|
នៅពេលទទួលបានពាក្យសុំសមាជិកភាព ដែលមានក្នុងទម្រង់បញ្ជាក់
(អាចទាញយក ពីគេហទំព័រ www.mexcambodia.com ឬ អាចមកយកផ្ទាល់
នៅខេមបូឌានមើខេនថាយ អ៊ិកឆេនក្នុងថ្ងៃធ្វើការ) ជាមួយនឹង
ការបង់បា្រក់និងឯកសារចាំបាច់ ពេលនោះមជ្ឈ មណ្ឌលដោះដូរនឹងរៀបចំចាត់ចែងពាក្យសុំជូន ។ បន្ទាប់ពីត្រួតពិនិត្យព័ត៌មាន និង ឯកសារដែលពាក់ព័ន្ធរួចហើយ ប្រសិនបើមជ្ឈមណ្ឌលដោះ
ដូរយល់ឃើញថាពាក្យសុំមានភាពសមស្រប នោះអ្នកដាក់ពាក្យត្រូវបានហៅសម្រាប់ការសម្ភាស
មុនពេល គណកម្មាធិការសមាជិកភាពវាយតម្លៃថាសមស្របអាចធ្វើជាសមាជិកបាន ។ នាយក ឬមន្ត្រីប្រតិបត្តិជាន់ខ្ពស់២នាក់របស់អ្នកដាក់ពាក្យ ដែលដឹងច្បាស់ពីច្បាប់ទម្លាប់ត្រូវ មកបង្ហាញ ខ្លួនចំពោះគណកម្មាធិការសមាជិកភាព ។
ផ្អែកលើការណែនាំរបស់គណកម្មាធិការសមាជិក ភាពអ្នកដាក់ពាក្យអាចនឹងត្រូវបដិសេធឬអនុញ្
ញាត ។ ប្រសិនបើអនុញ្ញាតពាក្យសុំត្រូវបានទទួលដោយ ខេមបូឌានមើ ខេនថាយ អ៊ិកឆេន សម្រាប់
ការអនុញ្ញាតឲ្យចូលជាសមាជិក ។ គណកម្មាធិការ សមាជិកភាព អាចនឹងផ្តល់ដំបូន្មាន ដោយ
មានលក្ខខណ្ឌឬគ្មាន ឬ អាចផ្អាកការចូលជាសមាជិកនៅពេលក្រោយ។
នៅពេលត្រូវបានយល់ព្រមពី ខេមបូឌានមើខេនថាយអ៊ិកឆេន ឬ នៅកាលៈទេសៈណាមួយ នៅពេល
ដែលអ្នកដាក់ពាក្យបានបំពេញគ្រប់លក្ខខណ្ឌ ហើយការទទួលស្គាល់តាមគោលការណ៍ត្រូវបាន
អនុញ្ញាតឲ្យដាក់ពាក្យ។ ពេលទទួលបានការអនុញ្ញាតបែបនេះហើយ អ្នកដាក់ពាក្យត្រូវបំពេញ
តាមផ្លូវច្បាប់ដូចជា បើកគណនីច្រើនប្រភេទ ជាមួយធនាគារជាដៃគូ ដែលបានចូលរួមនៅក្រុមហ៊ុនទូទាត់
កម្ពុជាទទួលខុសត្រូវមាន កំណត់ ដែលមានលក្ខណៈប្រែប្រួល ហើយអ្នកដាក់ពាក្យត្រូវទិញកម្ម
វិធីកុំព្យូទ័រពីអ្នកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រដែលបានកំណត់ ។ នៅពេលដែលអ្នកដាក់ពាក្យរាយការណ៍
ពីការបានបំពេញតាមច្បាប់រួចរាល់ហើយ ក្រុមប្រឹក្សាភិបាលរបស់ខេមបូឌានមើខេនថាយអ៊ិកឆេន នឹងចេញវិញ្ញាបនបត្រសមាជិកភាពក្នុងខេនបូឌានមើខេនថាយអ៊ិកឆេន ដែលអនុញ្ញាតឲ្យសមាជិក
ថ្មីចាប់ផ្តើមដំណើរការ។ |