ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភី អិល ស៊ី ជា មជ្ឈមណ្ឌលដោះដូរទំនិញសំរាប់ ពេលអនាគតតាមប្រព័ន្ធអ៊ិនធើណែត សំរាប់ការជួញដូរកិច្ចសន្យាទំនិញសំរាប់ ពេលអនាគត ។ អ្នកទិញ និង អ្នកលក់ ប្រមូលផ្តុំគ្នានៅទីនេះតាមរយៈសមាជិករបស់ ពួកគេ ។ ម៉ិចខេមបូឌា បំពាក់ទៅដោយ បចេ្ចកវិទ្យាចុងក្រោយបង្អស់សំរាប់ការជួញដូរទំនិញសំរាប់ពេលអនាគតដោយស្វ័យប្រវត្តិ ដើម្បី សំរេចគោលបំណងខាងលើនេះ ។ អ្នកផ្សព្វផ្សាយរបស់យើង រួមមានគ្រឹះស្ថានហិញ្ញវត្ថុដែល ឈានមុខគេ ក្រុមហ៊ុន ពាណិជ្ជកម្ម និងអ្នកជំនួញនានាដែលមានទ្រព្យសម្បតិ្តច្រើនទូទាំង សាកលលោក ។
ម៉ិចខេមបូឌា ដែលជាមជ្ឈមណ្ឌលដោះដូរទំនិញ សំរាប់ពេលអនាគតលើកដំបូងនៅ ក្នុងប្រទេស កម្ពុជា នឹងនាំមកនូវមោទនភាពដល់ប្រទេសកម្ពុជាតាមរយៈបចេ្ចកវិទ្យា ទំនើបក្នុងការបំពេញការងារ និងមានការគាំទ្រយ៉ាងមុតមាំពីស្ថាប័នហិរញ្ញវត្ថុ និង បចេ្ចកវិទ្យានានាដែលពាក់ព័ន្ធ ។
កុ្រមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភីអិលស៊ី ជាក្រុមហ៊ុនដែលមិនមានជាប់ បំណុល ហើយគោរពតាម ការអនុវត្តប្រព័ន្ធគណនី និងការត្រួតពិនិត្យបព្ជីា ដោយប្រុង ប្រយ័ត្ន និងមានការទទួលស្គាល់ យ៉ាងទូលំទូលាយ ។ ប្រតិបតិ្តការប្រចាំថៃ្ងរបស់ម៉ិច ខេមបូឌា ត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយអ្នក វិជ្ជាជីវៈដែលមានសមត្ថភាព និង បទពិសោធន៍ ប្រកបដោយភាពសុច្ចរិត និងជំនាញ ។
ម៉ិចខេមបូឌា លើកតមើ្កងអោយមានក្រុមហ៊ុនសាធារណៈមានកំរិត សំរាប់ទូទាត់ ឧបករណ៏ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលជាអង្គភាពឯករាជ្យសំរាប់ទូទាត់ក្នុង គណនី និងទូទាត់ការដោះដូរ លើពាណិជ្ជកម្មទាំងអស់ ដែលមាននៅមជ្ឈមណ្ឌលដោះ ដូរទំនិញ ។
មជ្ឈមណ្ឌលដោះដូរទំនិញ កំពុងតែធើ្វផែនការ ដើម្បីរក្សាអោយមានយន្តការដឹកជញ្ជូន ដ៏រឹង មាំ ដែលធើ្វអោយវាសាកសមបំផុតសំរាប់អ្នកចូលរួមនៅទីផ្សារជាក់សែ្តង ។ ម៉ិចខេមបូឌា មិន ធើ្វអោយខកខានដល់ការដឹកជញ្ជូនទំនិញ ដើម្បីជំរុញអោយមានការកើន ឡើងទំហំនៃការប៉ាន់ស្មាន លើទំនិញនោះទេ ។ មុខនាទីរបស់ម៉ិចខេមបូឌា គោរពតាម ផលប្រយោជន៍សាធារណៈជាជាងផល ប្រយោជន៍ពាណិជ្ជកម្ម ។ ម៉ិចខេមបូឌា បង្កើត អោយមានដំណើរការ ប្រកបដោយយុតិ្តធម៌ និងតម្លាភាព ដោយយោងតាមច្បាប់ និង បង្ហាញពីការបេ្តជ្ញាចិត្តទាំងស្រុង ដើម្បីលុបបំបាត់ រាល់ជំលោះផលប្រយោជន៍ទាំង ឡាយ ។
ផែ្នកស្រាវជ្រាវ និងអភិវឌ្ឈន៍របស់យើងជារឿយៗស្ថិតនៅក្នុងដំណើរការកត់សំគាល់ តំរូវការសំរាប់ការពារហានិភ័យក្នុងវិស័យនាំចេញ និងនាំចូល ហើយការប្រមូលផ្តុំ ផលិតផលសំរាប់ពេលអនាគត នឹងអាចកើនឡើងទេ្វដងនៅក្នុងរយៈពេលខ្លី ។ យោងលើទស្សនៈសាធារណៈជន និងនាំមកនូវការ អនុវត្តកំណែទំរង់គោលការណ៍ច្បាប់លើ វិស័យទីផ្សារកិច្ចសន្យាដោះដូរទំនិញ ។
ដោយមានជំនាញគ្រប់បែបយ៉ាង ម៉ិចខេមបូឌា កំពុងប្រតិបតិ្តការផែនការនានានៅកម្ពុជា ដើម្បីណែនាំនូវប្រព័ន្ធបង្កាន់ដៃឃ្លាំងទំនិញអោយស្ថិតនៅក្នុងរង្វង់ច្បាប់ និង និយតករដែលមានស្រាប់ ។ ម៉ិចខេមបូឌា ជាមជ្ឈមណ្ឌលដោះដូរទំនិញតែមួយគត់នៅ កម្ពុជា ដើម្បីបំពេញ
ជាមូលដ្ឋាន កិច្ចសន្យាសំរាប់ប្រើបា្រស់បង្កាន់ដៃឃ្លាំងទំនិញជំនួញ អោយទំនិញពិតបា្រកដ ។ |