាសនៃការដឹកជញ្ជូន?

ការប្រកាសនេះ ជាការប្រកាសជាលាយលក្ខណ៍អក្សរដោយអ្នកលក់ ដែលមានគោលបំណងធ្វើ
ឲ្យមានការដឹកជញ្ជូនប្រឆាំងនឹងជំហរនៃកិច្ចសន្យាទំនិញ ដែលមានរយៈពេលខ្លី (លក់) នៅកាល
បរិច្ឆេទជាក់លាក់មួយ។

តើអ្វីទៅជាបង្កាន់ដៃឃ្លាំងទំនិញ?

បង្កាន់ដៃឃ្លាំងទំនិញ ជាឯកសារមួយដែលចេញដោយអ្នកគ្រប់គ្រងឃ្លាំងទំនិញ ដើម្បីបញ្ជាក់
ពីកម្មសិទ្ធិដល់ម្ចាស់ដែលស្តុកទំនិញ និង បញ្ជាក់ឲ្យច្បាស់អំពីព័ត៌មានលំអិតមួយចំនួនដូចជា គុណ
ភាព បរិមាណ និងពេលខ្លះបង្ហាញពីរដូវកាលសម្រាប់ដំណាំ។

ហេតុអ្វីបានជាយើងត្រូវការអ្នកព្យាករណ៍សម្រាប់ទីផ្សារអនាគត?

អ្នកចូលរួមទីផ្សារជាក់ស្តែងទាំងអស់ ប្រើបា្រស់ទីផ្សារអនាគតសម្រាប់ការកំណត់តម្លៃ និងការគ្រប់
គ្រងហានិភ័យលើថ្លៃ។ ជាការពិតណាស់ ប្រសិនបើមិនមានទីផ្សារអនាគតនោះ ពួកគេនឹងបង្ខំ
ចិត្តធ្វើការព្យាករណ៍លើតម្លៃទំនិញនានា។ ទីផ្សារអនាគតអាចជួយពួកគេឲ្យជៀសផុតពីការ
ព្យាករណ៍ ដោយធ្វើការជ្រើសរើសកិច្ចសន្យាទំនិញដែលការពារហានិភ័យ ។ ទោះបីជាយ៉ាង
ណា វាស្ទើរតែមិនអាចទៅរួចចំពោះអ្នកការពារហានិភ័យស្វែងរកនូវគូភាគីជាអ្នកការពារហានិភ័យ
ដែលមានតម្រូវការដូចគ្នា។ អ្នកការពារហានិភ័យ មានបំណងផ្លាស់ប្តូរហានិភ័យតម្លៃ ហើយ
វាអាចធ្វើទៅបាននៅពេលមានអ្នកចូលរួមទីផ្សារហ៊ានទទួលយកនូវហានិភ័យ។ អ្នកព្យាករណ
៍សំដៅដល់បុគ្គលទាំងឡាយណា ដែលហ៊ានប្រឈមហានិភ័យរបស់អ្នកការពារហានិភ័យក្នុងការ
រំពឹងថា ពួកគេនឹងទទួលបានបា្រក់ចំណេញ។ អ្នកព្យាករណ៍ផ្តល់ជាសាច់បា្រក់សម្រាប់ទីផ្សារ។ ដូច្នេះទីផ្សារអនាគតនឹងមានផលវិបាក ប្រសិនបើគ្មានអ្នកព្យាករណ៍ ឬប្រថុយប្រថាន។

តើការព្យាករណ៍ជ្រុលហួសហេតុត្រូវបានទប់ស្កាត់ដោយរបៀបណា?

ដើម្បីទប់ស្កាត់ការប្រថុយប្រថានជ្រុលហួសហេតុ ដែលអាចធ្វើឲ្យសញ្ញាតម្លៃ មានដំណើរប្រែ
ប្រួលខុសពីភាពដើម ការបញ្ជាទំនិញមានកម្រិតត្រូវបានបង្កើតឡើងសំរាប់ជំហរដោះដូរទំនិញរបស់
អ្នកព្យាករណ៍នានា។ ជំហរដោះដូរទំនិញរបស់អ្នកព្យាករណ៍នានា គឺត្រូវមានបា្រក់តម្កល់ជា
លាក់មួយ។ មជ្ឈមណ្ឌលដោះដូរជាច្រើនមិនទាមទារឲ្យអ្នកការពារហានិភ័យដាក់បា្រក់តម្កល់
នោះទេ។

តើកិច្ចសន្យានាពេលអនាគតត្រូវបង្កើតឡើងដោយរបៀបណា?

លក្ខខណ្ឌសំខាន់បំផុតលើកដំបូង ក្នុងការបង្កើតកិច្ចសន្យាអនាគត គឺ យើងត្រូវពិចារណាទៅ
លើប្រព័ន្ធ និងការអនុវត្តន៍នានាដែលត្រូវបានអនុវត្តន៍តាមទីផ្សារជាក់ស្តែង។ ឯកតាតម្លៃ និង ឯកតាដោះដូរទំនិញត្រូវបានកំណត់ឲ្យថេរដោយមូលដ្ឋាននៃការអនុវត្តន៍ទូទៅ។ មូលដ្ឋានជាគុណ
ភាព និង ចំណាត់ថ្នាក់ស្តង់ដាមួយ។ ជាទូទៅ ភាពខុសៗគ្នាដែលមានគឺ គុណភាព និងចំណាត់ថ្នាក់
ដែលមានផលិតកម្មអតិបរមា។ មណ្ឌលដឹកជញ្ជូនទំនិញ ជាមណ្ឌលចែកចាយនិងផលិតកម្មដ៏
សំខាន់បំផុត។ ខណៈ ពេលយើងធ្វើកិច្ចសន្យាអនាគត យើងគួរធ្វើឲ្យកិច្ចសន្យានោះមាន
យុត្តិធម៌ចំពោះអ្នកលក់និងទិញនានា។ ការផ្គត់ផ្គង់ទំនិញគ្រប់គ្រាន់ តាមរយៈការដឹកជញ្ជូន ត្រូវបានធ្វើ ឡើងដើម្បីការពារសំពាធនានាដល់ទីផ្សារ។

តើការធ្វើពាណិជ្ជកម្មលើទំនិញនាពេលអនាគតមានសារៈសំខាន់អ្វីខ្លះ?

ការធ្វើពាណិជ្ជកម្មលើទំនិញនាពេលអនាគតមានមុខងារ ២យ៉ាង គឺការកំណត់តម្លៃ និងការគ្រប់គ្រង
ហានិភ័យថ្លៃ ដោយយោងតាមទំនិញទាំងនោះ ។ វាមានសារៈ ប្រយោជន៍ សម្រាប់គ្រប់ផ្នែកទាំង
អស់នៃសេដ្ឋកិច្ច។ វាជាជំនួយស្មារតីដល់អ្នកប្រើបា្រស់ផ្ទាល់ អំពីតម្លៃទំនិញណាមួយនៅ
ក្នុងទីផ្សារអនាគត។ ពួកគេគណនាពីការចំណាយដ៏សមស្រប និងទូទាត់ទៅលើការទិញនានាបង្ហាញ
ធ្វើកិច្ចសន្យាចចារ។ វាមានសារៈប្រយោជន៍ដល់អ្នកនាំចេញ នៅពេលដែលមានការចង្អុលបង្ហាញ
ពីតម្លៃដែលអាចនឹងកើតឡើង ហើយវាជាជំនួយសម្រាប់ពួកគេក្នុងការធ្វើការស្រង់នូវតម្លៃ
ពិតបា្រកដ និងធានាដល់សុវត្ថិភាពនៃការនាំចេញនៅក្នុងទីផ្សារប្រកួតប្រជែង។ តុល្យភាពនៃ
ជំហរផ្គត់ផ្គង់ និងតម្រូវការពេញមួយឆ្នាំត្រូវបានធានា និងនាំឲ្យមានរចនាសម្ព័ន្ធថ្លៃរួមបញ្ចូល គ្នាទូទាំងប្រទេស ។ វាក៏ជួយដល់ការបំបាត់ហានិភ័យ នៃភាពមិនបា្រកដប្រជានៃថ្លៃជួយជំរុញឲ្យមាន
ការប្រកួតប្រជែង និង ដើរតួនាទីជាអ្នកវាស់ស្ទង់ថ្លៃសម្រាប់កសិករនិងអ្នកពាក់ព័ន្ធនានា
នៅក្នុងប្រទេស។

អ្វីជាការទប់ស្កាត់ហានិភ័យ?

ការទប់ស្កាត់ហានិភ័យ គឺជាយន្តការដែលអ្នកចូលរួមក្នុងទីផ្សារសាច់បា្រក់អាចការពារ នូវហានិភ័យ
នៃការប្រែប្រួលតម្លៃ ។ ជាទ្រឹស្តី ទំនាក់ទំនងរវាងតម្លៃអនាគត និង តម្លៃសាច់បា្រក់ត្រូវបានកំណត
់ដោយតម្លៃស្តុកទំនិញ ។ តម្លៃទាំងពីរ ប្រែប្រួលជាបន្តបន្ទាប់។ ការប្រែប្រួលនេះអាចធ្វើឲ្យ
អ្នកចូលរួមក្នុងទីផ្សារសាច់បា្រក់ អាចទប់ស្កាត់នូវហានិភ័យនៃការប្រែប្រួលតម្លៃ ដោយប្តូរជំហរ
នៃការទិញដូរនៅក្នុងទីផ្សារអនាគត។

តើទីផ្សារអនាគតផ្តល់នូវសារៈប្រយោជន៍ដល់កសិករតាមរបៀបណាខ្លះ?

ជាទូទៅ កសិករមិនបានចូលរួមផ្ទាល់ក្នុងទីផ្សារអនាគតទេ។ ពួកគេអាចទាញយកផលប្រយោជន៍ពី
សញ្ញាតម្លៃ ដែលបានមកពីទីផ្សារអនាគត។ សញ្ញាតម្លៃ ត្រូវបានកំណត់ ដោយកិច្ចសន្យា
អនាគតរដូវថ្មីរយៈពេលវែង ដែលអាចជួយឲ្យកសិករធ្វើការសម្រេចចិត្តក្នុងការដាំដុះតាមរដូវ និង
ប្រពលភាពវិនិយោគនៃការធ្វើកសិកម្ម។ កសិករចូលរួម នៅក្នុងទីផ្សារអនាគតដោយផ្ទាល់ ដើម្បីគ្រប់គ្រងនូវហានិភ័យនៃការប្រែប្រួលតម្លៃ ហើយពួកគេដើរតួនាទីជាសមាជិករបស់មជ្ឈមណ្ឌល
ដោះដូរទំនិញ ឬ ជាអតិថិជន ដោយត្រូវបំពេញលក្ខខណ្ឌសមាជិកនិងការបង់បា្រក់ទៅលើ
ការប្រាក់តម្កល់ប្រចាំថ្ងៃជាដើម។ ឩទាហរណ៍ សិទ្ធិនៃការជ្រើសរើសទំនិញច្រើនប្រភេទ អាចបំពេញសេចក្តីពេញចិត្តដល់កសិករ។

តើការខាតបង់ដែលកើតឡើងក្នុងទីផ្សារអនាគត អាចទូទាត់នូវបា្រក់ចំណេញពីជំនួញ ធម្មតាដែរឬទេ?

ការខាតបង់នៃទីផ្សារអនាគតដោយមានកិច្ចសន្យាសម្រាប់ការពារហានិភ័យ គឺអាចទូទាត់នូវបា្រក់ចំណេញ
ពីជំនួញធម្មតា ។ ការខាតបង់នៅលើគណនីដែលបណ្តាលមកពីការធ្វើជំនួញប្រកបដោយ
ភាពប្រថុយប្រថាន គឺមិនអាចទូទាត់នឹងបា្រក់ចំណេញពីការធ្វើជំនួញធម្មតាបានទេ។ ទោះបីជាយ៉ាង
ណា ការខាតបង់ត្រូវបានអនុញ្ញាតឲ្យធ្វើជំនួញបន្តមានរយៈពេល៨ឆ្នាំ ហើយក្នុងកំឡុងពេលង
នោះ គឺវាអាចទូទាត់នឹងបា្រក់ចំណេញ ដែលបណ្តាលមកពីការព្យាករណ៍។

តើការធ្វើជំនួញអនាគតអាចទទួលជោគជ័យបានដូចម្តេចខ្លះ នៅពេលទីផ្សារសាច់បា្រក់ នៃទំនិញត្រូវបានបែកជាបំណែក?

ជាការពិតណាស់ ដើម្បីទាក់ទាញការចូលរួមឲ្យបានច្រើន ទីផ្សារសាច់បា្រក់នៃទំនិញ គួរតែបញ្ចូល
គ្នានូវទីតាំងភូមិសាស្រ្ត និងមិនមានការដាក់កំហិតពីរដ្ឋាភិបាលលើទំនិញ ការផ្សព្វផ្សាយទីផ្សារ និងការចែកចាយដូចជាការកំណត់នៃការកាន់កាប់ទំនិញ និងការផ្លាស់ប្តូរទំនិញជាដើម។ ទោះបីជា
យ៉ាងណា វាមិនមែនជាគំនិតមិនល្អទេ ក្នុងការផ្តួច ផ្តើមធ្វើជំនួញលើទំនិញសម្រាប់ពេលអនាគត
ដោយមិនចាំបាច់រង់ចាំនូវទីផ្សារទំនិញ សាច់បា្រក់ ដែលមានការបញ្ចូលគ្នានូវទីតាំងភូមិសាស្រ្ត ។ ការកើតឡើងនៃទីផ្សារអនាគត និងការប្រើបា្រស់យ៉ាងទូលំទូលាយនៃឩបករណ៍ហិរញ្ញវត្ថុក្នុង
ការគ្រប់គ្រងនូវហានិភ័យលើការប្រែប្រួលតម្លៃអាចបង្កើតលក្ខខណ្ឌ សម្រាប់រដ្ឋាភិបាលដើម្បី
ពិចារណាក្នុងការដកហូតនូវយន្តការតម្លៃដែលត្រូវបានត្រួតត្រា។

អ្នកចូលរួមក្នុងទីផ្សារឩបករណ៍ហិរញ្ញវត្ថុ


តើអ្នកណាខ្លះអាចជាសមាជិកនៃមជ្ឈមណ្ឌលដោះដូរទំនិញ?

សមាគមផ្នែកបញ្ញត្តិនិងមាត្រាបង្កើតលក្ខខណ្ឌសម្រាប់ចូលជាសមាជិកនៃមជ្ឈមណ្ឌលដោះដូរទំនិញ ។ ក្រុមហ៊ុនណាមួយដែលចង់ក្លាយជាសមាជិកនៃមជ្ឈមណ្ឌលដោះដូរទំនិញ គឺអាចទាក់ទងផ្នែកសមាជិកភាព តាមរយៈទូរស័ព្ទ ឬសារអេឡិចត្រូនិច។ រាល់ ព័ត៌មានលម្អិតមាននៅ
ក្នុងចំណុចទំនាក់ទំនង (Contact Us) នៃគេហទំព័ររបស់ម៉ិចខេមបូឌា msd@mexcambodia.com ។ អ្នក
ដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មាន ទាក់ទងនឹងបញ្ញត្តិ និងច្បាប់ដែលមាននៅលើគេហ
ទំព័រ www.mexcambodia.com នៃ ម៉ិចខេមបូឌា ដែលផ្ទុកនូវលក្ខខណ្ឌផ្សេងៗសម្រាប់ចូលរួមក្នុង
មជ្ឈមណ្ឌលដោះដូរទំនិញ។

តើអ្នកណាខ្លះជាអ្នកចូលរួមក្នុងទីផ្សារអនាគត?

អ្នកចូលរួមក្នុងទីផ្សារអនាគតអាចជាអ្នកការពារហានិភ័យ អ្នកប្រថុយប្រថាន អ្នកដោះដូរទំនិញ
ក្នុង១ថ្ងៃ អ្នកបង្កើតទីផ្សារ និង អ្នកកេងចំណេញពីទីផ្សារ២ផ្សេងគ្នា។

តើអ្វីជាអ្នកការពារហានិភ័យ (Hedger) ?

អ្នកការពារហានិភ័យ គឺជាអ្នកជំនួញដែលបានធ្វើកិច្ចសន្យាអនាគត ដើម្បីការពារហានិភ័យលើ
ការប្រែប្រួលតម្លៃក្នុងគោលបំណងធ្វើជំនួញលើទ្រព្យសកម្មអនាគត។

តើអ្នកកេងចំណេញពីទីផ្សារ២ផ្សេងគ្នាជាអ្វី (Arbitrageur) ?

ការកេងចំណេញពីទីផ្សារ២ផ្សេងគ្នា សំដៅទៅលើការទិញ ហើយលក់ក្នុងពេលតែមួយលើទី
ផ្សារពីរផ្សេងគ្នា ដោយទទួលបានតម្លៃលក់ខ្ពស់ជាងតម្លៃទិញ។ ដូច្នេះ អ្នកកេងចំណេញ
ពីទីផ្សារ២ផ្សេងគ្នា នឹងទទួលបានបា្រក់ចំណូលដែលមានហានិភ័យតិច។

តើអ្នកដោះដូរទំនិញក្នុង១ថ្ងៃជាអ្វី (Day Trader) ?

អ្នកដោះដូរទំនិញក្នុង១ថ្ងៃ ជាអ្នកព្យាករណ៍ដែលធ្វើការទិញ ឬលក់ទំនិញក្នុងពេល បច្ចុប្បន្ន
ឬកិច្ចសន្យាអនាគតដោយធ្វើការបំលែងធ្វើជំនួញទាំងនោះ ទៅជាសាច់បា្រក់ មុនពេលការ
ធ្វើជំនួញត្រូវបានបិទក្នុង១ថ្ងៃនោះ។

តើអ្វីជាអ្នកដោះដូរទំនិញដោយផ្ទាល់ (Floor Trader) ?

អ្នកដោះដូរទំនិញដោយផ្ទាល់ ជាសហការី ឬ បុគ្គលិកនៃមជ្ឈមណ្ឌលដោះដូរទំនិញ ដែលប្រតិបត្តិ
ជំនួញដោយមានវត្តមានផ្ទាល់នៅមជ្ឈមណ្ឌលជំនួញ ហើយពួកគេធ្វើជំនួញតាមរយៈ
ប្រព័ន្ធដោះដូរទំនិញដោយអេឡិចត្រូនិច។

តើអ្នកព្យាករណ៍ជាអ្វី (Speculator) ?

អ្នកព្យាករណ៍ទីផ្សារ ជាអ្នកជំនួញដែលធ្វើការដោះដូរទំនិញ ដោយមិនចង់ពាក់ព័ន្ធនឹងទីផ្សារ
ជាក់ស្តែង ពោលគឺពួកគេមានបំណងតែមួយគត់ គឺស្វែងរកបា្រក់ចំណេញ។

តើអ្នកបង្កើតទីផ្សារគឺជាអ្វី (Market Maker) ?

អ្នកបង្កើតទីផ្សារ ជាអ្នកជំនួញដែលដាក់តម្លៃសម្រាប់ទិញ ឬលក់ក្នុងពេលតែមួយនៅ លើទំនិញ
ដូចគ្នាសម្រាប់ពេលវេលាធ្វើជំនួញ។

តើហានិភ័យអ្វីខ្លះដែលអ្នកចូលរួមជួបប្រទះក្នុងទីផ្សារឩបករណ៍ហិរញ្ញវត្ថុ?

ហានិភ័យផ្សេងៗគ្នាដែលអ្នកចូលរួមនឹងជួបប្រទះរួមមានៈ

1) ហានិភ័យឥណទាន

2) ហានិភ័យទីផ្សារ

3) ហានិភ័យនៃការបំលែងជាសាច់បា្រក់

4) ហានិភ័យច្បាប់

5) ហានិភ័យប្រតិបត្តិការ

តើហានិភ័យឥណទានជាអ្វី?

ហានិភ័យឥណទាន កើតមានឡើងដោយសារការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់គូភាគីជំនួញ
។ ហានិភ័យឥណទានកើតឡើងតិចតួចបំផុត ឬស្ទើរតែគ្មាន ពីព្រោះមជ្ឈមណ្ឌលដោះ
ដូរទំនិញទទួលខុសត្រូវលើដំណើរការប្រតិបត្តិកិច្ចសន្យា។

តើហានិភ័យទីផ្សារគឺជាអ្វី?

ហានិភ័យទីផ្សារ ជាហានិភ័យដែលអាចធ្វើឲ្យមានការខាតបង់ នៅពេលដែលមានការ ប្រែប្រួលតម្លៃ

តើហានិភ័យនៃការបំលែងសាច់បា្រក់គឺជាអ្វី?

ហានិភ័យនៃការបំលែងសាច់បា្រក់ ជាហានិភ័យដែលការធ្វើជំនួញមានការលំបាក បើសិនជាគ្មានការ
បំលែងសាច់បា្រក់នៅលើទីផ្សារ។

តើហានិភ័យច្បាប់គឺជាអ្វី?

ហានិភ័យច្បាប់ កើតឡើងនៅពេលមានការជំទាស់ផ្លូវច្បាប់ ។ ប្រព័ន្ធផ្លូវច្បាប់នឹងមិន អនុញ្ញាត
ឲ្យមានប្រតិបត្តិការនូវសកម្មភាពជំនួញមួយចំនួន។

តើហានិភ័យប្រតិបត្តិការគឺជាអ្វី?

ហានិភ័យប្រតិបត្តិការ ជាហានិភ័យដែលបណ្តាលមកពីឧបសគ្គនៃប្រតិបត្តិការមួយចំនួន ដូចជាការ
ដាច់ចរន្តអគ្គិសនីដែលធ្វើឲ្យមានការលំបាកសម្រាប់ប្រតិបត្តិការនៅ លើទីផ្សារ។

តើមជ្ឈមណ្ឌលដោះដូរទំនិញមានតួនាទីអ្វីខ្លះ សម្រាប់ជំនួញអនាគត?

មជ្ឈមណ្ឌលដោះដូរទំនិញ ជាអ្នកបង្កើតកិច្ចសន្យាដែលអាចធ្វើការដោះដូរបាននៅ មជ្ឈ
មណ្ឌលដោះដូរទំនិញ។ កិច្ចសន្យានេះ គឺ មិនអាចកែប្រែដោយអ្នកចូលរួមបានទេ ព្រោះកិច្ច
សន្យានេះត្រូវបានបង្កើតឡើងជាបទដ្ឋាន។ មជ្ឈមណ្ឌលដោះដូរទំនិញក៏បានផ្តល់នូវទីតាំង
ជំនួញ ដែលមានទាំងការទិញ និងលក់ទំនិញមកពីតំបន់ផ្សេងៗគ្នា។ សកម្មភាពនេះ អាចបង្កើតនូវ
លក្ខខណ្ឌប្រកួតប្រជែងសម្រាប់ការធ្វើជំនួញ ។ មជ្ឈមណ្ឌលដោះដូរទំនិញ បានផ្តល់នូវការសម្រប
សម្រួលនៃការទូទាត់ក្នុងគណនី និង ទូទាត់ក្នុងការដោះដូរ ព្រមទាំងមធ្យោបាយដោះស្រាយ
ទំនាស់។ មជ្ឈមណ្ឌលដោះដូរ ទំនិញក៏បានបង្កើតបរិយាកាសមួយ ដែលប្រកបដោយសុវត្ថិ
ភាពខាងហិរញ្ញវត្ថុតាម រយៈបា្រក់តម្កល់ និងធានាបាននូវដំណើរការកិច្ចសន្យាតាមរយៈដំណើរ
ការនវកម្ម។

តើហេតុអ្វីបានជាសមាជិកទូទាត់ចាំបាច់ប្រមូលបា្រក់តម្កល់?

គោលបំណងនៃការប្រមូលបា្រក់តម្កល់ គឺដើម្បីកាត់បន្ថយហានិភ័យនៃការខកខានក្នុងការបំពេញ
កាតព្ចកិច្ចរបស់គូភាគីណាមួយ ។ ចំនួននៃបា្រក់តម្កល់ដំបូង គឺត្រូវបានកំណត់ឲ្យនៅថេរដើម្បី
ធានាបាននូវភាព ដែលអាចកើតឡើងនៃការខាតបង់ដោយសារការឡើងចុះនៃតម្លៃ ដែលវាមិនអាច
ទូទាត់ដោយចំនួនបា្រក់តម្កល់ធម្មតា ដែលមានកម្រិតទាប ។ មជ្ឈមណ្ឌលដោះដូរទំនិញកំណត់
អត្រានៃបា្រក់តម្កល់ដោយគិតអំពីតម្រូវការឲ្យមានតុល្យភាពនៃសុវត្ថិភាពខ្ពស់ និង តម្លៃចំណាយ
ទាបលើការធ្វើកិច្ចសន្យា។

តើបា្រក់តម្កល់សម្រាប់ពេលអនាគតមានប្រភេទអ្វីខ្លះ?

បា្រក់តម្កល់នានាសម្រាប់កិច្ចសន្យាអនាគតមានៈ

បា្រក់តម្កល់ធម្មតា ឬដំបូង

ការរក្សាបា្រក់តម្កល់ឲ្យថេរ

ការរក្សាបា្រក់តម្កល់តាមការទូទាត់ប្រចាំថ្ងៃ

បា្រក់តម្កល់ពិសេស

បា្រក់តម្កល់ប្រែប្រួល

បា្រក់តម្កល់ដឹកជញ្ជូន

ម៉ិខខេមបូឌា ទាមទារនូវបា្រក់តម្កល់ធម្មតាឬដំបូង និងការរក្សាបា្រក់តម្កល់ឲ្យថេរសំរាប់ពេលបច្ចុប្បន្ន
ននេះ។

តើអ្វីជាបា្រក់តម្កល់ធម្មតាឬដំបូង?

បា្រក់តម្កល់នេះ គឺជាចំនួនដែលត្រូវដាក់ដោយអ្នកចូលរួមទីផ្សារទៅក្នុងគណនីបា្រក់តម្កល់ជាមួយ
នឹងក្រុមហ៊ុនទូទាត់មុនពេលគេ អាចចេញបញ្ជាទិញ ឬលក់កិច្ចសន្យាអនាគត។ បា្រក់តម្កល់នេះ ត្រូវតែរក្សាក្នុងកំឡុងពេលដែលពួកគេមានជំហរទិញ ឬ លក់ទំនិញ ហើយបា្រក់នេះអាចនឹងសងទៅ
ពួកគេវិញ នៅពេលដែលការដឹកជញ្ជូន ឬផុតកំណត់កិច្ចសន្យា។

តើអ្វីជាបា្រក់តម្កល់តាមការទូទាត់ប្រចាំថ្ងៃ?

បា្រក់តម្កល់តាមការទូទាត់ប្រចាំថ្ងៃ (MTM ឬ M2M) គឺត្រូវបានបង់ដោយផ្អែកលើតម្លៃបិទប្រចាំថ្ងៃ
ដែលធ្វើជំនួញ។ បា្រក់តម្កល់នេះ ត្រូវបានគណនាដោយយកភាពខុសគ្នា រវាងអត្រាបិទឬទូទាត់ និង អត្រាកិច្ចសន្យា (ប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងនៅថ្ងៃនោះ) ឬ អត្រាទូទាត់
នៅថ្ងៃម្សិល ។ មជ្ឈមណ្ឌលដោះដូរទំនិញប្រមូលបា្រក់តំកល់ទាំងនោះពីអ្នកទិញ ប្រសិនបើ
តម្លៃធ្លាក់ចុះ ហើយប្រគល់ទៅឲ្យអ្នកលក់ និងផ្ទុយមកវិញ។

ហេតុអ្វីបានជាការរក្សាបា្រក់តម្កល់តាមការទូទាត់ប្រចាំថ្ងៃ
ត្រូវបានប្រមូលជាប្រចាំថ្ងៃ នៅក្នុង ទីផ្សារទំនិញ?


ការប្រមូលបា្រក់តម្កល់តាមការទូទាត់ប្រចាំថ្ងៃ កាត់បន្ថយភាពនឹងអាចកើនឡើងនៃការខាតបង់ ជា
ពិសេសនៅពេលដែលតម្លៃអនាគតធ្វើចលនាទៅតែទិសដៅតែមួយ។ដូច្នេះ ហានិភ័យលើការ
ខកខានក្នុងការបំពេញកាតព្វកិច្ចត្រូវបានកាត់បន្ថយ។ ដូចគ្នានេះផងដែរ អ្នកចូលរួមតម្រូវឲ្យ
បង់បា្រក់តម្កល់តិចជាងនេះ ដែលជាធម្មតាត្រូវប្រមូលដើម្បីទប់ស្កាត់ហានិភ័យ (៩៩.៩%) នៅក្នុង
កំឡុងពេលទូទាត់ប្រចាំថ្ងៃ សម្រាប់ការបញ្ជា ទិញឬលក់មានកំណត់មួយនៅលើជំហរដោះដូរ។ ជាជម្រើសផ្សេងទៀតសម្រាប់ បា្រក់តម្កល់ច្បាស់លាស់ ការទិញឬលក់មានកំណត់នៅលើជំហរ
ដោះដូរ នឹងត្រូវបានកាត់បន្ថយ ហើយវាជះឥទ្ធិពលដល់ការធ្វើជំនួញ និងការបំលែងឲ្យទៅជា
សាច់បា្រក់។

អ្វីជាអត្រាបម្រែបម្រួល?

អត្រាបម្រែបម្រួល ជារង្វាស់នៃអត្រាផ្លាស់ប្តូរតម្លៃ (តែមិនមែនជាទិសដៅ) នៅក្នុងកំឡុងពេល
មួយ។ អត្រាបម្រែបម្រួលភាគច្រើន គិតជាភាគរយ ហើយត្រូវបានគិតជាគំលាតស្តង់ដារប្រចាំឆ្នាំនៃបំលាស់
ប្តូរតម្លៃប្រចាំថ្ងៃគិតជាភាគរយ។

អ្វីជាគណនីអតិថិជន?

គណនីអតិថិជន គឺជាគណនីទុកសម្រាប់បុគ្គលផ្ទាល់ខ្លួន ឬអង្គភាព ដែលបម្រើដោយភ្នាក់ងារ (សមាជិក) ដើម្បីទទួលបានកម្រៃជើងសារ។ ជំនួញរបស់អតិថិជន ត្រូវតែបែងចែកដោយឡែកពីជំនួញ
របស់សមាជិក និងជំនួញរបស់ម្ចាស់ពាណិជ្ជកម្ម ហើយបា្រក់របស់អតិថិជនគួរតែទុកនៅក្នុង
គណនីដោយឡែកពីគ្នា។

អ្វីជាកិច្ចព្រមព្រៀងអតិថិជន?

កិច្ចព្រមព្រៀងនេះ គឺជាឯកសារផ្លូវច្បាប់ព្រមព្រៀងរវាងសមាជិក និងអតិថិជនដែលបង្កើតឡើង
នូវលក្ខខណ្ឌនៃទំនាក់ទំនងរបស់ពួកគេ និង សម្រាប់បំពេញនូវតម្រូវការរបស់អង្គការដែលដាក់
កម្រិតដោយខ្លួនឯង និងនិយតករ។

អ្វីជាបា្រក់ទុកធានាសម្រាប់ការទូទាត់?

គោលដៅរបស់បា្រក់ទុនធានាសម្រាប់ការទូទាត់មានដូចជាៈ
(ក) ដើម្បីធានាការទូទាត់ នូវជំនួញពិតបា្រកដរបស់សមាជិកនៃមជ្ឈមណ្ឌលដោះដូរ
(ខ) ដោយហេតុនេះ ដើម្បី បង្កើនទំនុកចិត្តរបស់អ្នកចូលរួមទីផ្សារ
(គ) ដើម្បីរក្សានូវចំណាប់អារម្មណ៍របស់វិនិយោគិន។

អ្វីខ្លះជាតួនាទីរបស់ក្រុមហ៊ុនទូទាត់?

ក្រុមហ៊ុនទូទាត់ទទួលខុសត្រូវលើមុខងារ បន្ទាប់ពីការជួញដូរដែលមានដូចជាបញ្ជាក់ពីការជួញដូរ គណនាការចំណេញឬខាតរបស់អ្នកចូលរួមនៅក្នុងកំឡុងពេលទូទាត់ ដែលជាធម្មតាប្រើពេល
១ថ្ងៃ និងប្រមូលបា្រក់ដែលខាតអំពីសមាជិក និងប្រគល់ទៅឲ្យអ្នកដែលបានចំណេញ។

អ្វីជានវកម្ម?

ក្រុមហ៊ុនទូទាត់ ស្ថិតនៅកណ្តាលអ្នកលក់ និង អ្នកទិញដោយដើរតួជាសមភាគីផ្លូវ ច្បាប់។ ឧទាហរណ៍ក្រុមហ៊ុនទូទាត់ក្លាយជាអ្នក ទិញសម្រាប់អ្នកលក់ផ្សេងទៀត និងបញ្រ្ចាស់មកវិញ។ ទង្វើនេះបង្ការនូវការចង់ដឹងនូវតម្លៃឥណទានរបស់សមភាគីនីមួយៗ ហើយហានិភ័យឥណទាន
តែមួយគត់ ដែលអ្នកចូលរួមប្រឈមមុខ គឺហានិភ័យដែលក្រុមហ៊ុនទូទាត់ប្រព្រឹត្តកំហុសណាមួយ ។ ក្រុមហ៊ុនទូទាត់ បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យដែលត្រឹមត្រូវមួយ ដើម្បីបំពេញតួនាទីជាសមភាគី
សម្រាប់អ្នកចូលរួមទាំងអស់។

តើមជ្ឈមណ្ឌលដោះដូរទំនិញធ្វើដូចម្តេចខ្លះ ដើម្បីធានាបាននូវការប្រតិបត្តិនៃកិច្ច សន្យា?

ការប្រតិបត្តិនៃកិច្ចសន្យា ដែលចុះបញ្ជីដោយមជ្ឈមណ្ឌលដោះដូរទំនិញ ត្រូវបានធានា ដោយមជ្ឈមណ្ឌលដោះដូរទំនិញឬក្រុមហ៊ុនទូទាត់។ មជ្ឈមណ្ឌលដោះដូរទំនិញដាក់ ខ្លួននៅកណ្តាលអ្នកលក់និងអ្នកទិញនីមួយៗ ដោយដើរតួជាអ្នកលក់សម្រាប់អ្នកទិញផ្សេង
ទៀត និងជាអ្នកទិញសម្រាប់អ្នកលក់ផ្សេងទៀត។ មជ្ឈមណ្ឌលដោះដូរទំនិញ ការពារផលប្រយោជន៍របស់ខ្លួន ដោយបង្កើតឲ្យមានការទូទាត់បា្រក់តម្កល់ប្រចាំថ្ងៃ (ដែលទូទាត់ជំនួញទាំងឡាយដោយប្រើតម្លៃចុងក្រោយប្រចាំថ្ងៃ។ បា្រក់ចំណូល និង បា្រក់ខាតទាំងឡាយត្រូវបានទូទាត់។) ការធ្វើបែបនេះ កាត់បន្ថយឱកាសដែលអាចមានបញ្ហា នៅពេលដែលអ្នកទិញឬអ្នកលក់រង ឥទ្ធិពលនៃការឡើងចុះតម្លៃក្នុងពេល ១ថ្ងៃ។ មជ្ឈមណ្ឌលដោះដូរទំនិញក៏រក្សានូវមូលនិធិធានាសម្រាប់ការទូទាត់របស់ខ្លួន ដែលអាចប្រើសម្រាប់ករណីមានបញ្ហាកើតឡើង។ មជ្ឈមណ្ឌលដោះដូរទំនិញបង្កើត លក្ខន្តិកៈសម្រាប់សហការី ហើយមជ្ឈមណ្ឌលដោះដូរទំនិញថ្មីមួយចំនួនក៏បានកំណត់ បទដ្ឋានមូលធនដែលគ្រប់គ្រាន់សម្រាប់ធ្វើជំនួញផងដែរ។

អ្វីខ្លះជាការផ្តល់ផ្លូវច្បាប់សម្រាប់ការការពារអតិថិជន?

ដោយហេតុថាការជួញដូរពឹងផ្អែកលើកិច្ចព្រមព្រៀងក្នុងទម្រង់កិច្ចសន្យា វិនិយោគិនទាំង
អស់ត្រូវបានការពារតាមផ្លូវច្បាប់អំពីជំនួញពួកគេដូចក្នុងកិច្ចសន្យា។ ក្រៅពីនេះ មជ្ឈមណ្ឌល
ដោះដូរទំនិញកំពុងតាមដានអាកប្បកិរិយារបស់សមាជិករបស់ខ្លួនឲ្យត្រឹមត្រូវ ដូច្នេះអតិថិជន
ត្រូវបានការពារទាំងស្រុងតាមរយៈផ្លូវច្បាប់ ហើយក៏ត្រូវបានការពារ ពីសំណាក់មជ្ឈមណ្ឌលដោះ
ដូរទំនិញផងដែរ។