ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភីអិលស៊ី (ម៉ិចខេមបូឌា) គឺជាសហគ្រាសពាណិជ្ជកម្ម ដែលបង្កើតឡើង នៅប្រទេសកម្ពុជា ហើយជាមជ្ឈមណ្ឌលដោះដូរទំនិញនាពេលអនាគតដំបូងបំផុតនៅប្រទេសកម្ពុជា សំរាប់ការទិញ និងលក់ទំនិញ និងសេវាកម្មនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ។
ម៉ិចខេមបូឌា ដែលជាមជ្ឈមណ្ឌលដោះដូរទំនិញនាពេលអនាគតនៅប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌល/ទីផ្សារ ដោះដូរទំនិញ ។ ម៉ិចខេមបូឌា ដែលជាមជ្ឈមណ្ឌលដោះដូរទំនិញនាពេលអនាគតនៅប្រទេសកម្ពុជា គឺជាយន្តការ មួយដែលអាចឲ្យពាណិជ្ជករ/ឈ្មួញ ធ្វើពាណិជ្ជកម្មលើទំនិញបាន ។ ម៉ិចខេមបូឌា នឹងចាប់ផ្តើមការធ្វើពាណិជ្ជកម្ម នៅពាក់កណ្ដាលឆ្នាំ ២០១០។ ខេមបូឌានមើខេនថាយអ៊ិកឆេន ភីអិលស៊ី ផ្តល់នូវការធ្វើពាណិជ្ជកម្មលើឧបករណ៍ ហិរញ្ញវត្ថុ និងកិច្ចសន្យាទំនិញនាពេលអនាគត ប្រកបដោយបទដ្ឋានយ៉ាងទូលំទូលាយ នៅទីផ្សារពាណិជ្ជកម្មនៃ ប្រទេសកម្ពុជា ដែលគ្របដណ្ដប់គ្រប់លំដាប់ថ្នាក់នៃទំនិញ ។
ក្រុមហ៊ុនខេមបូឌានមើខេនថាយអ៊ិកឆេន ភីអិលស៊ី គឺជាទីផ្សាររៀបរយ ដែលមានអ្នកចូលរួមទីផ្សារក្នុងស្រុក និង សាកលលោក រួមទាំងកសិករ អ្នកនាំចូល អ្នកនាំចេញ អ្នកការពារហានិភ័យ ឧស្សាហករ និងអ្នកផ្គត់ផ្គង់សេវាកម្ម ហិរញ្ញវត្ថុ ។ ស៊ីម៉ិច មានការិយាល័យពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលទីផ្សារសំខាន់ៗនៅជុំវិញប្រទេសកម្ពុជា និងបំរើ អតិថិជនគ្រប់ពេលវេលា ។ ស៊ីម៉ិច ប្រតិបត្តិការស្របទៅតាមបទដ្ឋាន ដែលតំរូវឲ្យអនុវត្តតាម ចំពោះមជ្ឈមណ្ឌល ដោះដូរទំនិញនានា ។
|