| កិច្ចសន្យាដោះដូរទំនិញនាពេលអនាគត
ដើម្បីធ្វើជំនួញនៅក្នុងទីផ្សារអនាគតដែលដំណើរការ ដោយមជ្ឈ
មណ្ឌលដោះដូរទំនិញ អ្នកជំនួញទាំងនោះត្រូវបង់់ប្រាក់តំកល់សុវតិ្ថភាព
ដែលជាទូទៅគេហៅថា "តំរូវការប្រាក់តំកល់" ។ ប្រាក់តំកល់
នេះ ត្រូវប្រើប្រាស់សំរាប់ជាការធានាដល់ការទូទាត់នូវការខាតបង់ដំបូង ក្នុងករណីដែលទីផ្សារប្រែប្រួល
ផ្ទុយនឹងទិសដៅរបស់អ្នកវិនិយោគ ។ មជ្ឈមណ្ឌលដោះដូរទំនិញ ជាអ្នកកំណត់ប្រាក់តំកល់ដំបងូ
ជាអប្បរមាសំរាប់អតិថិជន ពេលពួកគេចាប់ផ្តើមឈានជើងចូលទីផ្សារ ។ ដើម្បីឆ្លើយតបមកវិញ
អ្នកចូលរួមនៅ ខេមបូឌានមើខេនថាយអ៊ិកឆេន ភីអិលស៊ីត្រូវរក្សារប្រាក់ទុនឲ្យថេរជាមួយនឹងក្រុម ហ៊ុនទូទាត់ ហើយប្រាក់ទុននេះត្រូវមានតំលៃសើ្មនឹងការដោះដូរទំនិញ ដែលពួកគេគ្រោងនឹងធើ្វ ។ តំរូវការប្រាក់តំកល់នេះមានបរិមាណតិច បើធើ្វការប្រៀបធៀបជាមួយតំលៃជាក់សែ្តងនៃកិច្ចសន្យា
ពេលអនាគត ។ ក្រុមហ៊ុនទូទាត់ នឹងធើ្វការត្រួត ពិនិត្យកំរិតនៃប្រាក់តំកល់ជារៀងរាល់ថៃ្ង ដើម្បី
ធើ្វឲ្យប្រាកដថាប្រាក់តំកល់លើសពីកំរិតដែលត្រូវការ ។ អតិថិជនត្រូវតែបង់ប្រាក់តំកល់ដំបូង ពេលពួក
គេចូលក្នុងទីផ្សារទោះបីជាពួកគេដើរតួជាអ្នកទិញ ឬ អ្នកលក់ក៏ដោយ ។ |